ភាគទី២០: ចិត្តដាច់ខ្លាំងណាស់

2.7K 252 1
                                    

ការញ៊ាំអាហារក៏បានបញ្ចប់ ជុងហ្គុក នាំ ថេ ត្រឡប់មកដល់ភូមិគ្រឹះវិញរួចនាំគ្នាឡើងទៅខាងលើសម្រាកតែម្ដង ព្រោះព្រឹកស្អែក ថេយ៉ុង ត្រូវចេញទៅអង់គ្លេសហើយ។

_ព្រឹកបន្ទាប់ នាយជាប៉ាក្រោកមុនដូចរាល់ដងរៀបចំអ្វីៗឲ្យអ្នកជាកូនសម្រាប់ត្រៀមខ្លួនចេញដំណើរទៅអង់គ្លេសនៅព្រឹកនេះ។ ថេ ភ្ញាក់ពីគេងឡើងបើកភ្នែកភ្លីសភ្លឹសងើបអង្គុយសម្លឹងមើលលោកប៉ាពីលើពូក នេះគាត់រៀបចំអីវ៉ាន់ឲ្យខ្លួនទាំងព្រឹកតែម្ដងឬ ?

« Aww!! ថេ នេះកូនភ្ញាក់ហើយហ៎េស ? ឆាប់ក្រោកឡើងទៅងូតទឹកទៅ » ពេលដែលរៀបចំវ៉ាលីរួចងាកមកវិញក៏ឃើញ ថេ កំពុងអង្គុយសម្លឹងមុខនាយភ្លឹសៗទើបនាយក៏ប្រាប់គេឲ្យក្រោកទៅងូតទឹកចេញ។

ឯ ថេ មិននិយាយអ្វីក៏ព្រមងើបតាមសម្ដីលោកប៉ាកាន់កន្សែងដើរចូលទៅក្នុងបន្ទប់ទឹកដើម្បីសម្អាតកាយ។ ពេលចូលទៅដល់គឺវាដូចជារាល់ដងអញ្ចឹង លោកប៉ារបស់គេបានត្រៀមទឹកក្នុងអាងទុកឲ្យរួចហើយនៅមានត្រៀមសម្លៀកបំពាក់ទុកឲ្យគេទៀត នេះលោកប៉ារបស់គេពិតជាល្អពេកហើយ។

២០ នាទីក្រោយបន្ទាប់ពីងូតទឹកស្លៀកពាក់រួច ថេយ៉ុង ដើរចេញមកវិញទាំងដំណើរស្មើកៗទឹកមុខមឹះៗគ្មានស្នាមញញឹម ព្រោះតែពេលនេះគេមិនសប្បាយចិត្តទៀតនោះទេគេត្រូវចាកចេញពីកូរ៉េទៅអង់គ្លេសពិតមែនហើយវាមិនមែនជាការយល់សបិ្តឬក៏ជារឿងស្រមើស្រម៉ៃរវើរវាយអ្វីទៀតឡើយ។

« តោះចុះទៅខាងក្រោមរកអ្វីញ៊ាំសិនណា៎!! » ជុងហ្គុក ចូលទៅលើកពរគេឡើងពេលដែលឃើញ ថេ ដើរចេញមកវិញ។ នាយពរគេចុះទៅខាងក្រោមដោយហៅអ្នកបម្រើឲ្យឡើងមកយកវ៉ាលីនិងឥវ៉ាន់របស់ ថេយ៉ុង នៅក្នុងបន្ទប់នាយចុះទៅក្រោមយកទៅដាក់នៅក្នុងគូទឡាន។

« នេះស៊ាំងវិុចនិងទឹកដោះគោរបស់អ្នកប្រុស » អ៊ំ យ៉ុង លើកអាហារពេលព្រឹកមកឲ្យ ថេ ចំណែកឯ ជុងហ្គុក គេប្រាប់ថាមិនញ៊ាំទេអ៊ីចឹងទើបអ៊ំមិនបានរៀបចំអាហារឲ្យ នាយសុំតែការហ្វេមួយកែវប៉ុណ្ណោះបានហើយ។

« ឆាប់ញ៊ាំទៅនឹងអាលបានចេញដំណើរ » ពេលដែលនាយជាប៉ាតឿនទើប ថេ ខំប្រឹងញ៊ាំទាំងបង្ខំទោះជាលេបមិនចូលក៏ត្រូវតែញ៊ាំដែរ ដើម្បីកុំឲ្យលោកប៉ាខកចិត្តថាខ្លួនមិនព្រមស្ដាប់តាមសម្ដីទៀត។

ចំណងស្នេហ៍ប៉ាកូនចិញ្ចឹមWhere stories live. Discover now