ភាគទី២១: គំនិតគេចាស់ទុំណាស់

2.8K 263 5
                                    

បីថ្ងៃក្រោយបន្ទាប់ពី ថេយ៉ុង បានចាកចេញទៅរៀននៅឯអង់គ្លេសមក ជុងហ្គុក មមាញឹកនឹងការងារខ្លាំងណាស់គេគ្មានទាំងពេលទទួលសារនិងនិយាយលេងជាមួយនរណាផង ព្រោះពេលនេះក្រុមហ៊ុនរបស់នាយត្រូវតែនាំឥវ៉ាន់ចេញចូលឡើងកាប៉ាល់ជាញឹកញាប់ហើយរូតរះធ្វើទាំងប្រញាប់ទៀតផង ឯទីផ្សារលក់ចេញចូលវិញក៏ចាប់ផ្ដើមបើកកាន់តែធំដែរ។

អាកាសយានដ្ឋានអន្តរជាតិ អុីនឆុន មានជើងយន្តហោះចុះចតមកពីប្រទេស អ៊ីតាលី ក្នុងថ្ងៃនេះ។ អ្នកស្រី ជូហ៊ី អេដឌ្រីអាណូ និងកូនប្រសារស្រីដ៏មហាសែនស្រស់ស្អាតនិងលេចធ្លោ មីនដេរ៉ា អ៊ីនដ្រា ក៏បានមកជាមួយដូចគ្នាដែរ។ ចំណែកឯលោកម្ចាស់ធំ ជុងហ្យុក ដែលត្រូវជាលោកប៉ារបស់ ជុងហ្គុក វិញគាត់មិនបានមកទេការងារគាត់នៅទីនោះចងជើងជាប់ច្រើនណាស់។

« អ្នកម៉ាក់!! តើបង ជុងហ្គុក មិនមកទទួលពួកយើងទេហ៎េស ?? » មីនដេរ៉ា បន្លឺពាក្យសម្ដីសួរទៅកាន់ម្ដាយក្មេកពេលចុះពីលើយន្តហោះ។

« ជិះតាក់ស៊ីទៅៗឲ្យគេមកទទួលដូចជាមិនមកអ៊ីចឹង!! »

« ចាស៎ » នាងស្ងាត់មាត់វិញរួចអូសវ៉ាលីដើរទៅរកតាក់ស៊ីជិះជាមួយម្ដាយក្មេកដើម្បីធ្វើដំណើរទៅកាន់ភូមិគ្រឹះ JK ADN ដែលអ្នកស៊ើបការរបស់អ្នកស្រី
ជូហ៊ី បានផ្ដល់ទីតាំងមកឲ្យ។

រសៀលជាងនេះបន្តិចម្ដាយក្មេកនិងកូនប្រសារស្រីក៏បានធ្វើដំណើរមកដល់ភូមិគ្រឹះដ៏ធំមួយប៉ុន្តែនៅតូចជាងវិមាន អេដឌ្រីអាណូ ដែលគេធ្លាប់រស់នៅឯ អ៊ីតាលី ឆ្ងាយណាស់។ ទាំងពីរនាក់ឲ្យលុយទៅកាន់តាក់ស៊ីរួចនាំគ្នាចុះទៅឈរពីមុខរបងភូមិគ្រឹះនោះ។

ដីង~ដុង សម្លេងចុចកណ្ដឹងបានបន្លឺឡើងធ្វើឲ្យអ្នកនៅខាងក្នុងរត់ចេញមក។ អ៊ំ យ៉ុង ដែលជាម៉ែដោះក៏រត់ចេញមកពីខាងក្នុងចេញមកមើលក្រែងលោមាននរណាមករក ជុងហ្គុក ប៉ុន្តែអ្វីដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើលនោះគឺអ្នកស្រី ជូហ៊ី បានមកដល់កូរ៉េជាមួយនិងអ្នកនាង មីនដេរ៉ា ហើយ។

_Jk ADN Group

ជុងហ្គុក ស្វះស្វែងបង្ហើយការងាររបស់នាយឲ្យបានរួចរាល់ក្នុងថ្ងៃនេះនិងឆាប់បានត្រឡប់ទៅវិញព្រោះនាយនៅមានការងារនិយាយជាមួយ ជីមីន រឿងទំនិញរបស់នាយទៀត គិតៗទៅការងារច្រើនអ៊ីចឹងពិតជាស្មុគស្មាញណាស់ប៉ុន្តែ ជុងហ្គុក ឆ្លងកាត់មករាប់មិនអស់ហើយ វាមិនមែនជាបញ្ហាទៀតនោះទេតែអ្វីដែលជាបញ្ហានោះគឺនាយមិនបានទាក់ទងទៅលេង ថេយ៉ុង តាមការសន្យាតាំងពីថ្ងៃដែលគេចេញទៅមកម្ល៉េះ។

ចំណងស្នេហ៍ប៉ាកូនចិញ្ចឹមWhere stories live. Discover now