ភាគបញ្ចប់

915 50 0
                                    

ព្រឹកថ្ងៃថ្មី
ជុងហ្គុកនិងថេយ៉ុងបាននាំគ្នាទៅផ្សារទំនើបដើម្បីរកទិញរបស់ប្រើប្រាស់ ហើយក៏ឆ្លៀតចូលញ៊ាំអាហារឆ្ងាញ់ៗ ទម្រាំត្រឡប់មកវិញ គឺថ្ងៃត្រង់ទៅហើយ។
ឡានសេរីទំនើបចុងក្រោយ បើកចូលចតទល់មុខភូមិគ្រឹះ ខណៈថេយ៉ុងឈានជើងចុះមកភ្លាម ក៏ក្រឡេកឃើញឡានមួយទៀតបានចតជិតនោះ ឯជុងហ្គុកក៏ងាកសួរ៖
«តើអ្នកណាមកលេងពួកយើងមែនទេ?»
«អូនក៏មិនដឹងដូចគ្នាដែរ» បន្ទាប់ឈរឆ្ងល់រៀងខ្លួន ពួកគេក៏បណ្តើរគ្នាចូលទៅ ដោយជុងហ្គុកស្រាក់ដាក់ឱបចង្កេះនាយតូចតាមទម្លាប់។
«បងប្រុសនិងលោកពូមកហើយ»យ៉ុងប៊ីន ក្រោកពីសាឡុងរត់ទៅទទួល ឯងនាយតូចក៏ឱនសួរប្អូនស្រីភ្លាម៖
«ឡានអ្នកណាចតនៅផ្ទះ?»
«...»នាងមិនទាន់ឆ្លើយ តែក៏ញញឹមញញែម សម្លឹងមុខថេយ៉ុង ឆ្លាស់គ្នានិងមើលទៅជុងហ្គុក រួចហើយនាងល្អិតក៏នាំផ្លូវពួកគេ ដោយដើរសំដៅទៅបន្ទប់ទទួលភ្ញៀវ រំពេចនោះ ទាំងថេយ៉ុង ទាំងជុងហ្គុក ឈរស្រឡាំងព្រោះតែវត្តមានអ្នកទាំងពីរ ថែមទាំងទារកតូចម្នាក់ទៀត ដែលគេងនៅក្នុងកន្រ្តកដាក់ក្មេង កំពុងកម្រើកដៃជើងតេះតះៗគួរស្រឡាញ់ជាទីបំផុត។
«អ្នកទាំងពីរសុខសប្បាយជាទេ?»ជេអ៉ីន សួរមុនគេ ថែមទាំងក្រោកឈរប្រុងដើរទៅទទួល ស្រាប់តែថេយ៉ុងដើរមកទប់ដៃឲ្យអង្គុយចុះវិញ។
«សុខធម្មតាទេ ចុះអ្នកប្រុសវិញ?»ថេយ៉ុង សួរនាំទាំងមិនភ្លេចក្រឡេកទៅមើលក្មេងដែលនៅជិតអ៊ុនវូ ហើយខណៈនោះ ជុងហ្គុកក៏ដើរចូលមក ដោយបន្ទច់ជង្គង់មើលទារកដែលបើកភ្នែកម៉ក់ៗ មើលទៅគេហាក់ចូលចិត្តក្មេងណាស់។
«ក៏សុខដូចគ្នាណា៎...»ជេអ៉ីន តបដោយស្នាមញញឹម ថែមទាំងទៅមើលមុខស្វាមីដែលនៅជិតបង្កើយ។
«នេះជាកូនរបស់អ្នកទាំងពីរមែនទេ?»ជុងហ្គុក សួរឡើងស្របពេលយកចង្អុលទៅប៉ះថ្ពាល់ទន់ៗរបស់ក្មេងយ៉ាងក្នក់ក្នាញ់។
«ពិតមែនហើយ»លោកប៉ារបស់ក្មេងបានតបជំនួស ទើបជុងហ្គុករហ័សឲ្យភ្នែកសម្លឹងទៅកាន់ថេយ៉ុងភ្លាម នាយតូចហាក់យល់ន័យក៏ញញឹមខ្ជឹបព្រមទាំងក្រោកដើរមកមើលទារកនោះដែរ។
