ភាគទី៤៦ : ខ្ញុំគ្មានពេលបកាស្រាយទេ!។

2K 164 2
                                    



       ប្រទេសកូរ៉េខាងត្បូង

     នារព្រឹកប្រលឹម ជុងហ្គុក កំពុងតែរៀបចំខ្លួនទៅកាន់ប្រលានយន្តហោះ ដើម្បីឆ្ពោះទៅអុីតាលី និយាយរឿងការងារ ។  ដែលបានណាត់ទុក នាយមិនចង់ទៅប៉ុន្មាននោះទេ ព្រោះជុងយ៉ុង នៅម្នាក់ឯង ហើយត្រូវពិបាកដល់លោកចន ទៅមកពីអាមេរិកទៀត

'' បងទៅណា? '' ឈូសុី ចោទសួរទៅកាន់រាងក្រាស់ ព្រោះតែឃើញនាយមានឥវ៉ាន់ច្រើន ថ្វីថ្បិតតែនាងមិនសូវនៅផ្ទះក៏ពិតមែន
ប៉ុន្តែជុងហ្គុកធ្វើអ្វីនាងត្រូវតែដឹង

'' គិតថាទៅដើរលេងឬ? ខ្ញុំគ្មានពេលបកស្រាយទេ '' មិននិយាយច្រើននាយក៏ឡើងឡានចេញទៅ តើមានប្រយោជន៌អ្វីទៅបើ
រៀបរាប់ប្រាប់នាងហើយនោះ?

'' ឆឺស! វាងាប់យូរហើយលោកនៅទេបែបនេះ ល្ងង់ពិតមែន ល្ងង់ដែលនៅនឹកនាមនុស្សដែលងាប់ទៅហើយ '' នាងខឹងចិត្ត ក្រោយឃើញរឹកពារបស់ជុងហ្គុក 2 ឆ្នាំទៅហើយនាយនៅតែបែបនេះទៀត គួរអោយខឹងមែន ដំបូងៗនាងក៏ព្យាយាមយកចិត្តនាយ មើលថែនាយ ប៉ុន្តែនាយហាក់គ្មានជ្រួបជ្រាបទាល់តែសោះ ទើបនាងអស់ការអត់ធ្មន់នាងរាងក្រាស់តែម្ដងទៅ ។

        ក្រោយការចាកចេញរបស់ ជុងហ្គុក អស់រយៈពេល2ថ្ងៃកន្លងផុតទៅ ក្មេងទាំងពីរស្ថិតក្រោមការគ្រប់គ្រងរបស់លោកចន គាត់ខំមកពីចម្ងាយដើម្បីមកមើលថែចៅៗកំសត់ទាំងពីររបស់ខ្លួន ម្នាក់
ម្ដាយស្លាប់ចោល ឯម្នាក់ទៀតមានម្ដាយតែក៏ដូចជាអត់

'' លោកតា មិចបានប៉ាៗទៅយូមេស? អូននឹកហា៎ ''

'' ប៉ាទៅធ្វើការកូន ពីរបីថ្ងៃទៀតមកហើយ '' វ័យចំណាស់ ឆ្លើយតបជាមួយចៅប្រុស ទាំងដៃកំពុងតែបញ្ចុកអាហារដល់នាងតូច

'' អូននឹកappaដែរ '' ពាក្យពេជ្រដែលអាចគាស់យកទឹកភ្នែករបស់អ្នកស្ដាប់បាននិយាយឡើង លោកចន អង្អែលក្បាលចៅប្រុសថ្នមៗ យូរណាស់ដែលហើយដែលappa របស់គេបានចាកចេញទៅ ប៉ុន្តែក្នេងតូចនឹកតែនឹកនាមិនឈប់ ជាក្មេងតើដឹងអ្វីទៅ

ហាងកាហ្វេ

'' ហុឺយ គួអោយធុញ '' ឈូសុី ស្ថិនក្នុងហាងកាហ្វេមួយកន្លែង នាងកំពុងរងចាំមិត្តរបស់នាង

💗ជម្រៅស្នេហ៍💗 ( ចប់✅ )Where stories live. Discover now