ភាគទី០៥: លួងមនុស្សចាស់បោកយកនំញ៊ាំ

3.9K 311 7
                                    

< 4 ឆ្នាំក្រោយមក >

រយៈពេល 4 ឆ្នាំបានកន្លងផុតទៅយ៉ាងឆាប់រហ័ស ត្រឹមតែមួយពព្រិចភ្នែក។ ព្រិចបើកៗតែបន្តិចសោះពេលនេះទារកតូចដែលមានសព្វនាមថា ថេយ៉ុង អេដឌ្រីអាណូ ដែលជាកូនចិញ្ចឹមរបស់ ជុងហ្គុក នេះក៏មានវ័យ ៣ ឆ្នាំជាងទៅហើយសល់តែរយៈពេល ១ សប្តាហ៍ជាងទៀតប៉ុណ្ណោះគំរប់ខួបអាយុ ៤ ឆ្នាំរបស់គេនឹងមកដល់ជាមិនខាន។

ចំណែកឯ ជុងហ្គុក អេដឌ្រីអាណូ ដែលត្រូវជាអាណាព្យាបាលរបស់ ថេយ៉ុង វិញ ពេលនេះគេក៏មានការងារធ្វើនៅប្រទេសកូរ៉េហើយ វាគឺជាក្រុមហ៊ុនផ្ទាល់របស់នាយមួយដែលបានកសាងបង្កើតអ្វីៗឡើងបន្ទាប់ពីនាយឈានជើងចូលមករស់នៅទឹកដីប្រទេសកូរ៉េនេះម្ដងទៀត។ ឯប៉ាម៉ាក់របស់ ជុងហ្គុក ដែលរស់នៅឯ អ៊ីតាលី វិញក៏មិនបានសួររកឬក៏ទាក់ទងមក ជុងហ្គុក បន្តទៀតនោះដែរព្រោះគាត់បានទទួលដំណឹងមករួចហើយថា ជុងហ្គុក កំពុងស្ថិតនៅឯប្រទេសកូរ៉េ រស់នៅរកស៊ីចិញ្ចឹមខ្លួនឯងនៅទីនោះយ៉ាងមានសេរីភាពនិងក្ដីសុខដោយមិនមាននរណាមកបង្ខំនាយពីរឿងរៀបការទៀតឡើយ។

ពួកគាត់ក៏ធ្លាប់មកតាមគេត្រឡប់ទៅ អ៊ីតាលី វិញជាច្រើនដងដែរ ប៉ុន្តែនាយជាកូនចិត្តរឹងមិនព្រមត្រឡប់ទៅវិញឡើយ ហើយថែមទាំងឲ្យប៉ាម៉ាក់របស់គេផ្ដាច់ពាក្យជាមួយគ្រួសារ អ៊ីនដ្រា ទៀតផង ប៉ុន្តែគ្រប់គ្នាគិតហេស៎ ? ថាអ្នកស្រី ជូហ៊ី អេដឌ្រីអាណូ យល់ព្រមនោះ ? ទោះជាគេមិនត្រឡប់ទៅវិញក៏គាត់មិនមានបញ្ហាអ្វីដែរ គាត់មានវិធីសាស្រ្តរបស់គាត់ដើម្បីនាំយកកូនប្រុសរបស់គាត់ទៅវិញហើយ។

ឯរឿងដែល ជុងហ្គុក រើសបានក្មេងមកចិញ្ចឹមគឺគេលាក់បាំងមិនឲ្យប៉ានិងម៉ាក់គេដឹងនោះទេ លុះត្រាពេលណាដែលជាពេលវេលាល្អសម្រាប់គេ គេនឹងប្រាប់ជាមិនខានគ្រាន់តែមិនយូរមិនឆាប់តែប៉ុណ្ណោះ។

#Company

ក្រុមហ៊ុនផលិតទឹកអប់ម៉ាកល្បីដាច់គេនិងមានអតិថិជនជាច្រើនដែលបានមកទីនេះដើម្បីកក់យកនូវទឹកអប់ដ៏ល្អឈ្ងុយឈ្ងប់និងតម្លៃក៏ថ្លៃសមរម្យនោះទុកជាច្រើនធ្វើឲ្យក្រុមហ៊ុម ជុងហ្គុក អេដឌ្រីអាណូ ដែលទើបតែកសាងឡើង ប៉ុន្តែវារីកចម្រើនលឿនខ្លាំងណាស់ហួសពីការស្មានទៅទៀត។ ឯការងារខុសច្បាប់ដែលនាយរួមដៃសហការធ្វើជាមុខជំនួញទាំងនោះគឺនាយនៅតែបន្តជាមួយម៉ាហ្វៀវ័យក្មេង ផាក ជីមីន ដែលជាមិត្តភក្តិរបស់នាយដដែល គ្រាន់តែគ្មានប៉ូលិសណាម្នាក់តាមទាន់ពួកគេទេ ពួកគេរហ័សបំបិទភស្តុតាងលឿនខ្លាំងជាងស្អីទៅទៀត។

ចំណងស្នេហ៍ប៉ាកូនចិញ្ចឹមTempat cerita menjadi hidup. Temukan sekarang