#in school
តឿងៗ......តឿងៗ....
នៅក្នុងសាលារៀនដ៏ល្បីមួយមានសិស្សនុសិស្សប្រុសស្រីកំពុងតែនាំគ្នាចេញលេងព្រោះថានេះម៉ោង10ហើយជាម៉ោងដែលសិស្សគ្រប់គ្នាបានចេញលេងផងដែរ អ្នកខ្លះទៅបន្ទប់ទឹកបត់ដៃបត់ជើងអ្នកខ្លះទៅរកអ្វីញាំ អ្នកខ្លះក៏ទៅអង្គុយមើលសៀវភៅនៅក្រោមដើមឈើជាដើម ក្រឡែកមកមើលtaeយើងវិញគេកំពុងតែអង្គុយមើលសៀវភៅនៅក្រោមដើមឈើមួយតែម្នាក់ឯង តែក៏មានសិស្សប្រុសសង្ហារម្នាក់មករាក់ទាក់គេ.......។
"សុំអង្គុយជាមួយផងបានទេtae"កម្លោះសង្ហារម្នាក់នោះមានឈ្មោះថាChai គេរៀននៅថ្នាក់ក្បែរtaeដែរ........
"បាទមិនអីទេ....."taeនិយាយទាំងញញឹមដាក់បុរសម្នាក់នោះ
"Taeមានមិត្តប្រុសរួចហើយនៅ"ខណ:ពេលដែលគេអង្គុយហើយក៏សួតាមត្រង់ទៅtaeតែម្តងព្រោះគេបានលួចស្រឡាញ់taeមកយូហើយតែដោយសាឃើញtaeស្និលស្នាលជាមួយjungkookពេកទើបមិនហ៑ានសារភាព....
"បាទគឺមានហើយ"tae រាងតូចថេហ្យុងក៏សម្រេចចិត្តនិយាយកុហកតែម្តងទៅព្រោះគេដឹងថាjungkookគិតអីលើគេលើសពីមិត្ត......។ខណ:ពេលនោះjungkookបានដើរកាត់កន្លែងនោះក៏ស្រាប់តែឃើញtaeនឹងChaiអង្គុយជាមួយគ្នាតែមិនដឹងថានិយាយអ្វីទេ ព្រោះនៅឆ្ងាយពេក..
"ស្អាតដូចtaeបើគ្មានទើបចម្លែក បើtaeស្អាតម្លឹងៗគេម្នាក់នោះសំណាងណាស់ដែលបានឯងធ្វើសង្សារ"Chaiនិយាយដោយទឹកមុខស្រពោនបែបអស់សង្ឃឹម ញញឹមស្ងួតមិនស្រស់បស់ឡើយ
"បាទ....ចឹងខ្ញុំទៅវិញសិនហើយព្រោះដល់ម៉ោងចូលរៀហើយ"taeនិយាយរួចក៏ងើបឈរដើរទៅបានក្រោយពេលដែលChaiងក់ក្បាលបែបយល់ដឹង
#ក្នុងថ្នាក់រៀន
នៅក្នុងថ្នាក់រៀនគ្មានសិស្សទេ ពួកគេនៅខាងក្រៅព្រោះមិនទាន់ដល់ម៉ោង តែមានសិស្ស2នាក់ដែលនៅក្នុងថ្នាក់
"ហេតុអីឯងទៅអង្គុយក្បែរគេ"គ្រាន់តែtaeមកដល់តុភ្លាមjungkookក៏សួតែម្តង
"យើងមិនបានទៅអង្គុយក្បែរគេទេ គេម្នាក់នោះមកអង្គុយក្បែរយើងតើ"taeក៏ប្រាប់តាមត្រង់ទៅjungkook
