« ខុស ! »
« ត្រង់ណា ? »
« ពេលនាងនិយាយធ្វើអោយទឹកមាត់របស់នាងខ្ទៀតចូលអាហាររបស់យើង តើវាមានផាសុខភាពសម្រាប់យើងដែលទេ ? »
« អញ្ចឹងញាំដែលទេលោកប្រុសធំ ? »
« ឆាប់មកនេះជាមួយយើង... » ស៊ុកជីនឈប់បបួលនាងឈ្លោះក្នុងផ្ទះបាយហើយក៏បន្តមកបបួលនាងឈ្លោះនៅឯក្នុងបន្ទប់វិញ ។ គេអូសនាងដូចជាអូសបាវស្រូវមិនចេះថ្នមទាល់តែសោះហើយ មកដល់បន្ទប់ក៏គ្រវីគ្រវ៉ាត់តាមតែចិត្តចង់ធ្វើដូចនាងមិនមេនមនុស្ស !
« ខ្ញុំឈឺណាលោកប្រុសធំ »
« បិទមាត់... »
« អាយយយយយ៎ » សុខៗម៉ូទីយ៉ាក៏ស្រែកឡើងហើយក៏យកដៃខ្ទប់ភ្នែកនឹងបែរខ្នងដាក់ជីន មូលហេតុនោះគឺជីនរបូតកន្សែងដាក់នាង មិនធម្មតាមេនខឹងឡើងរបូតកន្សែងហើយតើស៎ ...។
« ប៉ុណ្ណឹងសោះមកធ្វើជាស្រែក » គេធ្វើជានិយាយបន្លប់ទាំងមុខរឹង តែការពិតក៏អៀននាងដែលតើស៎ ស៊យស្អីមកចេញកេរ្តិ៍ឪចែកអោយដាក់នាងទាំងព្រលឹម ។
« លោកប្រុសធំរោគចិត្តជាទីបំផុត »
« មកស្លៀកខោអាវអោយយើង បែរមុខមកវិញ... »
« ហឹសសសស ! » ម៉ូទីយ៉ាត្រូវខាំមាត់ស្លៀកខោអាវអោយគេ នាងទាញអាវសុឺមីមកស្លៀកអោយគេហើយក៏ដាក់ឡេវមួយៗទាំងផ្ចិតផ្ចង់ មិនដឹងដែលពេលវេលាបែបនេះនាងស្រាប់តែទន់ភ្លន់ដាក់គេ ធ្វើអោយគេតាមសម្លឹងនាងដោយក្រសែរភ្នែកផ្សេងមិនមេនកាចព្រៃផ្សៃទៀត
« ខ្ញុំប្រាប់នាងហើយថា... »
« កុំរញ៉េរញ៉ៃដាក់អ្នកណាទាំងអស់លើកលែងតែខ្ញុំអនុញ្ញាត នាងជាមនុស្សរបស់ខ្ញុំនាងត្រូវតែស្តាប់បង្គាប់ខ្ញុំនៅក្រោមការគ្រប់គ្រងរបស់ខ្ញុំ ខ្ញុំមិនទាន់ភ្លេចទេលោកប្រុសធំ » កាលពីយប់មិញគេបានប្រាប់នាងនៅលើឡាន គ្រប់យ៉ាងនាងមិនទាន់ភ្លេចនោះទេ ក៏មិនគិតដែលថាគ្រាន់តែនិយាយលេងជាមួយលោកប្រុសតូចសោះក៏នាងគ្មានសិទ្ធ បើផ្តាច់ការយ៉ាងនឹងយកអំបោះមកដេរមាត់នាងតែម្តងទៅកុំពិបាកអោយនាងបាននិយាយជាមួយអ្នកណាទៀត ។
« បើដឹងហេតុអ្វីល្មើស ? »
« គ្រាន់តែនិយាយជាមួយលោកប្រុសតូចមិនបានដែលរឺ ? យ៉ាងណាខ្ញុំនឹងលោកប្រុសតូចក៏ជាមិត្តស្និតស្នាល »
« គ្រាមុនអាច តែគ្រានេះវាមិនដូចមុនទេម៉ូទីយ៉ាហ៊េនហ្សល ពេលនេះនាងជាមនុស្សថ្មីរស់លើទឹកដីរបស់យើងនាងត្រូវតែស្តាប់យើងមិនមេនល្មើសបញ្ជាររបស់យើង »
« ... » ម៉ូទីយ៉ាស្ងាត់មាត់លែងនិយាយ
« ហេតុអ្វីក៏មិនតប មិននិយាយជាមួយយើង ? »
« ... » ម៉ូទីយ៉ានៅតែបន្តស្ងប់ស្ងាត់ ដឹងទេថាការស្ងប់ស្ងាត់របស់នាងធ្វើអោយគេខឹងខ្លាំងប៉ុណ្ណា នាងធ្វើបែបនេះដូចបំបាក់មុខរបស់លោកប្រុសធំទាំងរស់ហើយ ។ បន្ទាប់ពីម៉ូទីយ៉ារៀបចំខ្លួនអោយស៊ុកជីនរួចរាល់ហើយនាងក៏មានបំណងដើរចេញ តែគេបង្អាក់ដំណើររបស់នាង គឺចាប់បោះនាងទៅលើពូកហើយក៏លោតទៅសង្គ្រប់លើនាង
YOU ARE READING
ជំពាក់ស្នេហ៍លោកប្រុសធំ ( រដូវកាលទី ១ )
Actionស៊ុកជីនហេវើលីក X ម៉ូទីយ៉ាហ៊េនហ្សល យើងក្រសោបនាងជាប់ប្រាណព្រោះតែនាងជាកូនមនុស្សបោកប្រាស់ម្នាក់នោះ នាងត្រូវតែសងជំនួសឪពុកនាង ។
ភាគទី ៣ : ចាំមើលណា តែយើងទៅវិញដឹងគ្នាហើយ
Start from the beginning
