ភាគ៥៧

616 21 0
                                    

«អត់ទេ កុំនិយាយបែបនេះ អ្ហឹក៎ៗ...អូនមិនបានស្អប់បងទេ ជុងហ្គុក...»នាយតូច គ្រវីក្បាលប្រាប់ថាមិនស្អប់ទេ ថែមទាំងជ្រុបថើបសក់គេខ្សឺតៗ ធ្វើឲ្យជុងហ្គុករំភើបញាប់ញ័រដៃក្រសោបឱបរឹតកាយតូចដោយក្តីស្រឡាញ់ ឱបយ៉ាងណែនបំផុត ហើយក៏ស្បថក្នុងចិត្តថា នឹងមើលថែ ថ្នាក់ថ្នម ផ្តល់ក្តីស្រឡាញ់និងភាពកក់ក្តៅ និងមិនធ្វើឲ្យបេះដូងមានស្នាមរបួសម្តងទៀតឡើយ។
«ពួកយើងស្រឡាញ់ដូចកាលពីមុនបានទេ?»ជុងហ្គុក បង្ហើបប្រាប់ដោយសំឡេងទន់ភ្លន់ ខណៈនោះនាយតូចក៏ងើបសម្លឹងកែវភ្នែកដែលក្រហមច្រាលដោយសំណើមថ្លាៗ ទើបលើកម្រាមដៃតូចៗទៅជូតទឹកភ្នែកចេញពីផ្ទៃមុខសង្ហារឲ្យជ្រះស្អាត មុននឹងតបទាំងសំឡេងក្ងួរៗព្រោះយំឡើងតឹងច្រមុះអស់៖
«តែអូនខ្លាចណាស់...»
«ខ្លាចអ្វីទៅ?»ស្របសំណួរ គេលូកដៃក្តោបថ្ពាល់ក្រពុំស្អាត ហើយអង្អែលថ្នមៗ ទើបនាយតូចសម្លឹងចំកែវភ្នែកគេមួយដង្ហើមថែមទាំងប្រាប់៖
«អូនខ្លាចបងទុកអូនចោល ហើយលែងអើពើនិងអូនម្តងទៀត...អូនខ្លាចអារម្មណ៍ឯកា ពេលដែលគ្មានបងនៅក្បែរ...»
«ថេហ៍...បងសុំទោស សុំទោសអូនម្តងទៀត អូនឲ្យបងសុំទោសអូនមួយលានដងទៀតក៏បានដែរ...ពេលនោះគឺបងគិតអ្វីមិនចេញពិតមែន បងគ្មានភាពក្លាហានប្រាប់ការពិតដល់អូន តែបងចង់ឲ្យចងចាំថា ក្នុងចិត្តបងមានតែអូនម្នាក់គត់ ស្រឡាញ់អូនតែម្នាក់គត់ អូនជាដង្ហើម អូនជាកែវភ្នែក អូនជាជីវិតរបស់បង ឮដែរទេប្រពន្ធតូច...» ជុងហ្គុក រ៉ាយរាប់ដោយទឹកមុខដឹងខុស ដើម្បីឲ្យថេយ៉ុងបំភ្លេចរឿងឈឺចាប់ទាំងអស់នោះ គេមិនសន្យាទៀតទេ ប៉ុន្តែចាប់ពីវិនាទីនេះទៅ គេនិងបង្ហាញឲ្យឃើញថា ក្តីស្រឡាញ់ដែលគេមានចំពោះថេយ៉ុង ពិតជាជ្រាលជ្រៅនិងមានតម្លៃបំផុត។
...
ងាកមកមើលពិធីមង្គលការដ៏អធិកអធមនៅក្នុងវិមានស្កឹមស្កៃ អ៊ុនវូបានបំពេញតួនាទីជាគូដណ្តឹងដ៏ល្អឥតខ្ចោះដែលអ្នកណាៗក៏លាន់មាត់សរសើរ គេកាន់ដៃជេអ៉ីនដើរលើកម្រាលព្រំទ្រាប់ដោយស្រទាប់ផ្កា ដើម្បីទៅបំពាក់ចិញ្ចៀនគូសាជាថ្មី នៅចំពោះមុខអាចារ្យ និងប៉ាម៉ាក់ទាំងសងខាងដែលដឹងឮ ជេអ៉ីនត្រេកអររំភើបទប់ទឹកភ្នែកលែងជាប់ ព្រោះអ៊ុនវូបានផ្តល់ក្តីស្រឡាញ់ពិតប្រាកដឲ្យគេ ដោយមិនបានស្អប់ខ្ពើម ឬប្រកាន់ទោសកំហុសពីអតីតកាល ធ្វើឲ្យកាន់តែយល់ច្បាស់ថា ក្តីស្រឡាញ់ និងក្តីសុខពិតប្រាកដ គឺកើតចេញពីចិត្តស្មោះរវាងគ្នានិងគ្នា ស្រឡាញ់ដោយចិត្តនិងចិត្ត មិនវៀចវេរ ក្បត់សាវានិងគ្នាឡើយ។
ប៉ុន្មានថ្ងៃបន្ទាប់ ក្រោយពីពិធីរៀបការបានបញ្ចប់ អ៊ុនវូ និងជេអ៉ីន ក៏នាំគ្នាទៅក្រេបទឹកឃ្មុំនៅឌូបៃនៃប្រទេសអារ៉ាប់រួម ចំណែកឯ ជុងហ្គុក ក៏នាំថេយ៉ុង និងយ៉ុងប៊ីនត្រឡប់ទៅកូរ៉េវិញ ទៅនៅក្នុងភូមិគ្រឹះដ៏សែនកក់ក្តៅដូចកាលពីមុន។
...
ពេលត្រឡប់មកដល់កូរ៉េវិញភ្លាម ជុងហ្គុកហាក់ថ្នាក់ថ្នមថេយ៉ុង ជាងថ្នមកែវភ្នែកទៅទៀត គ្រាន់តែចុះចេញពីឡាន គេក៏ចាប់បីកាយតូចនាំចូលទៅខាងក្នុងផ្ទះ ទាំងញញឹមបិតមាត់មិនជិត រហូតភ្លេចគិតថានៅមានក្មេងស្រីម្នាក់ទៀតដែលអង្គុយធ្វើមុខស្អុយប៉ែនៅក្នុងឡាន។

លន់តួស្នេហ៍Where stories live. Discover now