Ep:21 ទៅនៅភូមិគ្រឹះខាងប្តី

263 15 0
                                        

"សួស្តីលោកពូអ្នកមីង ខ្ញុំ Park Seokjin"ក្រោយពីដើរមកដល់តុអាហារដែលអ្នកបម្រើរៀបចំត្រៀមសម្រាប់ញាំនាពេលល្ងាចហើយ រាងតូចក៏អោនគំនាបគោរពមនុស្សរាងចាស់ពីមុខ

"បាទក្មួយ អង្គុយចុះសិនមក"លោកKimក៏និយាយបែបញញឹមរាក់ទាក់ទៅកាន់jinវិញដូចគ្នា តែកុំមើលមុខអ្នកស្រីKimអី មុខដូចធ្ងន់យូងមិនរួចណាស់ចឹង ចេញកាយវិការមកដូចមិនពេញចិត្តនឹងរាងតូចជីនអីបន្តិចសោះចឹង។ក្រោយពីបានលឺពីការអនុញាតិពីមនុស្សវ័យចំណាស់ហើយរាងតូចជីនក៏ដាក់គូទអង្គុយតុក្បែររាងក្រាស់

"ពូលឺកូនជុនថាក្មួយមានកូនជាមួយគេមែនទេ"ស្របពេលដែលរាងចំណាស់ដាក់បាយចូលមាត់រួចមួយស្លាបព្រាបាយហើយក៏ចោទសំណួទៅកាន់រាងតូច ធ្វើឲ្យគេធ្វើមុខដូចជាភ័យៗថាមិនដឹងគួឆ្លើយប្រាប់យ៉ាងមិចសម ក៏ងាកមកសម្លឹងមុខរាងក្រាស់វិញបន្ទាប់ពីឆ្លើយទៅលោកKim

"បាទមែនហើយលោក....."ពេលរាងតូចរកនិយាយតាមត្រង់ប្រាប់ទៅវ័យចំណាស់ហើយក៏មានសម្លេងហើមកកាត់សម្តីរបស់គេ

"មិនដឹងជាទៅដេកជាមួយប្រុសប៉ុន្មាននាក់ហើយទេ ដល់ពេលមានកូន បានជាមកថាកូនរបស់Namjoonនោះ ឬក៏ជាកូនដែលគេមិនទទួលស្គាល់ហើយមើលទៅបានជាមកបោកកូនប្រុសយើងបែបនេះ ឆឹស..."អ្នកស្រីគីមក៏និយាយមកកាន់រាងតូចដោយបែបមើលងាយមើលថោក ទឹកមុខបែបជ្រេញៗនឹងចរិកស្លូតបូតដែលសម្តែងនេះ។រាងតូចលឺបែបនេះហើយក៏ទម្លាក់ទឹកមុខចុះមិនសូម្បីហ៑ានសម្លឹងមុខនរណាម្នាក់ឡើយ ហើយក៏បូករួមទាំងមានការអន់ចិត្តជាពុនពេក ពេលដែលត្រូវគេមកមើលងាយខ្លួនបែបនេះ គិតថាគេជាមនុស្សចិត្តងាយណាស់មែនទេបានជានិយាយបែបនេះ

"ម៉ាក់....មិចក៏ម៉ាក់និយាយបែបនិយាយបែបនេះ"រាងក្រាស់ដោយឃើញទឹកមុខរាងដូចដូចអន់ចិត្តហើយក៏ហាស្តីបង្អូសសម្លេងដែលបញ្ចាក់ថាមិនគួនិយាយសម្តីបែបនេះទេ គេក៏រាងខឹងណាស់ដែលព្រោះសម្តីនេះអាចធ្វើឲ្យរាងតូចអន់ចិត្តបាន

"យ៉ាងមិចឬក៏មិនពិត ឆឹស មនុស្សបែបនេះណាម៉ាក់ឃើញមកច្រើនហើយ"អ្នកស្រីKim

"អូននិយាយដូចជាជ្រុលពេកហើយ នេះគេទឹមតែមកលេងមិនបានមួយថ្ងៃផងអូនបង្ហាញអការ:ដូចស្អប់ខ្ពើមគេណាស់ចឹង ចុះបើបន្តិចទៀតគេមកនៅទីនេះតើអូននៅតែបែបនេះទៀតទេ"លោកkimក៏រាងត្រឡោតខឹងនាងភរិយាបន្តិចដែល មនុស្សស្អីមើលមកគេក្នុងតែផ្លូវអាក្រក់នោះ.

វណ្ណ:ស្នេហ៍Namjin (ចប់)Where stories live. Discover now