ភាគ១៣ : លោកចង់ធ្វើស្អីទៀតហើយ ចន ជុងហ្គុក

2.9K 247 0
                                    

~ បណ្ណាល័យ ~

ដោយសារម៉ោងនេះជាម៉ោងលុីប របស់ថ្នាក់D ដល់ទៅពីរម៉ោងទើ ថេយ៉ុង អង្គុយអានសៀវភៅនៅក្នុងបណ្ណាល័យ
យ៉ាងស្ងៀមស្ងាត់ ព្រោះសិស្សដ៏ទៃទៀត គេទៅលេង បាល់ នឹងធ្វើអ្វីផ្សេងទៀតអស់ទៅហើយ

" ហុឹម!! " នាយតូចបោះសៀវភៅ ទាំងចងចិញ្ចើម នាយខំព្យាយាមអានសៀវភៅបន្លប់កុំឲ្យគិតដល់ ប្រុសចម្កួតម្នាក់នោះតែវាហាក់មិនបានផលសោះ

" ន៎ែឯង " នាយតូចងាកមករកសម្លេងអ្នកដែលហៅ ខ្លួន

" យ៉ាងមិុចឯង " ថេយ៉ុង ជ្រួញចិញ្ចើម ដាក់ ស៊ូហ្វា បន្តិច
ស៊ូហ្វា ហុចទឹកដោះគោរស់ជាតិ ស្តប់បឺរី ឲ្យទៅនាយតូច

" ឯងនឹងអាជុងឈ្លោះគ្នាហេ៎? "

" អត់ទេ មិនបានឈ្លោះគ្នា " ងេយ៉ុង ប្រញាប់ផ្ដល់ចម្លើយទៅកាន់អ្នកម្ខាងទៀត យ៉ាងលឿន ។

" កុហកអត់សមសោះ យើងមើលដឹងវើយ " ស៊ូហ្វា ញាក់
ចិញ្ចើម ដាក់នាយតូចបន្តិច ។ នាយសង្កេតមើលយូរហើយ ជុងហ្គុក នឹង ថេយ៉ុង គឺទំនាក់ទំនងមិនធម្មតានោះទេ នាយអាចនឹងមិនដឹងពីចិត្តថេយ៉ុង ប៉ុន្តែជុងហ្គុកនាយស្គាល់ ច្បាស់ ដូចថ្ងៃអញ្ចឹង

" ហុឹម! កុំនិយាយរឿងនេះអី " រាងតូច ធ្លាក់ទឹកមុខបន្តិច នាយក្រឡេកទៅមើលនាឡិកា ក្បែរសៀវភៅរបស់នាយ ទើបយកវាចេញមកអង្អែលថ្មមៗ បើសិនវាពាក្យលើដៃ ជុងហ្គុក នោះល្អណាស់

" ឈប់មុខក្រញូវទៅ យើងទៅវិញហើយ " នាយកម្លោះ ញីសក់ ថេយ៉ុង ទើបនាយចេញទៅវិញបាត់ ។

ថេយ៉ុង សម្លឹងមើលផែនខ្នងអ្នកដែលដើរចេញទៅទាំងមិនយល់ សុខៗក៏ចូលមកសួរហើយក៏ចេញទៅវិញបាត់ ។

ថេយ៉ុង ងើបទៅប្ដូរសៀវភៅ នាយតូចងើយ.ក សម្លឹងមើល សៀវភៅមួយក្បាលដែលខ្ពស់ផុតដៃនាយ ។ ថេយ៉ុង ប្រឹងចង្អើតជើង ដើម្បីយកសៀវភៅនោះ នៅពេលដែលយកបាននាយក៏ទាញសៀវភៅនោះចេញមក ប៉ុន្តែព្រះអើយសៀវភៅ ផ្សេងទៀតក៏ធ្លាក់មកដូចគ្នា

~ឌឹបៗ~

សៀវភៅប្រហែលជា10ក្បាល ធ្លាក់មកនាយតូចបិទភ្នែក ជិតឈឹង ។ នាយតូចបើកភ្នែកឡើងតិចៗ ក្រោយទទួលដឹងថា សៀវភៅមិនបានធ្លាក់លើខ្លួនឡើយ

💗ជម្រៅស្នេហ៍💗 ( ចប់✅ )Where stories live. Discover now