part03:

456 30 0
                                    

    ភាគទី03:
    ងុឺត~~ សម្លេងឡានឈប់នៅមុខភូមិគ្រឹះបានបន្លឺឡើង អ្នកបម្រើទាំងប្រុសទាំងស្រីជាច្រើនអ្នកចេញមកទទួលដំណើររបស់អ្នកស្រីចន។
"លោកស្រី ក្មេងនោះ.." អ៊ុំម៉ែដោះ ដែរជាម៉ែដោះរបស់នាយតូច ក៏ចូលទៅជិតអ្នកស្រីចនពេលឃើញវីនបីថេយ៍ចេញពីឡាន។
"ម៉ែដោះរឿងវែងឆ្ងាយណាស់ ចាំខ្ញុំប្រាប់ពេលក្រោយ តែអីឡូវប្រាប់ឲអ្នកណាក៏បានcallហៅលោកគ្រូពេទ្យមក..តោះវីន យកគេទៅបន្ទប់កូនជុងសិនទៅ" គាត់និយាយជាមួយម៉ែដោះហើយ ក៏ងាកមកនិយាយជាមួយវីនវិញម្ដង មិនមេនផ្ទះគ្មានបន្ទប់ផ្សេងទេ វាមានច្រើនណាស់គ្រាន់តែមិនទាន់រៀបចំ ទើបសម្រេចចិត្តថាឲគេងបន្ទប់ជុងហ្គុក។
"លោកស្រីចុះបើអ្នកប្រុសមកនោះ" ម៉ែដោះ ព្រោះគាត់ដឹងចរឹកជុងហ្គុកគេមិនចូលចិត្តឲអ្នកណាចូលក្នុងបន្ទប់ញេផ្ដេសផ្ដាសទេ។
"កូនជុងថ្ងៃនេះគេគេងនៅ condo"
"ឆាប់ឡើងទៅវីន"
"បាទទាន" នាយតបហើយក៏បីថេយ៍ឡើងទៅជាន់លើក្នុងបន្ទប់នាយក្រាស់។
   30នាទីបានកន្លងផុតទៅ គ្រូពេទ្យក៏បានពិនិត្យរួចហើយដែរ។
"លោកគ្រូពេទ្យ គេយ៉ាងមិចទៅហើយ"លោកស្រីចន
"អរ..គឺគ្មានអ្វីគួរបារម្ភទេ គ្រាន់តែគេអស់កម្លាំងធ្វើការហួសកម្លាំងពេកប៉ុណ្ណោះ គួរឲគេសម្រាកឲបានច្រើន..នេះថ្នាំត្រូវញុាំមួយថ្ងៃបីដង"
"អគុណច្រើនហើយ"
"បាទមិនអីទេ ចឹងខ្ញុំសូមទៅសិនហើយលោកស្រី"
"ចា៎" ពេលគេអនុញ្ញាតហើយគាត់ក៏ដើរចេញទៅ។
"ហុឹម~មិនដឹងថាជាកូនអ្នកណាទេគួរឲអាណិតណាស់" គាត់ចូលទៅអង្គុយជិតនាយតូចអង្អែលក្បាលគេតិចៗ ព្រោះមើលថេយ៍ទៅគឺស្គមណាស់ដូចជានឿយហត់ខ្លាំងណាស់ចឹង។
_______________
   រំលងផុតអស់ទៅជាច្រើនម៉ោងពេលវេលាចេះតែដើរទៅមុខ ព្រះអាទិត្យក៏រះបំភ្លឺលោកនាពេលព្រឹកព្រលឹម ។ តែមិនព្រលឹមស្រាងៗនោះទេព្រោះពេលនេះម៉ោង8:30នាទីទៅហើយ។
