បំពេរ​បេះដូង​omega ​Ep1:ហៅប្ដីជាលេីកទី១០០

5.6K 407 1
                                    

«ធានា​?»គេ​ស្ងាត់​បន្តិច​ រួច​សម្លឹង​មេីល​មីឆុង​ក្ដៅ​ៗ​ ហុយៗ​
ទាំង​លេីក​ចិញ្ចឹម​សួរ​ចុង​ភៅ​តូច​ ហ៊ា​នធានាដែរឫអត់​ ថាមី
មួយចាននេះ​ឆ្ងាញ់​ជាប់​ចិត្ត​ពិតមែន។

«មួយ​ពាន់​ភាគរយ​ណាបាទ!»
«បេីមិនឆ្ងាញ់​ យើង​ឆុង​ឯង​ញុំា​ជំនួស​ហើយ​ហើយ​ណាចុងភៅ​តូច!»
«អូខេ​ប្ដី​!»នាយតូច​ ឆ្លេីយ​តបទៅកាន់​ចៅហ្វាយ​ថ្មីថ្មោង​
យ៉ាង​លឿន​ ហាក់​គ្មាន​ខ្លាច​អ្វី​បន្តិច​សោះ​ ធ្វើ​ម៉េច​ខ្លាចកេីត






ទៅ​ បេីឆ្លេីយនៅ​ក្នុង​ចិត្ត​ មិនបាន​និយាយ​ចេញ​មកក្រៅ​ផង។

«ហ៊ាន​ធានា​ដែរទេ​ចុងភៅតូច?»សំឡេង​គ្រល័រមាំ​បន្លឺ​ឡេីង​សួរ​ចុងភៅតូច​ម្ដង​ទៀត​ ព្រោះ​តែសួរ​មួយ​ស្របក់​
ហើយ​ មិនឃើញ​ឆ្លេីយ​តបនឹងគេសោះ។

«បេីមីមួយចាននេះ​មិនឆ្ងាញ់​ យើង​ញុំា​ឯង​ហើយ​ណាចុង
ភៅតូច!»ថេយ៉ុង​ នៅតែ​ភ្លឹក​ អារម្មណ៍​អណ្ដែត​អណ្ដូង​ដល់
ពាក្យ​អូខេ​ប្ដី​ដែល​ខ្លួន​និយាយ​ក្នុង​ចិត្ត​។ ចង់​សើច​បន្តិច​ ហួស
ចិត្ត​នឹង​ខ្លួន​ឯង​បន្តិច​ ចេះ​និយាយ​ពាក្យ​បែបហ្នឹង​កេីតដែរ។

«ចុងភៅតូច​!​ ចុងភៅតូច​!»
«បាទ...បាទប្ដី?»





«ចុងភៅតូច​!​ ចុងភៅតូច​!»
«បា..បាទប្ដី»ក្នុង​ចិត្ត​គិត​ពាក្យ​ប្ដី​ខ្លាំង​ពេក​ ទីបំផុត​ក៏ភ្លាត់មាត់​និយាយ​វាចេញមក​ក្រៅ​ទាល់តែ​បាន​ ជាហេតុ​ដែល​
ធ្វើ​ឲ្យ​អ្នក​អង្គុយ​លេីកៅអី​រង់ចាំចម្លេីយ​ ក៏គាំង​ធ្មឹង​ រីឯ​ អ្នក​
បម្រើ​ឯទៀត​ងាកមក​មេីល​ ថេយ៉ុង​ គ្រប់ៗគ្នា​ ព្រមទាំង​
លេីកដៃ​ខ្ទប់​មាត់​បែប​មិន​គួរឲ្យ​ជឿ​ ថែមទាំងបុកពោះភ័យ
ជំនួស​ ថេយ៉ុង​ ទៀតហេីយ​។ ហ៊ាន​ឆ្លើយ​ប្ដីជាមួយ​ លោក
ប្រុស​កំណាច​ ចន​ ជុងហ្គុក​ ត្រៀម​ខ្លួន​ត្រូវ​កង​អង្គរក្ស​បោះ
ចេញក្រៅ​ភូមិគ្រឹះ​ឲ្យ​ហើយ​ទៅ​ បំណង​ល្អ​ពីមេការ​ យ៉ុង
សា​ ។

«ឯង​ឆ្លេីយ​ថាម៉េច​អម្បាញ់មិញ​នេះ?»ទឹកមុខ​មាំ​ កែវភ្នែក​
មុត​ស្រួច​ពោរពេញ​ទៅ​ដោយ​ភាព​មុឹងម៉ាត់​ និង​ ផ្ដាច់​ការ
សម្លឹង​ទៅកាន់​កំលោះ​តូច​ដោយ​ក្រសែ​ភ្នែក​មួយ​វាស់​ជម្រៅ​
ចិត្ត​មិន​ត្រូវ​ ស្រប​រាងកាយ​សង្ហារ​ ងេីប​ឈរ​ បង្ហាញ​កម្ពស់​
ខ្ពស់​ស្រឡះ​។






បំពេរ​បេះដូង​omega (ចប់)Where stories live. Discover now