«តើព្រះអង្គម្ចាស់តូចឈ្មោះអ្វីដែរ?»ថេយ៉ុង សួរដោយសំឡេងផ្អែមល្ហែមពិរោះជាប់ចិត្ត ភ្លាមនោះចម្លើយដ៏គួរស្រឡាញ់បានតបឡើង៖
«ប្រាប់Appaតូចទៅថាអូនឈ្មោះ អ៉ីនវូ»ជេអ៉ីន បង្គាប់កូនដែលទើបតែអាយុបួនខែ ធ្វើឲ្យអ្នកគ្រប់គ្នាទប់សើចមិនជាប់ នាំគ្នាញញឹមបញ្ចើចដាក់ជេអ៉ីន។
«អ៉ីនវូមែនទេ ឲ្យAppaតូចសុំបីបន្តិចមក»ថេយ៉ុង ទ្រាំក្នាញ់ក្មេងមិនបាន ក៏លើកបី អ៉ីនវូ ដាក់ក្នុងរង្វង់ ហើយរលាក់តិចៗ។
«ថេហ៍ ប្រយ័ត្នផងណា៎ បីថ្នមៗ»
«អូនដឹងហើយ»ថេយ៉ុង ប្រាប់ទាំងមិនមើលមុខគេ ឯជុងហ្គុកក្នាញ់ផងបារម្ភផង ខ្លាចប្រពន្ធតូចគេមិនចេះបីក្មេងក៏ជួយដាក់ដៃទ្រពីក្រោមដៃនាយតូច ធ្វើឲ្យអ៊ុនវូនិងជេអ៉ីនលួចញញឹមពីក្រោយខ្នង មើលទៅពួកគេស្រឡាញ់អ៉ីនវូណាស់។
ទោះបីកន្លងមក ពួកគេធ្លាប់មានរឿងចម្រូងចម្រាស់និងឈ្លោះប្រកែកទើសទែងគ្នា តែមួយរយៈក្រោយនេះ ពួកគេបានផ្សះផ្សាទំនាក់ទំនងយ៉ាងល្អប្រសើរ បំភ្លេចចោលរឿងគ្រប់យ៉ាងដែលនាំភាពអពមង្គល ហើយប្តូរមកវិញដោយរក្សាសម្ព័ន្ធភាពឲ្យកាន់តែស្និតស្នាល ទើបពេលនេះ ពួកគេហាក់ដូចជាគ្រួសារតែមួយទៅហើយ។ អ៊ុនវូនិងជេអ៉ីនបង្កើតគ្រួសារដ៏កក់ក្តៅជាមួយនិងកូនប្រុសម្នាក់ដែលជាគ្រាប់ពេជ្រមានតម្លៃស្មើជីវិត ចំណែកជុងហ្គុកនិងថេយ៉ុង ក៏ទទួលបានក្តីសុខសុភមង្គលដែលផ្តល់ឲ្យគ្នា ហើយមិនយូរទេ ពួកគេក៏និងរៀបការសាងគ្រួសារថ្មីមួយផងដែរ។
បន្ទាប់ពីជជែកគ្នាលេងនៅក្នុងបន្ទប់ទទួលភ្ញៀវអស់ពេលជាយូរ អ៊ុនវូនិងជេអ៉ីនក៏បន្តនៅញ៊ាំអាហារពេលល្ងាចរួមតុជាមួយគ្នា ល្ងាចជ្រេបន្តិច ទើបពួកគេលាត្រឡប់ទៅវិញ ព្រោះពួកគេឆាប់ត្រឡប់ទៅបារាំងវិញ។
«ពួកយើងលាសិនហើយណា៎»ជេអ៉ីន
«សុខសប្បាយតាមផ្លូវធ្វើដំណើរ»ថេយ៉ុង
«Bye Bye អ៉ីនវូ»ថេយ៉ុង ដើរទៅរកអ៉ីនវូដែលដាក់នៅសាឡុងឡាន ថែមទាំងឱនថើបថ្ពាល់ក្មេងខ្សឺតៗ តែមិនហ៊ានថើបខ្លាំងទេខ្លាចក្រហមថ្ពាល់កូនគេ ឯអ៊ុនវូដែលឈរមើលពីក្រោយខ្នងក៏ស្រដីឡើង៖
«ពេលណាអូនគិតគូមួយដែរ?»