"ហឹម~~" ថេយ៍ ក្រហឹមតិចៗយកដៃបាំងភ្នែកព្រោះពន្លឺនៃព្រះអាទិត្យវាចាំចូលក្នុងបន្ទប់ ។ តែថ្ងៃនេះគេបែរជាមានអារម្មណ៍ថាគេងលក់ស្រួលខុសសព្វដង រាល់ដងគេភ្ញាក់តាំងពីម៉ោង5ព្រឹកម្លេះ។
"ហុឺយ~ខ្ញុំនៅទីណា៎នឹង" នាយតូចញីភ្នែកឲសុាំនឹងពន្លឺព្រះអាទិត្យហើយ ក្រឡេកមើលបរិវេនជុំវិញខ្លួនធ្វើឲគេភ្ញាក់ផ្អើលជាខ្លាំង ព្រោះនេះមិនមេនផ្ទះរបស់គេទេ សម្ភារៈនៅក្នុងបន្ទប់សុតតែរបស់ល្អប្រណិតមិនថាសូម្បីតែគ្រែគេកំពុងគេងនោះទេ។
"នេះគេ..នេះជាបន្ទប់គេហេ៎~តែមិចក៏ខ្ញុំមកនៅទីនេះបានចឹង"នាយតូចក្រលេកភ្នែកមកមកប្រទាក់នៅក្បែរជញ្ជាំងបន្ទប់ឃើញរូបថតរបស់នាយក្រាស់ជាប់ជញ្ជាំងមុខឡើងឃូវ ធ្វើឲខ្លួនហាក់ច្របូកច្របល់ជាខ្លាំង កំពុងតែខ្លាចនាយម្នាក់នឹងផងអីឡូវមកនៅក្នុងបន្ទប់គេទៀត។
"ភ្ញាក់ហើយហេ៎~" កំពុងតែឆ្ងល់សុខៗស្រាប់តែមានសម្លេងរបស់ស្រ្តីម្នាក់បន្លឺមករកខ្លួនយ៉ាងស្រទន់ ទឹកមុខរបស់គាត់ញញឹមជាប់មកកាន់ថេយ៍ នោះគឺលោកស្រីចន ដោយមានម៉ែដោះកាន់ថាសស៊ុបមួយចានមកតាមក្រោយ។
"អឺ..បាទ?" ថេយ៍ គេនៅតែឆ្ងល់ទើបឆ្លើយទាក់ៗធ្វើភ្នែកលែងឡង់ដាក់គាត់ទាំងពីរ។
"ហុឺស..ញុាំស៊ុបនេះសិនទៅ ចាំមីងប្រាប់ក្មួយតាមក្រោយ" គាត់ដឹងថានាយតូចកំពុងឆ្ងល់គាត់សើចបន្តិចក៏ដាក់ខ្លួនអង្គុយជិតថេយ៍ យកចានស៊ុបមកកាន់នឹងដៃ។
"ញុាំទៅ ពួកយើងមិនធ្វើអីក្មួយទេ" ម៉ែដោះ ឃើញថេយ៍ដូចស្ទាក់ស្ទើរ។
"បាទ..អគុណ" ដោយសារតែគេបង្ខំទៅហើយខ្លួនក៏ខ្ចិលប្រកែកក៏យកចានស៊ុបពីដៃរបស់អ្នកស្រីចន មកញុាំ។
"និយាយចឹង ក្នួយឈ្មោះអី" ម៉ែដោះគាត់ដើរចេញទៅបាត់ហើយ ព្រោះមានការងារត្រូវមើលខុសត្រូវអ្នកបម្រើក្នុងផ្ទះ។
"ខ្ញុំឈ្មោះថេយ៉ុង"
"ចុះប៉ាម៉ាក់របស់ក្មួយនៅឯណា៎"
"ត្រូវហើយម៉ាក់ ម៉ាក់ខ្ញុំច្បាស់ជាបារម្ភពីខ្ញុំមិនខានទេ លោកស្រីខ្ញុំសូមទៅសិនហើយ" នាយតូចពេលនឹកឃើញដល់ម៉ាក់របស់ខ្លួនក៏ចាប់ផ្ដើមកើតអារម្មណ៍មិនស្រួលវិញភ្លាមៗ ក៏រហ័សសូមគាត់ទៅ
