Ep: 26 បើសិនជាគាត់ធ្វើបាបអូន អូនប្រាប់បងមក😴🥰

242 13 4
                                        


#មន្ទីពេទ្យ🏥

ក្រោយពីមកដល់មន្ទីពេទ្យហើយខាងក្រុមគ្រូពេទ្យក៏នាំកាយតូចយកទៅបន្ទប់ដើម្បីពិនិត្យមើលសុខភាព។រីឯអ្នកស្រីKimនឹងLiYaកំពុងតែឈរចាំនៅខាងក្រៅដោយទឹកមុខភ័យៗ

<ម៉ាក់តើប្រពន្ធរបស់ខ្ញុំយ៉ាងមិចហើយ>Namjoon គ្រាន់តែអ្នកស្រីKimប្រាប់ថាjinចូលពេទ្យភ្លាមក៏ស្រូតមកយ៉ាងលឿន ព្រោះតែគេបារម្មណ៍ពីរាងតូចពេក

<គ្រូពេទ្យមិនទាន់ចេញមកទេកូន>លោកស្រីKim

<ហេតុអីបានគេទៅជាបែបនេះ...??>Joon

បន្ទាប់ពីនិយាយចប់លោកគ្រូពេទ្យក៏ចេញមកពីបន្ទប់ពិនិត្យសុខភាពរាងតូច

<លោកគ្រូពេទ្យតើប្រពន្ធរបស់ខ្ញុំយ៉ាងមិចហើយ>គ្រាន់តែឃើញលោកគ្រូពេទ្យចេញមកភ្លាមរាងក្រាស់ក៏ស្ទុះទៅរកគ្រូពេទ្យដើម្បីសួរ

<អ្នកជំងឺអស់អីហើយ តែជួយមើលថែរសុភាពរបស់អ្នកជំងឺផងព្រោះគាត់ពិតជាខ្សោយណាស់ ហើយកុំឲ្យគាត់ធ្វើការធ្ងន់ធ្ងរពេកវាអាចប៉ះពាល់ដល់កូនក្នុងផ្ទៃបាន>jhope គ្រូពេទ្យបានរៀបរាប់ប្រាប់ទៅអ្នកជាសាច់ញាតិរាងតូចដើម្បីឲ្យជួយមើលថែសុខភាពគេផង បើពុំដូច្នេះទេវាអាចគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃបាន.....

<បាទអរគុណលោកគ្រូពេទ្យហើយ>joon

<បាទមិនអីទេវាជាទូនាទីរបស់ខ្ញុំស្រាប់ហើយ>គ្រូពេទ្យនិយាយរួចក៏ដើរទៅធ្វើការរបស់គាត់បន្តបាត់ទៅ។រីឯអ្នកទាំង3ក្រោយពីឃើញគ្រូពេទ្យចេញទៅហើយក៏ចូលទៅមើលរាងតូចដែលគេងសន្លប់ស្តូកស្តឹងនៅគ្រែអ្នកជំងឺ.....

<ម៉ាក់ហេតុអីបានគេទៅជាបែបនេះ>ក្រោយពីចូលមកដល់ក្នុងបន្ទប់អ្នកជំងឺហើយរាងក្រាស់ក៏សួរទៅរាងចំណាស់ដែលឈរនៅក្រោយខ្នងគេ

<ម៉ា....ម៉ាក់ក៏មិនដឹង>អ្នកស្រីKimនិយាយទាំងរដាក់រដុប

<ប្រហែលជាគេអស់កម្លាំងពេកទេដឹងបងjoon>អ្នកនាងLiyaក៏ឆ្លើយដោយរាងភ័យៗតិចដែរ ខ្លាចគេដឹងរឿង

<អស់កម្លាំង...!អស់កម្លាំងចឹងហ៎េស>រាងក្រាស់ក៏និយាយផ្ទួនពីអ្នកនាងLiyaបែបសើចតិចៗ ស្មានតែគេជឿហេ៎សថាគ្មានអ្នកធ្វើបាបរាងតូចនោះ.....

វណ្ណ:ស្នេហ៍Namjin (ចប់)Where stories live. Discover now