ភាគទី៤៦: ជាកូនចិញ្ចឹមរបស់ ជុងហ្គុក អេដឌ្រីអាណូ!!

Mulai dari awal
                                        

< ភូមិគ្រឹះ អេដឌ្រីអាណូ >

រាត្រីយប់ស្ងាត់ឈានចូលមកដល់ អាកាសធាតុក៏ចាប់ផ្តើមប្រែប្រួលធ្លាក់ខ្យល់ខ្លាំងៗបក់រសាត់ផើយផាត់ស្លឹកឈើឮសូរសន្ធឹក ព្រមទាំងមានភ្នែកបន្ទោរព្រៀកៗដូចជាចង់រកភ្លៀងទៀតផង។

« ថ្មាលនេះទៅហើយលោកប៉ានៅមិនទាន់មកវិញទៀត ?? តើគាត់ទៅណាទៅ ? » ថេយ៉ុង ឈរអើតលើមមើលតាមបង្អួចទៅកាន់មាត់ច្រករបងចូលភូមិគ្រឹះរង់ចាំផ្លូវលោកប៉ាត្រឡប់មកវិញ ប៉ុន្តែថ្ងៃនេះចម្លែកខ្លាំងណាស់មិនឃើញគេត្រឡប់មកវិញលឿនដូចជារាល់ដងនោះទេ នាំឲ្យអារម្មណ៍រាងតូចនៅមិនស្ងប់សុខចេះតែរសាប់រសល់ភ័យខ្លាចជាខ្លាំង។

« ទាក់ទងក៏មិនចូលទៀត!! តើលោកប៉ាកំពុងធ្វើអី ? » ក្រោយខលទៅរកក៏គ្មានការឆ្លើយតបទៀត ធ្វើឲ្យ ថេ កាន់តែមិនសុខលើសដើមដើរទៅដើរមកមិនឈប់ កែវភ្នែករលីងរលោងរកតែយំព្រោះលោកប៉ារបស់គេមិនដែលមកផ្ទះវិញយប់ជ្រៅដល់ថ្នាក់នេះនោះទេ!!

< តុក~តុក >

« លោកប៉ាទើបតែមកពីណាហេតុអីក៏មកយូរខ្លាំងម្ល៉េះ ?? » បើកទ្វារភ្លាមនាយតូចក៏ស្រែកសួរមិនដកមាត់ទាំងមិនបានមើលព្រោះគិតថាជា ជុងហ្គុក បានត្រឡប់មកវិញប៉ុន្តែមិនមែនជាគេនោះទេ។

« គឺខ្ញុំទេអ្នកប្រុសតូច »

« អ៊ំ យ៉ុង!! មុននេះខ្ញុំស្មានថាជាលោកប៉ាឲ្យខ្ញុំសូមទោសផងណាអ៊ំ »

« ខ្ញុំដឹងថាអ្នកប្រុសតូចបារម្ភពីលោកប្រុសធំ ប៉ុន្តែអ្នកប្រុសតូចឆាប់ចូលទៅសម្រាកទៅណាកុំឲ្យឈឺអីលោកប្រុសច្បាស់ជាមានការងាររវល់ឬក៏ជាការងារសំខាន់ហើយទើបមិនទាន់ឃើញមកវិញនោះ!! » ដោយក្ដីបារម្ភពីសុខទុក្ខអ្នកដែលកំពុងមានកូន អ៊ំជាមេផ្ទះហើយក៏ជាម៉ែដោះក៏ឡើងមកផ្ដាំគេឲ្យឆាប់ចូលសម្រាកកុំឲ្យនៅដល់យប់ជ្រៅបែបនេះ វាអាចនឹងប៉ះពាល់ដល់សុខភាពរបស់គេក៏ថាបានដែរ។

« ប៉ុន...ប៉ុន្តែអ៊ំ លោកប៉ាមិនដែលនៅដល់យប់ជ្រៅបែបនេះទេហើយខ្ញុំទាក់ទងទៅក៏មិនចូលទៀត ហឹក អ៊ំ លោកប៉ានឹងមិនមានរឿងអ្វីកើតឡើងទេមែនទេ ?» ថេយ៉ុង សួរទាំងញ័របបូរមាត់ស្រក់ទឹកភ្នែកម៉ាត់ៗដោយទប់លែងជាប់តទៅទៀត។

ចំណងស្នេហ៍ប៉ាកូនចិញ្ចឹមTempat cerita menjadi hidup. Temukan sekarang