"ផ្ទះក្មួយនៅឯណា៎ ចាំមីងឲគេជូនទៅ"
"បាទអគុណតែមិនអីទេ ខ្ញុំរំខានលោកស្រីច្រើនហើយ"
"មិនអីទេ ឆាប់រៀបចំខ្លួនទៅមីងជូនទៅ"
    |ship|
"ហើយយប់មិញកើតរឿងស្អី បានជាព្រឹកឡើងយើងឃើញពត៍មានចុះផ្សាយពីឯងចឹង" សំលេងយ៉ាងរឹងកំព្រឹសរបស់នាយម៉ាហ្វៀរដៃឆៅសម្លាប់មិនរើសមុខ ដែលមានឈ្មោះថា មីន យ៉ុនហ្គី កំពុងអង្គុយអន្ទាក់ខ្លាក្រវីកែវស្រាយ៉ាងអំណាច ស្រដីទៅកាន់អ្នកជាមិត្ត។
"បានអាចរួចហើយចាំបាច់មកសួរយើងរកស្អីទៀត អ្នកចុះអត្ថបទគេភ្លើមិនចេះសរសេរទេរឺ" អ្នកជាមិត្តតបទៅវិញយ៉ាងឈ្លើយគ្មានគូរប្រៀប ឈ្លើយបែបនេះមិនបាច់ប្រាប់ក៏ដឹងហើយថាជានាយក្រាស់ ។ គេមកកាសុីណូរបស់យ៉ុនហ្គី។
"ហុឹស..ចរឹកឯងមិនកែមេន នៅតែឈ្លើយដូចដើម អាស៊ូប្រាប់បែបមិចក៏ឯងមិនស្ដាប់ដែរ" នាយសើចចុងមាត់បន្តិច នាយក៏ស្គាល់ស៊ូរីនដូចគ្នា ។
"បានហើយឈប់រំលឹករឿងយប់មិញនឹងទៅ យើងនឹកឃើញមុខអាក្មេងនឹងពេលណា៎អស់អារម្មណ៍ពេលនឹង សំណាងវាហើយដែរស៊ូគេហាមយើងនោះ" នាយស្រដីឡើងមុខដូចគេចាប់ធាក់ពេលនឹកដល់មុខរបស់នាយតូច ។
"ហុឹស~ប្រយ័ត្នសំដីឯងទៅ អាចថាទៅមុខទៀតវាមិនចឹង"
"កុំសង្ឃឹមមួយជាតិនេះយើងមិនយកអ្នកណាក្រៅពីស៊ូទេ" (ម៉ែចាំតែមើលទេកូន-,-)នាយតបទៅវិញយ៉ាងលឿន រួចក៏ស្រដីបន្ត÷
"និយាយចឹង ទំនិញយ៉ាងមិចហើយ" នាយសំដៅដល់អាវុធខុសច្បាប់ នាយឈប់ពីម៉ាហ្វៀរមេនតែមិនមេនផ្ដាច់ទាំងអស់នោះទេ
"ស្នាដៃយើងទៅហើយ ដែលឲភ្លាត់ម្ដងរឺ?"
"ហុឹស~" នាយក្រាស់សើចចុងមាត់បន្តិចបែបពេញចិត្តព្រោះទំនិញគេចូលលើកណា៎ក៏
ពូលីសមិនដែលចាប់បានដែរ ។ ពួកគេទាំងពីរក៏បន្តនិយាយគ្នាពីនេះពីនោះតាមចិត្តចង់ទៅ។
_____________

《រឿង អំណាចនៃនរកបេះដូង》(មានជាសៀវភៅ)Where stories live. Discover now