EP46:វ៉ៃប្ដី​ផ្ទប់​ពូក​មួយ​ កុំជោរ!

3.3K 282 3
                                    

     «ឈប់​សិន​ថេយ៉ុង​!​ឯង​សុំទោស​អ្នក​ណា?»
     «កូន...សុំទោស​ដែល​មេីល​ថែ​ពួកគេ​មិនបាន​ល្អ​ សុំ
ទោស​ចំពោះ​ការ​ធ្វេសប្រហែស​មួយ​នេះ»
     «សុំទោស​ធ្វើ​អី?កូន​របស់​ឯង​មាន​បានកេីត​អ្វី​ឯណា?
គ្នា​នៅ​ធម្មតា​តេី!»ស្ដាប់​ពាក្យ​បក​ស្រាយ​របស់​ ម៉ាយូមិ​
ចប់​ កែវភ្នែក​មុតស្រួច​ដក់​ដោយ​ទឹក​នេត្រា​មុននេះ​ ស្រាប់​
តែ​ចោល​សម្លឹង​ទៅ​រក​អ្នក​ដែល​ឈរ​ក្រព័ទ្ធដៃ​ឱប​ដេីម​ទ្រូង​
មេីល​មក​ខ្លួន​វិញ​ទាំង​ស្នាមញញឹម​សម​ចិត្ត​។
     «ពូ​កុហក​អូនធ្វេីអី?»កំលោះ​តូច​ ដាក់​សំណួរ​សួរទៅ
កាន់​មនុស្ស​មាឌ​ធំ​ទាំង​កែវ​ភ្នែក​រលីងរលោង​លាយ​ឡំ​


អារម្មណ៍​រំភើប​ចិត្ត​ដែល​កូនៗ​មិនបាន​កេីត​អ្វី​ឡេីង​ និង​ អារម្មណ៍​ខូច​ចិត្ត​ដែល​ត្រូវ​បាន​ប្ដី​កុហក​។ គិត​ថា​ សប្បាយ​
លេង​ណាស់​មែនទេ​?ដឹង​ថា​ក្មេង​ម្នាក់​នេះ​មាន​អារម្មណ៍​
បែបណាទេ​មុននេះ?​ វាសឹង​តែ​យក​កាំបិត​ចាក់​សម្លាប់​ខ្លួន​
ដេីម្បី​ទៅ​តាម​រស់​កំដរ​កូនៗ​ភ្លោះ​ទាំង​បី​ទៅ​ហេីយ​។

     «មនុស្ស​ក្បាល​រឹង​ដូច​អូន​កុហក​ឲ្យ​ដេកយំ​ប្រាំ​ពីរ​យប់​
ប្រាំពីរ​ថ្ងៃ​ទេីប​សម​!»ស្ដាប់​ចម្លើយ​គេចុះ​ ស្ដាប់​ចុះ​ ស្ដាប់​
ឮ​ហើយ​ចង់​តែ​យក​អង្កត់​អុស​ជាប់​ភ្លេីង​ចោល​រំលង​ក្បាល​!។

     «ជឿ​ថា​អូន​​វ៉ៃ​ពូ​ទាំង​ដៃ​ជាប់​សេរ៉ូម​ទេ?»សំណួរ​
របស់​ ថេយ៉ុង​ ធ្វេី​ឲ្យ​អ្នក​គ្រប់​គ្នា​ដែល​នៅ​ក្នុង​បន្ទប់​ខ្ទប់​
មាត់​សេីច​ដោយ​ហាម​មិនបាន​ ប៉ុន្តែ​ក៏​នៅ​តែ​ឈរ​ខាងនាយ
តូច​ ដោយ​ជួយ​ចូក​ជួយ​ចែវ​ឲ្យ​ដល់​ត្រេីយ​។


     «ពួក​យើង​ទៅ​សិន​ហើយ​ ខ្លាច​ខ្ទាត​ឈាម​ចំ»មិន​និយាយ​តែមាត់​ ដ្រាកឃិន​ ក៏​បោះ​ជំហាន​ដេីរ​ចេញ​ទៅបាត់​
ដោយ​មាន​ ណានី​ និង​ប្ដី​ប្រពន្ធ​ចុង​ភៅ​ដែល​ទេីប​តែ​រៀប
ការ​ថ្មីថ្មោង​បន្ទប់​ពីមាន​រឿង​ល្អក់កករ​កាល​ពី​ប៉ុន្មាន​ខែមុន​ នៅ​ក្នុងកម្មវិធី​សម្ភោធ​គ្រឿង​ពេជ្រ​ដាក់​ឲ្យ​បេីក​ដំណើរ​ការ
របស់​អ្នក​ជំនួញ​វ័យ​៣៧ឆ្នាំ​ ចន​ ជុងហ្គុក​ នៅ​ឯ​ទីក្រុង​ហុងកុង​ ដេីរ​តាម​ពី​ក្រោយ​។

បំពេរ​បេះដូង​omega (ចប់)Where stories live. Discover now