ភាគ១៦

1.3K 92 0
                                    

មិនដឹងថាគេចង់សំដៅលើមី ឬមនុស្ស ឲ្យប្រាកដទេ ប៉ុន្តែភ្នែកគេសម្លឹង នាយតូច មិនចង់ព្រិច ឯអ្នកដែលត្រូវគេតាមញោះ ពេលឮសម្តីគេហើយចង់តែក្អួតមីចេញមកវិញ។
«គ្មានចំណែក»ថេយ៉ុង តបយ៉ាងគំរោះគំរើយ សោះអង្គើយគ្មានជាតិ តែជុងហ្គុកមិនខ្វល់ ថែមទាំងលូកដណ្តើមចានមីមកមកខាងខ្លួន នាំឲ្យ នាយតូច ងាកសម្លក់ទាំងភ្នែកក្រហមដូចភ្លើង ទើបរាងក្រាស់ រហ័សប្តូរជាងាកសម្លឹងមើលជុំវិញនៃបរិវេណផ្ទះតូចមួយនេះ ក្រឡេកឃើញកៅអីផ្អែកចាស់មួយ មើលទៅទំនងចង់អង្គុយ ទើបលូកដៃជ្រែកហោប៉ៅខោយ៉ាងហំធ្វើដូចខ្លួនជាម្ចាស់ផ្ទះអ៊ីចឹង បន្ទាប់មកក៏ដើរទៅដាក់គូទអង្គុយពីលើស្រាប់តែ
ប្រា៎វវវ...កៅអីនោះបាក់លាន់ឮពេញទំហឹង ធ្វើឲ្យកំលោះសង្ហា ផ្ងារក្រោយ អុកគូទទៅលើកម្រាលឥដ្ឋយ៉ាងដំណំ។
«លោកពូ ពូយ៉ាងម៉េចហើយ?»យ៉ុងប៊ីន ប្រញាប់ស្ទុះទៅមើលភ្លាមៗ ស្របពេល ជុងហ្គុក ចុកអួលនិយាយមិនចង់ចេញ តែខំប្រឹងលើកស្នាមញញឹម រាដៃជាសញ្ញាចង់ប្រាប់ថាមិន ក្រឡេកទៅ ថេយ៉ុង ក៏លួចងាកមើលដែរ ប៉ុន្តែពេលប្រសព្វចំកែវភ្នែករបស់អ្នកខាងនោះ នាយតូច ក៏បែរមុខទៅវិញយ៉ាងលឿនរួចស្រដីឡើង៖
«សុំទោសផង ផ្ទះខ្ញុំមានតែរបស់ចាស់ៗពុកផុយ មិនមានសាឡុងល្អៗឲ្យអង្គុយទេ»និយាយចប់ ថេយ៉ុង ក៏ប្រមូលចានយកទៅលាង ហាក់មិនខ្វល់ពីសុខទុក្ខអ្នកដែលអុកគូទស្ទើរបាក់ចង្កេះមុននេះ។
ចំណែកឯ យ៉ុងប៊ីនក៏ជួយគ្រាហ៍លោកពូសង្ហារបស់នាង បណ្តើរទៅរកតុអង្គុយ ស្របពេលជុងហ្គុក ធ្វើមុខស្អុយប៉ែ លើកដៃឈីចង្កេះដែលពុំទាន់បាត់ឈឺនៅឡើយ។
«យ៉ុងប៊ីន»ថេយ៉ុង ឈរលាងចានសុខៗក៏ស្រែកហៅប្អូន ហើយនាងក៏រហ័សឆ្លើយ៖
«ចាស៎»
«ទៅទិញសាប៊ូលាងចានឲ្យបងបន្តិចមក»
«តែយើងគ្មានលុយទេ...»នាងតូច តបទាំងមុខស្ងួត ភ្លាមនោះ ជុងហ្គុក ក៏លូកមាត់៖
