ពេលដែលដោះអាវរួចហើយ ជុងហ្គុក ចាប់ផ្តើមកាន់កន្សែងយកទៅជ្រលក់ទឹកនិងពូតឲ្យរៀងស្ងួតបន្តិចទើបយកវាទៅជូតនៅលើខ្នងសររលោងស្រិលរបស់រាងតូចយ៉ាងថ្នមដៃ ព្រោះខ្លាចថានឹងកកិតស្បែករបស់គេឲ្យឡើងរោលក្រហមក៏ថាបាន។
ថេយ៉ុង អង្គុយស្ងៀមស្ងាត់ឲ្យលោកប៉ាជូតសម្អាតខាងលើរហូតទាល់តែរួចរាល់ទើបគេទាញអាវយកមកពាក់វិញយ៉ាងលឿន។
« មិនឲ្យបងជូតខាងមុខឲ្យទេហ៎េស ? »
« មិនបាច់ទេជូតតែប៉ុន្នឹងបានហើយអូនរងាណាស់ » ថេយ៉ុង ប្រកែកឡើងភ្លាមៗនិងប្រាប់អ្នកម្ខាងទៀតថាខ្លួនរងារទាំងដែលការពិតមុននេះគេបានកត់សម្គាល់ឃើញថាដើមទ្រូងរបស់គេកំពុងតែចាប់ផ្ដើមឡើងសាច់ម្ដងបន្តិចៗទៅតាមនឹងការចាប់កំណើតនៃតំណក់ឈាមក្នុងផ្ទៃរបស់គេដូចគ្នាដែរ ហេតុដូច្នេះទើបបានជាគេមិនចង់ឲ្យរាងក្រាស់ឃើញនិងឆ្ងល់នាយច្បាស់ជាសួរជីកឫសជីកគល់គេដឹងរឿងមិនខាន។
« អឹម...មិនបាច់ក៏បាន! អញ្ចឹងអូនឆាប់សម្រាកចុះ »
« ចុះលោកប៉ាចង់ទៅណា ? » ថេ សួរឡើងពេលឃើញរាងក្រាស់ក្រោកដើរចេញ។
« បងមានទៅណា ? គ្រាន់តែយកទឹកទៅទុកវិញប៉ុណ្ណោះ!! ឆាប់គេងទៅបងមិនបានទៅណាទេ » ដោយឃើញទឹកមុខកំសត់ៗរបស់គេ នាយក៏ដាក់ចានទឹកទុកនៅខាងក្រោមគៀនម្ខាងជិតជើងគ្រែ ទើបឡើងមកគេងក្បែររាងតូចដោយទាញរាងកាយតូចយកមកឱបជាប់ក្នុងប្រអប់ទ្រូងដ៏កក់ក្ដៅរបស់នាយ។
@ប្រលានយន្តហោះ incheon
ជើងហោះហើរមកពីប្រទេស អ៊ីតាលី បានមកចុះចតនៅប្រលានយន្តហោះអន្តរជាតិរបស់ប្រទេស កូរ៉េ នោះគឺស្ថានីយន្តហោះអន្តរជាតិ អ៊ីនឆុន។ មនុស្សគ្រប់គ្នាចុះចេញពីលើយន្តហោះដើរសម្ដៅទៅរកគ្រួសារគ្រប់ៗគ្នាដោយឡែកស្រីស្រស់ មីនដេរ៉ា អ៊ីនដ្រា របស់យើងឯណេះវិញធ្វើដំណើរមកជាមួយនឹងមនុស្សប្រុសម្នាក់រួចដើរសម្ដៅទៅរក Taxi ដើម្បីធ្វើដំណើរទៅរក ខុនដូ ស្នាក់នៅ។
@condo
« លោកនៅទីនេះហើយ!! ខ្ញុំនឹងប្រញាប់មកវិញ » ក្រោយពួកគេបានមកដល់បន្ទប់ ខុនដូ មីនដេរ៉ា ក៏បានឲ្យនាយម្នាក់នោះសម្ងំនៅទីនេះ ឯនាងក៏ចេញទៅក្រៅមួយភ្លែតប៉ុណ្ណោះនិងឆាប់ត្រឡប់មករកនាយម្នាក់នោះវិញ។
YOU ARE READING
ចំណងស្នេហ៍ប៉ាកូនចិញ្ចឹម
Romance"ប្រវតិ្តសេ្នហារវាងលោកប៉ានិងកូនចិញ្ចឹម" ជុងហ្គុក អេដឌ្រីអាណូ - ថេយ៉ុង អេដឌ្រីអាណូ Date: 21.July.2021 Author : AERA TAEKIE
ភាគទី៤៣: កុំលើកតម្កើងខ្លួនជាប្រពន្ធរបស់ខ្ញុំ
Start from the beginning
