ភាគទី៣២: ក្លាហានគ្រាន់បើ

3.1K 249 6
                                    

បន្ទាប់ពីទិញចិញ្ចៀនហើយរួចរាល់ប៉ាកូនទាំងពីរក៏ត្រឡប់មកគេហដ្ឋានរបស់ខ្លួនវិញដោយមាន ជុងហ្គុក ជាអ្នកបើកបរដដែល។

« ថេ!! Daddy ចេញទៅក្រៅបន្តិចសិនណាអូនចាំនៅផ្ទះហើយ Daddy នឹងឆាប់ត្រឡប់មកវិញ » ជូនមកដល់ត្រឹមមាត់របងភូមិគ្រឹះភ្លាមនាយក៏ឲ្យរាងតូចចុះចូលទៅចាំនាយនៅខាងក្នុងមុនឯនាយក៏សុំគេចេញទៅខាងក្រៅព្រោះមានការជាបន្ទាន់។

« okay អូនចាំ Daddy មកវិញ » នាយតូចបើកទ្វារឡានចុះដើរចូលទៅចាំនាយនៅខាងក្នុងឯ ជុងហ្គុក ក៏ចេញឡានទៅវិញទាំងយប់ហើយព្រមទាំងប្រញាប់ប្រញាលទៀតផងមិនដឹងថានាយចេញទៅរកនរណានោះទេ។

#SkiP

វិមានដ៏ធំល្វឹងល្វើយរបស់ត្រកូល អេដឌ្រីអាណូ ពេលនេះនៅតែអ្នកស្រី ជូហីុ និង មីនដេរ៉ា ប៉ុណ្ណោះដែលស្ថិតនៅខាងក្នុងវិមានក្រៅពីនេះគេចេញទៅក្រៅបាត់អស់ទៅហើយ។

« ហេតុអីក៏យូរខ្លាំងម្ល៉េះ ? » អ្នកស្រី ជូហីុ រអ៊ូបណ្ដើរងាកចុះងាកឡើងបណ្ដើររង់ចាំរកមើលនរណាក៏មិនដឹងដែរ។

« តិចលោខាងនោះមានបញ្ហាទេដឹងអ្នកម៉ាក់ ? » មីនដេរ៉ា ងាកទៅសួរម្ដាយក្មេកទាំងទឹកមុខក៏ភ័យព្រួយមិនស្ទើរដូចគ្នា។

« វាម៉េចនឹងអាចមានរឿងបានទៅ ? កូន ជុង គ្មានថ្ងៃដឹងទេ »

« ប៉ុន្តែមនុស្សដូចជាបង ជុង នេះជាមនុស្សប្រុងប្រុយ័ត្នខ្ពស់ខ្លាំងណាស់បើគាត់ចាប់បានមនុស្សរបស់ម៉ាក់នោះគេច្បាស់ជាមិនរស់ទេ!! »

« រស់ឬងាប់ជារឿងរបស់វាសំខាន់ឲ្យតែវាលួចថតយករូបរបស់អាក្មេងដែល ជុង បណ្ដើរដូចជាគូស្នេហ៍នោះយកមកឲ្យម៉ាក់មើលឲ្យបានសិន » អ្នកស្រី ជូហីុ

« អ្នកស្រី....អ្នកស្រី របស់មកដល់ហើយបាទ » រំពេចនោះស្រាប់តែលេចឡើងនូវបុរសជនជាតិកូរ៉េកាត់អ៊ីតាលីម្នាក់រត់ចូលមកខាងក្នុងវិមានដោយដៃរបស់គេក៏មានកាន់សឺមីសម្រាប់ដាក់ឯកសារមួយមកដូចគ្នា ប៉ុន្តែក្នុងនោះវាមិនមែនជាឯកសារនោះទេ។

« ល្អខ្លាំងណាស់....នេះលុយរបស់ឯងយកហើយចេញទៅឲ្យបាត់ៗពីមុខយើងទៅ!! » ពេលបានរបស់មកដល់ដៃភ្លាមអ្នកស្រី ជូហីុ ក៏ហុចលុយសុទ្ធមួយចំនួនធំទៅឲ្យគេម្នាក់នោះ។ ពេលយកលុយមកបានហើយបុរសនោះក៏ងើបចេញទៅវិញបាត់តាមការបញ្ជារបស់អ្នកស្រី ជូហីុ ភ្លាមៗ។

ចំណងស្នេហ៍ប៉ាកូនចិញ្ចឹមWhere stories live. Discover now