ភាគ៣៨: ដល់ពេលដែលខ្ញុំយករបស់ខ្ញុំមកវិញហើយ គីម ថេយ៉ុង

1.9K 152 3
                                    

ម៉ោង3ទាបភ្លឺ ជាពេលដែលមនុស្សគ្រប់គ្នាកំពុងតែគេងលង់លក់ នៅក្នុងបន្ទប់មួយដែលមានមនុស្សពីរនាក់កំពុងតែគេង អាក្រាតកាយទាំងពីរនាក់ នៅលើសាឡុងតែមួយ💔

" ហុឹម!?? ឈឺក្បាលណាស់ " រាងក្រាស់ យកដៃខ្ទប់ក្បាលទាំងវិលវល់ មានអារម្មណ៍ថាធ្ងន់ខ្លាំងណាស់

ជុងហ្គុក បើកភ្នែកសម្លឹងមើលជុំវិញបន្ទប់ ក្រែងនេះជាបន្ទប់ធ្វើការរបស់នាយទេតើ? តើយប់មិញនាយមិនទៅបន្ទប់ទេហេ៎? នាយក្រវីក្បាលបន្តិច ទើបចាប់អារម្មណ៍ថានៅលើខ្លួនគឺគ្មានសម្លៀកបំពាក់ កែវភ្នែកមុតថ្លាសម្លឹងមើលអ្នកដែលកំពុងតែគេងក្បែរខ្លួន

" មិនអាចទេ វាកើតឡើងបានយ៉ាងមិច? " រាងក្រាស់ រហ័សស្ទុះក្រោកឡើងយ៉ាងរហ័ស នាយសឹងតែមិនជឿនឹងភ្នែកខ្លួនឯង នាយចាំច្បាស់ណាស់យប់មិញនាយមិនបានធ្វើអ្វីទេ ហេតុអីក៏
នាងនៅទីនេះ?

" ហុឹម?! បងក្រោកហើយហេ៎? " ស្រីស្រស់ ឈូសុី ទាញភួយដណ្ដប់ត្រឹមទ្រូងបន្តិច ទើបងើបមុខមកនិយាយជាមួយជុងហ្គុក ដោយទឹកមុខញញឹមពព្រាយ

" នាងមកទីនេះបានយ៉ាងមិច? " រាងក្រាស់រហ័ស ចូលទៅចាប់ដើមដៃរបស់ឈូសុី ពោលពេញដោយកំហឹង

" Aww ក្រែងបងជាអ្នកយកអូនមកទីនេះនោះអី " ក្រមុំតូចមិនបាន ខ្លាចរអានឹងទឹកមុខរបស់នាយឡើយ នាងថែមទាំងលើកដៃទៅអង្អែលលើថ្ពាល់ជុងហ្គុក ទៀតផង

" កុំនិយាយតែផ្ដាស់ នាងបានធ្វើស្អីខ្លះហាស់!! " រាងក្រាស់ ក្រវាត់ដៃនាយចេញដោយគ្មានស្រណោះ យកនាងមកឬ?? សូមទោសផង និយាយត្រង់ចុះ ចន ជុងហ្គុក ស្អប់នាងលើសពីអ្វីទៀត បើកុំតែមានថេយ៉ុងទេ នាងប្រហែលខ្ចាត់ព្រាត់ពីភូមិគ្រឹះនេះយូរណាស់ហើយ

" ខ្ញុំបានធ្វើអី?? "

" នាង!!! " ជុងហ្គុក លើកដៃបម្រុងនឹងទះនាងទៅហើយ ប៉ុន្តែវាមិនអាចនោះទេ ទោះបីជាខឹងខ្លាំង ប៉ុន្តែក៏មិនអាចលើកដៃវាយមនុស្សស្រីឡើយ

" ទះមក នៅពេលដែលបងទះខ្ញុំរួច បងថេយ៌ក៏នឹងដឹងរឿងនេះដូចគ្នា ខ្ញុំនឹងនិយាយថាបងបង្ខំខ្ញុំ " ឈូសុី សម្លឹងមុខជុងហ្គុក យ៉ាងជឿជាក់ ព្រោះពេលនេះនាងមានប្រៀបជាងជុងហ្គុក ឆ្ងាយណាស់

💗ជម្រៅស្នេហ៍💗 ( ចប់✅ )Where stories live. Discover now