"មែនហើយនេះជាសង្សារយើង បានហើយឈប់មកសម្លឹងមុខគេយូពេកទៅ តិចងាប់...ភូស.."Namjoonនិយាយរួចក៏ទៅទះក្បាលSuYunមួយដៃទៅ យីសមើលសង្សាគេយូនោះយូរ
"ឈឺ...អួយក្បាលយើង"បន្ទាប់ពីឈប់ភ្លឹកjinហើយក៏មកអង្អែលក្បាលខ្លួនឯង ព្រោះតែ1ដៃរបស់Namjoonអម្បិញមិញនេះ អ្នកណាមិនឈឺលោកលេងមួយដៃលឺសូរភូសហើយ
"មិនគិតណែនាំឈ្មោះឲ្យពួកយើងស្គាល់ឬយ៉ាងមិច អាងតែបានសង្សារស្អាតហើយចង់លាក់ទុកមិនឲ្យគេស្គាល់មែនទេ"Yoongi មកមួយសន្ទុះហើយមិនគិតណែនាំសង្សារឲ្យមិត្តស្គាល់ឬយ៉ាងមិចនឹងអាងតែសង្សាស្អាតហួងហែងមេស
"បើយើងមិនចង់ឲ្យពួកឯងស្គាល់ស្មានតែយើងនាំមកទីនេះមែនទេ? ឈីស..."ខណ:ពេលដែលនិយាយរួចNamjoonក៏ធ្វើមុខឌឺដាក់
"យីសចុះកាលប្រាប់ឈ្មោះនៅក្បាច់ក្បូរឌឺគ្នានឹងហើយ"SuYun
"ណ្ហើយឈប់ឌឺគ្នាក៏បាន នេះPark Seokjinជាសង្សារបស់យើង អូននេះជាYoongi ជាមិត្តបង ហើយម្នាក់នេះជាSuYunជាមិត្តបងផងជាកូនចៅផង"Namjoon បានណែនាំឈ្មោះអ្នកមាននាមជាសង្សារទៅកាន់មិត្តភក្តិរួច រីឯអ្នកជាមិត្តញញឹមដាក់jinទុកជាការរាក់ទាក់ផងដែរ បន្ទាប់មកNamjoon ក៏ចង្អុលទៅYoongiប្រាប់ឈ្មោះរួចក៏ចង្អុលមកSuYunវិញ ខណ:ដែលSuyunលឺNamjoonណែនាំឈ្មោះឲ្យjinស្តាប់គេក៏ញញឹមបែបរាក់ទាក់តែក៏ទំម្លាក់ទឹកមុខក្រោយពីលឺមួយឃ្លាចុងក្រោយ.....
"ហេតុអីឯងប្រាប់គេថាយើងជាកូនចៅឯងអាកាជុនឆ្គួត"SuYunនិយាយដោយទឹកមុខបែបខឹងសំប៉ាដែលNamjoonប្រាប់ថាជាកូនចៅ យីសលេងមកប្រាប់អីចឹងបាក់មុខគេអស់ហើយ
"ចុះពិតឬមិនពិត?"Namjoonសួរឌឺថែម
"វាពិតចេះតែពិតហើយ តែឯងមិនគួមកប្រាប់កន្លែងបែបនេះទេប៉ាក់មុខយើងអស់ហើយនាគ"Yoongiនឹងjinវិញកំពុងតែអង្គុយសើចនឹង
ចរិក2នាក់នេះ ចេះមកឈ្លោះគ្នាទៅកើតធ្វើដូចកូនក្មេង ម្នាក់ៗអាយុ20ជាងទៅហើយ....
"បានហើយៗថ្ងៃនេះពួកយើងជប់លាងឲ្យសប្បាយតែម្តងទៅ"Yoongiក៏សម្រេចចិត្តនិយាយឡើងព្រោះបើទុកឲ្យតែNamjoonនឹងSuyunប្រកែកគ្នានោះទោះស្អែកក៏មិនចប់ដែរបើម្នាក់ៗចង់តែឈ្នះរាងៗខ្លួននោះ....
