« អ្នកប្រុសតូចកុំគិតច្រើនអី គាត់ច្បាស់ជាមិនអីទេណាជឿអ៊ំហើយឆាប់ចូលសម្រាកទៅ » អ៊ំ យ៉ុង នៅតែបន្តព្យាយាមលួងលោមគេដដែល។
« អ្ហឹកៗ...អញ្ចឹងខ្ញុំទៅគេងហើយ រាត្រីសួស្ដីអ៊ំ » ថេយ៉ុង ក៏ព្រមឡើងទៅគេងទាំងទឹកភ្នែកដាបជាប់ផែនថ្ពាល់ក្រពុំរបស់គេមិនរីងស្ងួត។ ឯអ៊ំមុននឹងចេញទៅក៏រៀបចំទាញភួយគ្របដណ្ដប់ឲ្យគេរួចបិទភ្លើងឲ្យគេនិងទាញទ្វារបិទវិញយ៉ាងត្រឹមត្រូវ។
« ហឹម!! អ្នកប្រុសតូចអើយអ្នកប្រុសតូច » អ៊ំដកដង្ហើមធំបន្តិចក៏ចុះទៅខាងក្រោមវិញ។
មុននេះបន្តិច ជុងហ្គុក បានទាក់ទងមកគាត់ប្រាប់ថាឲ្យ ថេយ៉ុង ចូលគេងទៅកុំឲ្យនៅរង់ចាំនាយអីព្រោះនាយកំពុងមានបញ្ហាធំត្រូវដោះស្រាយពីរឿងទំនិញរបស់នាយនៅឯកំពង់ផែឯណោះ។ ដោយសារតែមិនចង់ឲ្យរាងតូចបារម្ភទើបសុខចិត្តមិនទទួលទូរស័ព្ទរបស់គេនិងខលមកប្រាប់អ៊ំជំនួសវិញឲ្យកុហកគេបែបណាក៏បានលួងគេបែបណាក៏បានឲ្យតែគេឆាប់ចូលគេងកុំរង់ចាំផ្លូវនាយទៅបានហើយ។
+កំពង់ផែជាយក្រុង
« យើងច្បាស់ក្នុងចិត្តហើយថាវាគឺជាផែនការរបស់លោកពូ ដុងសាន មិនខានទេមនុស្សដូចជាគាត់នេះដូចជាសត្វឈ្លើងតាមជញ្ជក់ឈាមមិនខុស!! » ជីមីន កំពុងស្ថិតនៅលើកប៉ាល់ដាក់ទំនិញជាមួយ ជុងហ្គុក និងអង្គរក្សរបស់ពួកគេជាច្រើន។
អាវុធតូចធំរបស់ពួកគេត្រូវបាត់ជាងពាក់កណ្ដាលស្របពេលដែលកប៉ាល់កំពុងចាប់ផ្ដើមចេញដំណើរទៅរកគោលដៅ។ បញ្ហានេះធ្វើឲ្យពួកគេខឹងសម្បារយ៉ាងខ្លាំង វាមិនមែនជាលើកទីមួយដែលកើតឡើងមកលើអាវុធខុសច្បាប់របស់ពួកគេនោះទេ វាកើតឡើងច្រើនលើកច្រើនសារណាស់ទៅហើយ។
កាំង ដុងសាន រាងចំណាស់វ័យ ៦៥ ឆ្នាំគាត់ជាអ្នករួមមុខជំនួញផ្លូវងងឹតខុសច្បាប់មួយដូចជា ជុងហ្គុក អញ្ចឹង។ គាត់គឺជាមនុស្សតែម្នាក់ដែលតែងតែតាមឈ្នានីស ជុងហ្គុក គ្រប់ពេលវេលាតាំងពីដើមមកព្រោះតែបញ្ហាទំនាស់ពាក្យសម្ដីកាលពីមុនក៏ធ្វើឲ្យការងារពួកគេបែងចែកចេញពីគ្នាហើយក៏ក្លាយទៅជាសត្រូវនឹងគ្នាមកទល់សព្វថ្ងៃនេះ។ ប៉ុន្តែលើកនេះវាជ្រុលខ្លាំងនិងលើសលប់ពេកទៅហើយទុកទៀតក៏គ្មានចំណេញអ្វីដល់ពួកគេដែរ។
YOU ARE READING
ចំណងស្នេហ៍ប៉ាកូនចិញ្ចឹម
Romance"ប្រវតិ្តសេ្នហារវាងលោកប៉ានិងកូនចិញ្ចឹម" ជុងហ្គុក អេដឌ្រីអាណូ - ថេយ៉ុង អេដឌ្រីអាណូ Date: 21.July.2021 Author : AERA TAEKIE
ភាគទី៤៦: ជាកូនចិញ្ចឹមរបស់ ជុងហ្គុក អេដឌ្រីអាណូ!!
Start from the beginning
