ភាគទី01:

1.6K 52 2
                                    

《㉨ Note: ច្បាប់ដើម 》
  + ដោយសារវាគឺជាច្បាប់ដើមដូច្នេះហើយអក្ខរាវិរុទ្ធក្នុងសាច់រឿងអាចមានកន្លែងខុសច្រើន 。

ភាគទី01

នៅក្នុងទីក្រុងដ៏ឆើតឆាយស៊ីវិល័យមួយដែលមានការអភិវឌ្ឍប្រទេសយ៉ាងរីកចម្រើនគឺទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េ ។
+Jeon group

" អាឡូ!! ស៊ូរីន..!!" កម្លោះសង្ហារមាំក្រាស់ស្អាតដាច់គេនៅប្រទេសកូរ៉េ ដែលមាននាមជាCEOវ័យក្មេងលុយវ័រលានមួយរូបកំពុងតែនិយាយទូរស័ព្ទទៅអ្នកម្ខាងទៀតដោយសំលេងយ៉ាងស្រទន់ ។

"អាឡូ!!..បងមានការអីមេនទេជុង.." សម្លេងស្រួចស្រេសរបស់នារីក្នុងទូរស័ព្ទក៏តបទៅនាយវិញយ៉ាងទន់ភ្លន់ ស៊ូរីន គឺជាអ្នក designសម្លៀកបំពាក់ម្នាក់ នាងបើកហាងមួយម៉ាល្មមសម្រាប់ខ្លួនឯង ។

"ថ្ងៃនេះពួកយើងទៅញុាំអាហារពេលល្ងាចជាមួយគ្នាណា៎..ចាំល្ងាចបងទៅយកអូន" នាយក្រាស់ ចន ជុងហ្គុក ស្រដីសម្ដីផ្អែមទៅកាន់អ្នកក្នុងទូរស័ព្ទដែលមាននាមជាសង្សារបណ្ដូរចិត្តរបស់ខ្លួន។

"ចា៎!!ល្ងាចជួបគ្នាជុង..អូនស្រឡាញ់បង" ស៊ូរីន នាងមិនបានសួរនាំអ្វីច្រើនព្រោះវាជាទម្លាប់របស់អ្នកទាំងពីរ។ មាននារីជាច្រើនដែលច្រណែននឹងនាងព្រោះគេយល់ថានាងត្រឹមជាអ្នកច្នៃម៉ូតកំប៉េកកំប៉ុកតែអាចយកបានCEOដែលមានក្រុមហ៊ុនធំៗក្នុងដៃជាច្រើនមកធ្វើជាសង្សារ។

"បងក៏ស្រឡាញ់អូនដូចគ្នាស៊ូ ទឺត~~" សម្លេងទូរស័ព្ទក៏បានកាត់ផ្ដាច់ដោយម្នាក់ៗក៏មិនភ្លេចពោលពាក្យស្រឡាញ់ទៅកាន់គ្នានោះដែរ វាជាទម្លាប់ទៅហើយ។

<ខ្ញុំចន ជុងហ្គុក អាយុ25 គឺជាCEOនៃ Jeon group ខ្ញុំមានសង្សារម្នាក់នាងមានឈ្មោះថាយ៉ុន ស៊ូរីន ស៊ូរីននាងស្រស់ស្អាតណាស់នាងមានចិត្តល្អស្លូតត្រង់មិនចេះរករឿងអ្នកណានោះទេ ពួកយើងទាំងពីរស្រឡាញ់គ្នាតាំងពីនៅរៀនថ្នាក់វិទ្យាល័យមកម្លេះ បើគិតទៅ10ឆ្នាំហើយនៅទំនាក់ទំនងយើងទាំងពីរ តែគួរឲ្យស្ដាយម៉ាក់របស់ខ្ញុំមិនចូលចិត្តស៊ូទេ ព្រោះគិតថានាងដូចស្រីផ្សេងៗដែលតោងខ្ញុំដើម្បីលុយ ប៉ុន្តែគាត់គិតខុសស៊ូនាងមិនមេនចរឹកចឹងទេ ទម្រាំតែអាចបើកអាជីពមួយដែលជាក្ដីស្រមៃរបស់ខ្លួននាងពុះពារច្រើនណាស់ ព្រោះស៊ូគឺជាកូនកំព្រាតាំងពីតូច នាងរស់នៅមណ្ឌលកុមារកំព្រាពេលនៅក្មេងៗ ពួកយើងបានជួបគ្នាដោយសារម៉ាក់របស់ខ្ញុំយកប្រាប់ឧបត្តមដើម្បីផ្គត់ផ្ទង់ទីនោះ។ >
|Ship|
កាត់មកក្នុងផ្ទះជួលដ៏ចាស់មួយ បើមើលទៅផ្ទះនេះគឺតូចណាស់តែអាចឲ្យមនុស្សពីរនាក់រស់នៅបាន សភាពក្នុងផ្ទះមើលទៅសិទ្ធតែសម្ភារៈចាស់ៗជាច្រើន អ្វីដែលធ្វើឲយើងអាចដឹងមួយទៀតនោះគឺកំពុងមានមនុស្សស្រីម្នាក់វ័យ40ក្រាស់កំពុងគេងលើកម្រាលស្មើការ៉ូមផ្ទះ គេងក្អកខិះៗដូចជាអ្នកមានជំងឺរុាំរ៉ៃជាប់កាយយូរហើយ

《រឿង អំណាចនៃនរកបេះដូង》(មានជាសៀវភៅ)Where stories live. Discover now