EP41:ដាក់​ទោស​ទាំង​ប៉ា​ទាំង​កូន!

4.1K 336 8
                                    

«ពុទ្ធោ​!ប្រពន្ធ​ដ៏​កំសត់​របស់​បង»មិនគួរ​ណា​ប្រពន្ធ​របស់​គេ​ធ្លាក់​ដល់​ដំណាក់កាល​នេះសោះ។ អាណិត​ប្រពន្ធ​
ឡេីង​ស្រក់​ទឹកភ្នែក​ដោយ​មិន​ដឹង​ខ្លួន​ទៅហេីយ។

«អួ៎យ​!!!ចាញ់​កូន​ឃ្លាន​ទ្រូង​ប្ដី»អាល្អិត​ក្បាល​ខូច​ធ្វើ​
ជា​លេីក​ដៃ​ឈ្លី​ក្បាល​ព្រោះ​តែ​វិល​មុខ​ចង់​ក្អួត​ ហើយ​ខណៈ​នោះក៏​ផ្ដេក​ក្បាល​ននៀល​លេី​ដេីម​ទ្រូង​ហាប់​ណែន​ ហើយ​ថេីប​សឺតៗហាក់​ដូច​ជា​ចាញ់​កូន​ឃ្លាន​ទ្រូង​ប្ដី​ពិតមែន​។

«ឃ្លាន​ទ្រូង​ប្ដី​ខ្លួន​ឯងសោះ​ទៅ​បន្ទោស​កូន!ក្មេង​ក្បាល​
ខូច​!»


ជុងហ្គុក​ ចាប់​គ្រញិច​ថ្ពាល់​ប្រពន្ធ​តូច​តាម​អារម្មណ៍​
គ្រឺត​ក្នាញ់​ គ្រញិច​ហេីយ​ក៏ថេីប​ ថេីបហេីយក៏​គ្រញិច​ទាល់
តែ​អ្នក​ដែល​ត្រូវ​គេ​ថេីប​ញិច​ ថប់​ដង្ហើម​ស្ទេីរ​ស្ទះ​។

     «អ្ហ៎យ​...លែងអូន​ប្រយ័ត្ន​ដាច់​ដង្ហើម​កូន​ចាប​តូច​ៗរបស់​
ពូ​នៅ​ក្នុង​ពោះអូន​ណា៎!»សម្ដី​របស់​នាយល្អិត​ ធ្វើ​ឲ្យ​អ្នក​ដែលវក់វី​ជាមួយ​នឹង​ការ​ថេីប​ញិច​ប្រពន្ធ​មុននេះ​ ស្រាប់​តែនៅស្ងៀម​ទ្រឹង​ រួច​ដកមុខ​ចេញ​ពី​កញ្ចឹងក​សខ្ចីហេីយ
ងាកទៅមេីលដុំ​កំពក​នៅ​ក្នុង​ពោះ​ប្រពន្ធ​ទាំង​ភ្នែក​ឡេុមឡាម​។

     «ជំងឺ​អូន​ខ្លាំង​ក្លា​ណាស់​ថេយ៍​ បង​ត្រូវ​តែយកអូនទៅ
ឲ្យ​គេ​ស្ដោះ​ផ្លុំ​ឥឡូវ​នេះទេីបបាន!»គេពោល​ឡេីង​ម៉ាត់ៗ​


ច្បាស់​ៗ​ បញ្ជាក់​ថា​បន្តិច​ទៀត​នេះ​ គេនឹង​យក​ប្រពន្ធ​ក្មេង​ទៅឲ្យ​គ្រូ​បុរាណ​កូរ៉េ​មេីល​ និង​ ផ្ដោះ​ផ្លុំ​បណ្ដេញ​គ្រោះ​
ចង្រៃ​ចេញ​ពិត​មែន​ ពុំបានលេង​សេីច​ឡេីយ​។

     «ពុទ្ធោ​អើយ​ប្ដី​សម្លាញ់​!ដេញ​ចេញ​ពី​ភូមិគ្រឹះ​មិនទាន់
បាន​មួយ​ថ្ងៃ​ផង​ ក្លាយ​ជា​មនុស្ស​ឡប់សតិ​បាត់​ទៅ​ហេីយ​!
វាជា​កំហុស​អូន​ បេីអូន​មិនដេញពូចេញ​ ពូក៏​មិន​ក្លាយជា​
បែបនេះ​»កែវភ្នែក​ភ្លឺថ្លា​គួរ​ជា​ទី​គាប់​ចិន្ដា​របស់​មនុស្ស​គ្រប់គ្នា​
ស្រាប់​តែ​រលីងរលោង​ហៀបនឹង​ហូរ​ទឹក​នេត្រា​ក៏ព្រោះ
តែ​អាណិត​ប្ដី​ចាស់​ពន់ពេក​។ ដេញ​ចេញ​ពី​ភូមិ​គ្រឹះ​មិនដល់
មួយ​ថ្ងៃ​ផង​ ពេលមក​វិញ​ក៏​ខុស​ប្លែក​ទាំង​កាយវិការ​ និង​
ពាក្យ​សម្ដី​ ថែមទាំង​ជឿ​លេី​គ្រូ​បុរាណ​កូរ៉េ​ទៀតផង
ទាំង​ដែល​ពីមុនគេ​ជា​មនុស្ស​ម្នាក់​ដែល​មិនជឿលេី​អបិយ​ជំនឿ​ទាល់តែ​សោះ។


បំពេរ​បេះដូង​omega (ចប់)Where stories live. Discover now