ភាគ៤

1.6K 100 2
                                    

ជុងហ្គុក បញ្ជាដោយទឹកមុខម៉ឺងម៉ាត់ គ្មានអ្នកណាហ៊ានក្អកបន្តិចឡើយ ពេលនិយាយចប់ភ្លាម ក៏បន្ទច់ជង្គង់ ចាប់ត្រកងបី រាងតូច ឡើងផុតពីឥដ្ឋ ដើរចេញពីហ្វូងមនុស្សដែលកំពុងសម្លឹងទៅ នាយតូច ដោយការខឹងច្រណែន ព្រោះតែបែបនេះហើយទើបគេមិនចូលចិត្តមនុស្សស្រី ព្រោះស្រីខ្លះពុតត្បុត ពិសពល់ ហើយគេវិញក៏មិនសាំញ៊ាំច្រើន ថាដេញ គឺដេញ ដោយមិនមានការស្តាយស្រណោះ។
ស្របពេលស្រីៗទាំងនោះត្រូវបានបណ្តេញចេញ ក្រឡេកមកមើល ជុងហ្គុក ហាក់មានភាពប្រញាប់ប្រញាល់ពេលកំពុងបី ថេយ៉ុង ឡើងទៅបន្ទប់។
«ដាក់ខ្ញុំចុះទៅ ខ្ញុំអាចដើរខ្លួនឯងបាន»ថេយ៉ុង ដាស់តឿន ចង់បញ្ជាក់ប្រាប់ថាគេមុតដៃ មិនបានមុតជើងទេ តែអ្នកម្ខាងទៀតមិនខ្ចីយកត្រចៀកស្តាប់ និងគិតតែបោះជំហ៊នវែងៗឆ្ពោះទៅមុខរហូត ចំណែក មាឌល្អិត ពេលត្រូវគេចាប់បី ហាក់មានអារម្មណ៍ថាទើសទ័ល ដែលខ្លួនត្រឹមជាអ្នកបម្រើតូចតាចប៉ុណ្ណោះ មិនគួរឲ្យគេមកប្រូកប្រឡាក់ជាមួយនាំអាប់មុខឡើយ រីឯ ជុងហ្គុក មិនបានគិតច្រើន គេទម្លាក់កាយតូចថ្នមៗទៅលើពូក ប្រៀបដូចកំពុងថ្នាក់ថ្នមទារកដែលទើបតែកើត ហើយឆ្លៀតពេលដែល រាងក្រាស់ កំពុងដើរទៅបើកថតតុដើម្បីរកប្រអប់ថ្នាំ មាឌល្អិត ស្រាប់តែសម្រូតខ្លួនចុះពីពូកភ្លាម ប្តូរមកជាអង្គុយលើកម្រាលក្បែរជើងគ្រែទៅវិញ ខណៈ ជុងហ្គុក ងាកមកដោយទឹកមុខឆ្ងល់ ចិញ្ចើមក្រាស់ជ្រួញឡើងមិនបាត់។
«អង្គុយអីត្រង់នោះ?ឆាប់ឡើងមកវិញមក»ថាចប់ គេដាក់ប្រអប់ថ្នាំលើពូក ហើយបម្រុងចាប់ទាញ រាងតូច ឲ្យមកអង្គុយកន្លែងដើមវិញ តែអ្នកខាងក្រោមបែរជាចចេស វាសដៃគេចេញមិនឲ្យប៉ះ ថែមទាំងក្រាញខ្លួនមិនព្រមក្រោក ធ្វើអោយ ជុងហ្គុក ដកដង្ហើមដោយការគ្រឺតក្នាញ់ពេញទ្រូង និងសម្រេចចិត្តដាក់ខ្លួនអង្គុយក្រោមគ្រែជាមួយដែរ បន្ទាប់មកគេចាប់ទាញប្រអប់ដៃតូច មកស្រាយខ្សែដែលបានរុំអម្បាញ់មិញ ឃើញសុទ្ធតែឈាម នៅហូរមិនទាន់បាត់ ចំណែកមុខរបួសក៏មុតជ្រៅគួរសម ប៉ុណ្ណឹងហើយអ្នកដែលរងរបួសនៅតែបដិសេដ៖
«ខ្ញុំមិនអីទេ»ខណៈដែល រាងក្រាស់ កំពុងតែឈ្ងោកមើល ថេយ៉ុង មានះដកដៃចេញ តែត្រូវគេចាប់កាន់វិញយ៉ាងដាច់ខាត។
