EP55:នាំ​ប្រពន្ធ​កូន​ពួក​ឯង​ទៅ​វិញ​ចុះ

2.9K 265 4
                                    

   «mommy ពងតប៉ា​ៗ​ mommy ពងតប៉ា​ៗ»នេះមិន​
មែន​ជា​សំឡេង​នាងតូច​ ម៉ូហ្សា​ ទេតែ​ជា​សំឡេង​របស់​
បង​ប្រុស​ទាំង​ពីរ​នាក់​របស់​នាងទៅ​វិញ​ទេ​ ដែលកំពុង​តែ
រត់ទៅ​ប្រាប់​mommy ថា​ខ្លួន​បាន​ឃើញ​ពងប៉ាៗ។

     ជុងហ្គុក​ ឈរ​ស្ងៀម​ទ្រឹង​ពេល​ឮ​ប្រយោគ​ចេញ​ពី​មាត់​
កូន​ប្រុស​ ហេីយ​ក្រឡេក​មេីល​ទៅ​ភរិយា​វ័យ​ក្មេង​ក៏គិតតែ
ខ្ទប់​មាត់​អស់​សំណើច​នឹង​រូប​គេ​ ទេីប​៖
     «ផ្លូវ​ណា​ទៅ​ភព​អង្គារ​?​ ខ្ញុំ​ចង់​ទៅ​រស់​នៅ​ទីនោះ​មួយ​
រយៈ​!!!!»ជុងហ្គុក​ ស្រែក​មួយ​អស់​សំឡេង​ ជា​ហេតុ​ធ្វើ​




ឲ្យ​ប្រពន្ធ​ក្បាល​ខូច​សេីច​កាន់តែ​ខ្លាំង​ ចំណែក​ឯ​កំពូល​កូន
ទាំង​បី​វិញ​ក៏បេីក​ភ្នែក​ឡេុមឡាម​ៗ​ មេីល​មុខ​គ្នា​ភ្លឹះៗ​ មិនយល់ថា​​លោក​ប៉ា​កំពុង​តែ​និយាយ​អំពី​អ្វី​។

     SKIP...
     ៣​ថ្ងៃ​ក្រោយ​មក
     មនុស្ស​ប្រុស​មាឌធំ​ កម្ពស់​ខ្ពស់​ស្រឡះ​ សម្បុរ​ស
ស្គុស​ម្នាក់​កំពុង​តែ​ឈរ​នៅ​ពី​មុខ​ផ្ទះ​ដ៏​ធំមួយ​នៅ​ក្នុង​តំបន់​
កាងណាម​ នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ដោយ​សង​ខាង​ចង្កេះ​
មាន​កូន​ភ្លោះ​តូច​ៗ​ចំនួន​ពីរ​នាក់​នៅ​ពីលេី​ ចំណែក​នៅខាង
ឆ្វេង​ដៃ​បាន​បង្ហាញ​ឲ្យ​ឃើញ​ក្មេង​ប្រុស​តូច​ច្រឡឹង​ម្នាក់​ដែលមាន​រូប​សម្បត្តិ​ស្រស់​ស្អាត​ខ្លាំង​មេីលមិន​ជិនណាយ​
តែ​គួរឲ្យ​ស្ដាយ​ នៅ​ដៃ​ទាំង​សងខាង​មាន​កាន់​កូន​ប្រុស​
អាយុ​៥​ឆ្នាំ​ម្នាក់​​ និង​ ម្ខាង​ទៀត​កាន់​ដៃ​កូន​ស្រីពៅ​ដែលមាន
អាយុ​ជិត​១០ខែ។


     ទីង!ទីង!ទីង!
     ស្នូរ​កណ្ដឹង​ខាងមុខ​ក្លោង​ទ្វារ​បន្លឺ​ឡើង​ដល់​អ្នក​បម្រើ​
ដែល​នៅ​ខាង​ក្នុង​ផ្ទះ​ឲ្យ​ប្រញាប់ប្រញាល់​ស្ទុះ​ស្ទារ​រត់ទៅ
បេីក​ទ្វារ​ ដេីម្បី​ទទួល​ភ្ញៀវ​ តែ​ពេល​បេីក​ទ្វារ​បានឃើញ​នូវ​វត្តមាន​របស់​មនុស្ស​ចំពោះ​មុខ​ក៏​ឈរ​គាំង​ធ្មឹង​និយាយ​វិញ​មិន​ចេញ។

     «អ្ន-អ្នក​ប្រុស​ អ្នក​ប្រុស​តូច​?»
     «បងអេម​!ខ្ញុំ​ ថេយ៍​ ណា»
     «អ្នក​ប្រុស​តូច​ពិត​មែន​ អ្ហឹក​ៗ​ អ្នក​ប្រុស​តូច​ត្រឡប់​មក
វិញ​ហើយ​ អ្ហឹក​»ស្រី​បម្រើ​ដែល​មាន​វ័យ​ប្រហែល​ជា​២០
ផ្លាយ​ក៏​ស្រែក​ផ្ដល់​ដំណឹង​ដល់​អ្នក​នៅ​ខាង​ក្នុង​ផ្ទះ​ឲ្យ​បាន
ដឹង​ ស្រប​នាង​ខ្លួន​ឯង​ផ្ទាល់​ក៏​ឱប​អ្នក​ប្រុស​របស់​នាងមិន
ព្រម​លែង​ ហុច​ផល​ឲ្យ​អ្នក​ខ្លះ​ដែលនៅ​ឈរ​ពី​ខាង​ក្រោយ​
ក៏​ក្រហេម​ឡើង​បង្ហាញ​ពី​ការ​ហួងហែង​កម្មសិទ្ធិ​របស់​ខ្លួន​។



បំពេរ​បេះដូង​omega (ចប់)Where stories live. Discover now