<< ខឹងនឹង jung ឬ hyuna ឬជាអ្នកម៉ាក់ធំ ឬជាអ្នកណាៗក៏ដោយ...ក៏សុំឲ្យប្រាប់ពួកបង! តទៅពួកយើងនឹងដោះស្រាយបញ្ហាជាមួយគ្នា គ្រាន់តែ...ឈប់លាក់បាំងនិងពួកយើងទៀតទៅ... >> Yoongi ឈរតទល់មុខគ្នានឹងរាងតូចស្តើងជាប្អូន នាយប្រឹងបង្ហើបពាក្យទាំងនេះ ក៏សង្ឃឹមថា teahyung និងកែប្រែឈប់ធ្វើអាថ៌កំបាំងទាំងអស់នោះទៀត ព្រោះមនុស្សបើទោះជាស្និទ្ធស្នាលនឹងគ្នាប៉ុណ្ណា បើមានរឿងលាក់បាំង ច្បាស់ជាមានទំនាស់មិនខាន
Teahyung ក្រោយស្តាប់ឮពាក្យពេចន៍ទាំងនោះហើយ ចិត្តមួយក៏ឈឺចាប់ណាស់ កន្លងមកពេលប្អូនប្រុសភ្លោះរបស់នាយនៅរស់ អាចទទួលបានរឿងល្អបែបនេះក៏ប្រហែលគេមិនស្លាប់ដែរ
#វិមានត្រកូល jeon
នៅតុអាហាររបស់លោកស្រី jeon ក៏ពោរពេញទៅដោយម្ហូបអាហារយ៉ាងច្រើនក្រាស់ក្រាល តែលោកស្រីក៏នៅរងចាំកូនប្រុសចុះមក ទើបធ្វើការញុំាជុំគ្នា ហើយបន្តិចរាងក្រាស់សង្ហារក៏ចុះមកដល់ល្មម
<< មកដល់ហើយហេស៎? អង្គុយចុះមកញ៉ាំបាយសិនទៅ... >> លោកស្រី jeon
<< ម្ហូបច្រើនដល់ហើយ! ម៉ាក់គួរតែញ៉ាំមុនទៅ មិនបាច់ចាំខ្ញុំក៏បានដែរ >> jungkook
<< ក៏មិនបានចាំយូរអីប៉ុន្មានដែរ ឆាប់ញុំាទៅនឹងអាលនិយាយគ្នាជាមួយម៉ាក់បន្តិច! >> អ្នកស្រីម៉ាក់គាត់វាចាមឹតៗទៅកាន់កូនប្រុសសំណព្វ
<< ម៉ាក់មានអ្វីក៏និយាយមកចុះ ខ្ញុំឆាប់បានទៅក្រុមហ៊ុន >> jungkook តបបណ្តើរដួសអាហារចូលមាត់បណ្តើរ
<< បាន! ចឹងឯងស្តាប់ម៉ាក់ឲ្យច្បាស់ទៅ ពេលនេះឯងនឹងស្រី hyuna គឺជាគូរដណ្តឹងនឹងគ្នាហើយ បើនៅតែធ្វើផ្តេសផ្តាសជាមួយអាខ្ទើយ teahyung ទៀត កុំថាម៉ាក់មិនបានប្រាប់ ឯងអាចនឹងស្តាយក្រោយដែលមិនស្តាប់បង្គាប់ម៉ាក់!!! >> លោកស្រី jeon វាចាមាត់ៗដោយសង្កត់ពាក្យធ្ងន់ៗ
<< តើយើងនិយាយគ្នាពីម្សិលមិនគ្រប់គ្រាន់មែនទេ ខ្ញុំបានប្រាប់ម៉ាក់ហើយ ថាពួកយើងជាបងប្អូននឹងគ្នា ជួបមុខនិយាយវាខុសត្រង់ណាទៅ!? >> Jungkook ទំលាក់ស្លាបព្រាបាយចុះខ្លាំងៗ រួចតមាត់និងលោកស្រីម៉ាក់ផាំងៗ ហើយក៏ទាញអាវក្រៅមកសូកពាក់ដើរចេញវឹង
ភាគ15: ឈុតរបស់មនុស្សស្រី
Start from the beginning