«របួសជ្រៅណាស់ នៅថាមិនអីទៀត» ជុងហ្គុក បន្ទោសមុខងាប់ ថែមទាំងសម្លក់ដាក់ ថេយ៉ុង ដោយការគំរាម ទើបគេចាប់ផ្តើមលាងមុខរបួស ឯរាងតូច ញ័រដៃទទ្រើកពេលគេជូតអាល់កុល ហើយក៏លាបថ្នាំពីលើ អារម្មណ៍ពេលនេះ ទាំងក្រហាយ ទាំងចុកពើតផ្សា ឈឺខ្ទោកៗ ឈឺខ្លាំងណាស់ តែមិនហ៊ានប្រាប់ បានតែខំទ្រាំទាំងបែកញើសជោគថ្ងាស់ សុខចិត្តខាំបបូមាត់ទប់មិនឲ្យទឹកភ្នែកស្រក់សូម្បីតែមួយតំណក់។
«រួចហើយ»ជុងហ្គុក ប្រាប់បន្ទាប់ពីរុំមុខរបួសរួច
«អរគុណ»នាយតូច ពោលទាំងកែវភ្នែករលីងរលោងតិចៗ ឯជុងហ្គុក មិនបាននិយាយអ្វីឡើយ គេដកដង្ហើមធំ បន្ទាប់ក៏ដាក់ភ្នែកសម្លឹងទៅប្រអប់ជើងតូច ក្រែលោមានស្នាមរបួស រំពេចនោះ នាយតូច ស្រាប់តែភ័យផើតពោះ បេះដូងលោតបុកទ្រូងផឹបៗ មិនស្រណុកខ្លួនពេលត្រូវគេមើលមិនដាក់ភ្នែកបែបនេះ គេក្រឡឹងមើលយ៉ាងស្ងៀមស្ងាត់ នាំឲ្យថេយ៉ុង ទ្រាំមិនបាន ទើបអត់ដង្ហើមប្រាប់៖
«ខ្ញុំទៅវិញហើយ» រាងតូច តាំងចិត្តថាច្រត់ខ្លួនក្រោក ស្រាប់តែ ជុងហ្គុក ចាប់ដើមដៃឃាត់មុន៖
«កុំអាល»គេនិយាយតែពីរម៉ាត់ប៉ុណ្ណោះ ថេយ៉ុង ក៏អង្គុយស្កុបនឹងមួយកន្លែង ធ្វើភ្នែកភ្លឹះៗសម្លឹងទៅកាន់អ្នកដែលកំពុងបន្តក់ថ្នាំលើសំឡី។
«ម្ចាស់តូច ចង់-ចង់ធ្វើអីហ្នឹង?»ថេយ៉ុង ភ្ញាក់ព្រើត កាន់តែភ័យញ័រខ្លួន ពេលជើងស្រឡូនទាំងគូ ត្រូវបានគេចាប់ទាញឲ្យសណ្តូកត្រង់ មុននឹងផ្ទៃមុខសង្ហាឱនសន្សឹមតិចៗទៅរកគល់ភ្លៅសខ្ចី នាយតូច អៀនគេឡើងក្រហមមុខ ភ័យសឹងរបូតសក់ជ័រចេញពីក្បាល ខណៈដែលដៃខំប្រឹងចាប់ទាញជាយរ៉ូបបិទបាំងភ្លៅទាំងសងខាង រំពេចនោះក៏មានកែវភ្នែកពិឃាតសម្លឹងមកថ្មែរ៖
«ដកដៃ» ជុងហ្គុក សម្លុតមុខងាប់ ទាំងក្នុងចិត្តក្នាញ់ រាងតូច សឹងចាប់ក្រញិច ស្អប់ណាស់អ្នកណាឈឺហើយធ្វើក្លាហាន ឈឺហើយធ្វើឌឺ ហួងហែងមិនឲ្យប៉ះ ហើយដែលគេឱនមើលនោះ គឺដោយសារតែមានរបួសមួយទៀតនៅចំកៀនភ្លៅខាងឆ្វេង ដៃម្ខាងចាប់សើយជាយរ៉ូបឡើងបន្តិច ស្របពេលដៃម្ខាងទៀតកាន់សំឡីលាបលើមុខរបួស លាបបណ្តើរ និយាយបណ្តើរ៖
«សំណាងហើយដែលមិនមុតគូទនោះ»
«ថា-ថាម៉េច?»
«ជើងនាងស្អាត»ជុងហ្គុក ងើបមើលផ្ទៃមុខ ថេយ៉ុង បន្តិចរួចក៏ឱនលាបថ្នាំបន្ត ក្មេងល្អិត ដេញពាក្យសម្តីគេមិនទាន់ឡើយ ពេលឮគេថាជើងស្អាត ក៏បានត្រឹមតែងាកមុខចេញដោយឫកពាអឹមអៀន។

លន់តួស្នេហ៍Where stories live. Discover now