ថេយ៉ុង រវល់តែអឹមអៀន ជុងហ្គុក ក៏តបជំនួស តែបែបឌឺដងនាយតូចច្រើនជាង៖
«មិនដឹងថ្ងៃណាចេះគិតគូរនឹងគេទេ បើខឹងអីបន្តិច ដេញប្តីដេកក្រៅបន្ទប់តែរហូត»
«ប្រុសសម្អុយ បិតមាត់របស់បងភ្លាមទៅ»ថេយ៉ុង ស្រែកឡែតៗ ដើរទៅក្តិចទ្រូងជុងហ្គុកមួយទំហឹង តែគេមិនហ៊ានស្រែក ធ្វើឲ្យអ៊ុនវូលួចញញឹមចុងមាត់ នេះហើយលទ្ធផលបានប្រពន្ធឆ្នាស់។
ក្រោយពេលអ៊ុនវូនិងជេអ៉ីន ជាមួយនិងកូនតូចរបស់ពួកគេបានត្រឡប់ទៅវិញ ងាកមកមើលថេយ៉ុងឯណេះ ឈរធ្វើមុខស្អុយប៉ែ មិនចង់ចូលក្នុងផ្ទះ ព្រោះរវល់តែខឹងដែល ជុងហ្គុក ហែកកេរ្តិ៍ប្រពន្ធខ្លួនឯងឲ្យអ្នកផ្សេងដឹង។
«អូនឈរធ្វើអីទៀត រោយជើងស្លាប់ហើយ»ជុងហ្គុក ចាប់ក្រសោបស្មាតូចឲ្យបែរ តែមនុស្សកំពុងងរង៉ក់ គ្មានអារម្មណ៍ចង់មើលមុខគេទេ ទើបភ្លាមនោះដៃមាំស្រាប់តែចាប់លើកបីនាយតូចភ្លាមៗ ហើយបោះជំហ៊ានវែងៗចូលទៅក្នុងផ្ទះ ឡើងតាមកាំជណ្តើរលឿនៗ ឲ្យឆាប់ដល់បន្ទប់ ឯអ្នកត្រូវជំរិតបីស្រែកទធាក់ជើងដោយការមិនសុខចិត្ត តែជុងហ្គុកនៅតែជំនះបាន ហើយបីរហូតដល់បន្ទប់បានសម្រេច។
«មើល៍ ក្រោកចេញ ធ្ងន់ណាស់»ថេយ៉ុង លើកដៃច្រានទ្រូងគេឲ្យក្រោក គេមិនក្រោកថែមទាំងលូកដៃអង្អែលត្រគាក ហើយចាប់ច្របាច់លេងទាំងខាំមាត់គ្រឺតក្នាញ់។
«បងចង់បានប៊េប៊ី ពេលនេះ ឥឡូវនេះ ម៉ោងនេះ»
«ឆ្កួត...ចង់បានប៊េប៊ីស្អី គ្រាន់តែលួងអូនក៏លួងមិនបាត់ផង ចុះបើឲ្យបងលួងកូន កូនមិនយំបែកកន្លើតហើយទេ? អូនអាណិតកូន ចឹងមិនបាច់យកកូនទេ...»
«កង្កែបចិត្តអាក្រក់ ហ្ហឹក៎ៗ»ជុងហ្គុក ធ្វើបូញមាត់ងរង៉ក់ ថែមទាំងហៅនាយតូចថាជាកង្កែបចិត្តអាក្រក់ ភ្លាមនោះថេយ៉ុងក៏ប្រមូលកម្លាំងរុញច្រានគេទាល់តែបានសម្រេច ហើយក៏ចាប់ផ្តួលរាងក្រាស់ឲ្យនៅពីក្រោមវិញម្តង។
«កង្កែបទៀតហើយហ្អែស៎?ចាំមើលណា ចាំមើលកង្កែបអុកបងទាល់តែស្រែកលែងចេញ»
«អត់ទេ ខ្លាចណាស់ អួយ៎ អូនបងខ្លាចកង្កែបណាស់»មាត់ពោលថាខ្លាច តែទឹកមុខវិញច្រឡើមគ្មានពីរ ថែមទាំងចាប់ទាញរូតខោទម្លាក់ដល់ចុងជើង ចាំឲ្យកង្កែបអុកយ៉ាងអន្ទះសា ឯនាយតូចចង់ធ្វើស៉ីផ្លូវអារម្មណ៍គេ ក៏ញញឹមកំហូច ហើយក៏ស្រុះប្រូចប្រុងរត់គេច តែក៏មិនឈ្នះ ហើយចុងក្រោយក៏បានមកនៅក្រោមទ្រូងគេដដែល ហើយពួកគេក៏បង្កាត់ភ្លើងស្នេហ៍ក្តៅគគុករោលរាលនៅយប់នោះ ដើម្បីសម្រុកយកកូនឲ្យទាល់តែបាន។

លន់តួស្នេហ៍Where stories live. Discover now