ភាគ៣៦ : បងនិយាយលែងស្ដាប់ហើយឬ?

2.5K 182 2
                                    

ភាគ៣៦

   កាយតូចថេយ៉ុង ត្រូវដួលអស់ជំហរព្រោះមានមនុស្សស្រីម្នាក់រត់មកបុក នាយពេញទំហឹង ជុងហ្គុក រហ័សទៅជួយលើករាងតូចយ៉ាងលឿន ក្នុងចិត្តក៏ខឹងនឹងស្រីដែលរត់បុក រាងតូច ឲ្យដួលបែបនេះ

" មិនអីទេហេ៎ " ក្រោយពីជុងហ្គុក ជួយលើករាងតូចឲ្យងើបឈររួច រាងតូចក៏ជួយលើកស្រីម្នាក់នោះ

" សូមទោសៗ " ក្រមុំតូចឆ្ងោកមុខចុះ សូមទោស ថេយ៉ុង ជាច្រើនដង នាងគ្មានចេតនាបុកថេយ៉ុង នោះទេ ប៉ុន្តែដោយសារតែនាងរត់លឿនពេកទើបគេចមិនទាន់

" មកនេះ!! "

" អួយ!! " ថេយ៉ុង រាងភ្ញាក់បន្តិច ក្រោយឃើញប្រុសម្នាក់មកចាប់ទាញនាង សឹងតែដួល

" ធ្វើបាបមនុស្សស្រីបែបនេះឬ? លែងនាងទៅ " ថេយ៉ុង ស្រែកដាក់បុរសម្នាក់នោះបន្តិច ព្រោះវាទើសភ្នែកពេកហើយ ក្នុងនាមជាមនុស្សចិត្តបរិសុទ្ធដូចជានាយច្បាស់ជាមិនឈរអោបដៃមើលទេ

" កុំចេះរឿងយើងអាល្អិត ស្រីម្នាក់នេះជំពាក់លុយយើង យើងត្រូវតែទា "

" ហ្ហឹកៗ ខ្ញុំមិនទាន់មានទេ " ក្រមុំតូច លើកដៃសំពះយ៉ាងគួរឱ្យអាណិត ។ ថេយ៉ុង ឃើញហើយពិតជាមិនអាចទប់ចិត្តដែលចង់ជួយនោះទេ

" ប៉ុន្មានខ្ញុំសងជំនួស "

" ថេយ៌!! " រាងក្រាស់ ហៅរាងតូចតិចៗ ព្រោះតែរាងតូចដូចជាចេញមុខពេកហើយ នាយមិនចិត្តអាក្រក់អីណាស់ណាទេ ប៉ុន្តែនាយដូចជាមិនចូលចិត្តស្រីម្នាក់នោះតែ ម្ដងមិនដឹងមូលហេតុសោះ

" ល្អ....50000វ៉ុន ឲ្យមក " ថេយ៉ុង កេះជុងហ្គុក បែបឲ្យនាយយកលុយចេញមក ព្រោះតែនាយគ្មានលុយនោះទេ កុំឆ្ងល់ថាហេតុអី ថេយ៉ុង ជួយគេដោយមិនស្ទាក់ស្ទើរ មើលអ្នកឈរជិតគេផង សេដ្ឋីវ័យក្មេងណា មិនមែនលំៗទេ

" អូន......... " ជុងហ្គុក បង្អូសសម្លេងហៅនាយតូច មិនមែនកំណាញ់អីទេលុយប៉ុននឹង ប៉ុន្តែដូចដែលដឹង ជុងហ្គុក ដូចជាមិនចូលចិត្តនាងសោះ

" ឲ្យអូនមកឥឡូវលឿនឡើង " ដោយខ្ចិលតវ៉ាច្រើន រាងក្រាស់ ក៏ដកលុយបោះឲ្យបុរសម្នាក់នោះ វាលើសពី50000 វ៉ុនទៅទៀត ។ ប្រុសម្នាក់ប្រមូលលុយរួចក៏ដើរចេញទៅបាត់

💗ជម្រៅស្នេហ៍💗 ( ចប់✅ )Where stories live. Discover now