EP34:ខ្ញុំ​គឺ​ គីម​ថេយ៉ុង​ មិន​មែន​ម៉ូ​!

3.4K 265 0
                                    

     អ្នក​ខាង​នោះ​ឈឺចាប់​ ស្រប​អ្នក​ខាង​នេះ​ កំពុងតែ​ចុក​
ទ្រូង​ដូច​គ្នា​។ ប្រអប់​ដៃ​ក្រាស់​ឃ្មឹក​ ចាក់​សោ​ លូកដៃ​ទាញ​របាំងមុខ​ពណ៌​មាស​ចេញ​ពី​ក្នុង​ទូ​ បិទភ្នែក​ស្រមៃ​ដល់​
រឿង​រ៉ាវ​ដែលកេីតឡេីង​នៃ​យប់​មួយ​កាលពីប្រាំ​ឆ្នាំ​មុន​

     ត្រឡប់​ទៅកាន់​ប្រាំ​ឆ្នាំ​មុន​...

*ខេត្ត​ដេហ្គូ​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​
ស្ថិត​នៅ​ក្នុង​កម្មវិធី​សម្ភោធ​គ្រឿង​ពេជ្រ​ដ៏​អធិកអធម​
ដែល​រៀបចំ​ឡើង​ដោយ​អ្នក​ជំនួញ​វ័យ​៣២ឆ្នាំ​ ចន​ ជុងហ្គុក​





បាន​បង្ហាញ​ឲ្យ​ឃើញ​ពីភាព​សម្បូរ​បែប​ ការ​រចនា​បថ​ តាម
បែប​កាលីប​ទាន់​សម័យ​អមដោយ​បុរាណ​ដេីរ​តំណាលគ្នា​។
បញ្ជាក់​ឲ្យ​ឃើញ​ថា​ ម្ចាស់​កម្មវិធី​រូប​នេះ​ ជា​មនុស្ស​ម្នាក់​ដែល​ពិបាក​វាស់​ស្ទង់​ជម្រៅ​ចិត្ត​ និង​ អត្តចរិត​បំផុត​។

     «ទៅ​រួច​ទេទាន?»ដ្រាកឃិន​ លេីក​សំណួរ​សួរទៅកាន់​ចៅហ្វាយ​នាយ​ ខណៈ​ដៃទាំង​គូ​លូកចាប់ស្មា​ក្រាស់​
យ៉ាង​ជាប់​ណែន​ កុំឲ្យ​កំលោះ​សង្ហា​ទន់ដួល​ ព្រោះ​ឥទ្ធិពល​
នៃ​ស្រា​ក្រហម​។

     «ពេលណា​កម្មវិធី​ចប់​?​ យេីង​នឹកនាង...»មិនតប​នឹង​សំណួរ​នាយ​ជំនិត​ គេបែរជា​សួរ​បកទៅវិញ​ ជាហេតុ​នាំឲ្យ​ ដ្រាកឃិន​ តឹងទ្រូង​ជាខ្លាំង​ មិន​ដឹង​គួរ​តបបែបណា។



     «​រាំលេង​កម្សាន្ត​តែ​មួយ​សន្ទុះ​ទៀត​ នឹងចប់ហេីយ
ទាន»កម្មវិធី​សម្ភោធ​គ្រឿង​ពេជ្រ​ដាក់​ឲ្យ​បេីក​ដំណើរ​ការ​
នៅ​ក្នុង​ខេត្ត​ដ៏​ល្បី​គឺ​ដេហ្គូ​ ដ្រាកឃិន​ ត្រូវ​ជំនួស​មុខ​ឲ្យ​
ជុងហ្គុក​ គ្រប់​យ៉ាង​ ដូច្នេះ​ហេីយ​ មិន​បាច់​ឆ្ងល់​ទេថា​ហេតុអ្វី​
ម្ចាស់​កម្មវិធី​សួរ​សំណួរ​បែប​មិនដឹង​ខ្យល់​អ្វី​ទៅវិញ?​ក៏ព្រោះតែគេ​ នៅ​អង្គុយ​សំកុក​ផឹកស្រា​តាំង​ពី​ក្បាល​ព្រលប់​រហូត​
ថ្មាល​នេះ​ហើយ​នៅតែមិនព្រមឈប់។

«ហឹម...យេីង​នឹង​ឡេីង​ទៅ​ទីនោះ​ឥឡូវ​នេះ!»ទីនោះ​គឺ
សម្ដៅ​ទៅ​លេី​ដំបូល​អាគារ​ដែល​ភ្ញៀវ​កិត្តិយស​ទាំង​ជិត​ ទាំងឆ្ងាយ​ ទាំង​ប្រុស​ ទាំង​ស្រី​ កំពុង​តែនាំគ្នា​រាំលេង​កម្សាន្ត​យ៉ាង​សប្បាយ​រីករាយ​ ខុស​ប្លែក​អីតែ​ម្ចាស់​កម្មវិធី​ អង្គុយ​
ផឹក​ស្រា​សម្រក់​ទឹកភ្នែកទៅ​វិញ​​។







បំពេរ​បេះដូង​omega (ចប់)Where stories live. Discover now