ផ្តើមរឿង/ភាគ១

5.9K 236 2
                                        

ក្មេងបម្រើរ

(ទីក្រុងសេអូល) ជាទីក្រុងដ៏ធំល្វឹងល្វើយក្នុងនោះក៏មានភូមិគ្រឹះដ៏ធំសម្បើមមួយដែគេគ្រុបគ្នាហៅថា ភូមិគ្រឹះត្រកូលចន ក្រឡែក
ទៅក្នុងភូមិគ្រឹះឯណោះវិញក៏ឃើញថាមានកំលោះតូចរូបស្រស់
ម្នាក់សាច់សម៉ដម៉ងដៃជើងស្រឡូនចង្កះមួយក្តាប់ម្រាមដៃដូចបន្លាក្រូចស្បែកមុខមានពណ៍សុីជម្ពូបបូរមាត់មានពណ៍ក្រហមព្រឿងៗ គេមានឈ្មោះថាគីមថេយ៉ុង វ័យ១៨ឆ្នាំ

រាងតូចដើរចេញមកពីខាងក្នុងរួចក៏ទាញសេយ៉ូទឹកដើម្បីបាញ់ស្រោចផ្កានៅជុំវិញផ្ទះទាំងអារម្មណ៍ល្អច្រៀងលេងរងឺមៗ
តែម្នាក់ឯងដោយតែការភ្លេចខ្លូនក៏ធ្វើអោយទឹកសាចទៅត្រូវកំលោះរូបសង្ហាមាឌមាំម្នាក់ដែគេនឹងហើយ
ជាម្ចាស់ផ្ទះនោះ គេមានឈ្មោះថា ចន ជុងហ្គុក វ័យ
២៨ឆ្នាំ«ឯងគ្មានភ្នែកទេឬ»នាយក៏បោះសម្តីឡើងថាអោយរាងតូច

«សុំទោសបងប្រុស»នាយតូចឈធ្មឹងសម្លឹងទៅរាងក្រាស់ព្រោះដឹងច្បាស់ថាត្រូវមាត់នាយទៀតហើយរាល់ដងដែរាងតូចឡើងមកផ្ទះធំមិនដឹងយ៉ាងមិចតែង
តែត្រូវមាត់រាងក្រាស់រហូតនេះក៏ជាមូលហេតុដែរាង
តូចមិនសូវឡើងមកផ្ទះធំធ្វើការនោះទេសុខចឹត្តនៅ
ចឹត្តធ្វើការងាជាមួយម្តាយនៅឯផ្ទះតូចដែជាម៉ែដោះជុងហ្គុកនឹងឯង

«អ្នកណាអោយឯងមកទីនេះ»ជុងហ្គុក
«មកជំនួសការងាម៉ែ»ថេយ៉ុង

នាយជ្រួញចិញ្ចើមឆ្ងល់ធ្លាប់តែរាល់ដងម៉ែដោះជាអ្នក
មកស្រោចផ្ការាល់ព្រឹកចុះហេតុអីថ្ងៃនេះអាល្អឹតនឹង
មកជំនួសគាត់ទៅវិញ
«ម៉ែដោះកើតអីឬ»ឃើញតែចឹងទេតែជុងហ្គុកពិតជាស្រលាញ់ម៉ែដោះនឹងព្រួយបារម្ភពីគាត់ខ្លាំងណាស់

«ម៉ែគាត់មិនស្រួលខ្លូន»នាយតូចឆ្លើយទាំងកំបុត
កំបុយតែមុខរាងក្រាស់ក៏មិនមើលផងព្រោះរវល់ជាប់ដៃមមាញឹកនឹងការងាឆាប់ធ្វើឆាប់ហើយឆាប់បានទៅ
ផ្ទះតូចវិញ

«ឯងបែមកនិយាយជាមួយយើងប្រាំនាទីមិនបានទេហី»ជុងហ្គុក
«បងមានអីក៏និយាយមោ»នាយតូចតបបែបនេះហើយរឹតតែឌឺថែមដើរធ្វើការធ្វើប្រងើយទុកអោយ
រាងក្រាស់ដើរតាមសួររហូតដល់នាយទ្រាំមិនបានក៏
ទាញសេយ៉ូពីដៃរាងតូច

«អាក្មេងបម្រើរហ៊ានធ្វើឬកបែបនេះហេស៎»នាយឈទល់មុខនឹងរាងតូចថាអោយគេញ៉ែតៗរកតែនាយ
សួរនាំពីម៉ែដោះបន្តិចមិនបានដើរចុះដើរឡើងធ្វើដូច
មិនចង់ឆ្លើយធ្វើដូចស្អប់មុខនាយណាស់ចឹង

«ខ្ញុំធ្វើឬកអីទៅ»នាយតូចឆ្លើយទៅវិញមាំងៗគ្មាន
ខ្លាចអីបន្តិចទេនាយក្រាស់ចូលចឹត្តណាស់អាមករក
រឿងគេគ្មានហេតុផលនឹងតាំងតែពីតូចមោពួកគេមិនដែត្រូវគ្នាទេទោះបីជាថេយ៉ុងជាកូនរបស់ម៉ែដោះគីម
យ៉ុនក៏ដោយមិនដឹងថាហេតុអីបានជាជុងហ្គុកមិនចូលចឹត្តថេយ៉ុងសោះ

«នៅមិនដឹងខ្លូនទៀតហីហាស៎»រាងក្រាស់ក៏បាញ់ទឹក
ទៅលើរាងតូចឡើងសើមជូគពាក់អាវសស្តើងផងក៏ឆ្លុះចេញក្បាលឈេរីក្រហមៗពីគ្រាប់ចេញមកទល់ៗ
អាវតិចៗរាងតូងខំយកដៃបិទទាំងសងខាង

«បងឆ្គួតទេហី»ថាហើយខាំមាត់ដាក់រាងក្រាស់ឡើងខ្មើតមុខក៏ឡើងក្រហម

«យកដៃបិទធ្វើដូចខ្លូនមានដើមទ្រូងចឹង»ជុងហ្គុក
«បងមកបាញ់ទឹកដាក់ខ្ញុំធ្វើអី»ថេយ៉ុង
«សងដែឯងធ្វើអោយខោយើងសើមមុននេះ»ជុងហ្គុក
«មនុស្សអាក្រក់»ថេយ៉ុង

រាងតូចជេនាយរួចហើយក៏រត់ចេញទៅទាំងក្តោបដើម
ទ្រូងជាប់មិនហ៊ានប្រលែងក៏ធ្វើអោយរាងក្រាស់ឈក្រវីក្បាលទាំងហួសចឹត្ត

រឿង សំណើមស្នេហ៍Where stories live. Discover now