«ចាំពូឲ្យលុយ»ថាបណ្តើរ ដៃលូកហោប៉ៅខោដកកាបូបលុយបណ្តើរ ស្របពេល នាយតូច ដែលស្តាប់ឮក៏ប្រញាប់ដើរសំដៅមកពេលឃើញ ជុងហ្គុក កំពុងហុចលុយទៅឲ្យ យ៉ុនប៊ីន៖
«ជំពាក់គេសិនទៅ ហើយប្រាប់អ្នកលក់ថាពីរបីថ្ងៃទៀតបងនឹងសងលុយ»ថេយ៉ុង ហាមឃាត់ដោយសម្តីដាច់ខាត និងគ្រវាសដៃប្អូនមិនឲ្យទទួលលុយនោះទាំងមុខមាំ ទើបយ៉ុងប៊ីន លែងហ៊ានទទួលលុយនោះ និងឱនមុខចុះ ហើយប្រញាប់ដើរចេញទៅ តាមពាក្យសម្តីរបស់បងប្រុស។
ពេលនាងចេញទៅផុត ថេយ៉ុង ក៏ត្រឡប់ទៅរៀបចំផ្ទះបាយវិញ ខណៈនោះ រាងក្រាស់ ក៏ក្រោកចេញពីកៅអី ហើយដើរទៅរក។
«ហាមឃាត់នាងធ្វើអី គ្រាន់តែចង់ជួយ ក៏មិនបានដែរហ្អ៎?»
«លោកគ្មានសិទ្ធមកខ្វាយខ្វល់រឿងជីវិតខ្ញុំទេ ឆាប់ត្រឡប់ទៅប្រភពរបស់លោកវិញទៅ»នាយតូច និយាយយ៉ាងសោះកក្រោះ ស្របពេល មាឌមាំ រំកិលចូលកៀក ហើយស៊កដៃទាំងគូឱបចង្កេះតូចពីក្រោយ ធ្វើឲ្យអ្នកដែលមិនបានដឹងជាមុន ភ្ញាក់ខ្លួនព្រើត កើតអារម្មណ៍មួម៉ៅក្តៅក្រហាយភ្លាមៗ។
«ខ្ញុំនឹងត្រឡប់ទៅវិញ លុះត្រាតែមានឯងទៅជាមួយ»ផ្ទៃមុខសង្ហាឱនទៅនិយាយជិតថ្ពាល់ក្រអូបៗរបស់ នាយតូច ខណៈម្ចាស់ថ្ពាល់ខឹងឡើងញ័រខ្លួន ដៃកំពុងតែកាន់ចាន សឹងតែសំពងក្បាលគេឲ្យបែកប្រាំថ្នេរភ្លឺស្វាងម្តង ទាំងមុខក្រាស់ ទាំងឈ្លើយ ទាំងឌឺ ហើយបំពានរាងកាយគេមិនឈប់ គួរឲ្យស្អប់ ស្អប់ខ្លាំងណាស់។
«ដកដៃភ្លាមទៅ»ថេយ៉ុង ស្រែកគំហកឲ្យគេដកដៃចេញ តែមនុស្សឌឺ ទោះដេញដល់ខះ.ក ក៏គេមិនព្រមដកដែរ គឺមានតែឱបថែម ធ្វើឲ្យ នាយតូចអស់ភាពអត់ធ្មត់ និងចាប់ខ្វាចខ្ញាំខ្នងដៃគេទាំងចិត្តខឹង ខ្វាចរហូតឃើញស្នាមក្រចកជ្រាបឈាមរេញៗលើដៃគេ។
«មើលចុះ កាចទៀតហើយ»ជុងហ្គុក ស្រដីបេះបួយទាំងជ្រួញចិញ្ចើមឈឺ តែក៏អាចទ្រាំបាន ត្រឹមតែស្នាមខ្វាចឈាមប៉ុណ្ណឹងគេមិនខ្វល់ទេ ហើយដៃរក្សាជាប់នៅនិងចង្កេះមិនរបេះទៅណាឡើយ។
«អ្នកណាបង្រៀនឯងឲ្យកាចឆ្នាស់យ៉ាងនេះ?»ស្របសម្តីគេលោច្រមុះជិតប៉ះដល់ថ្ពាល់ ខណៈថេយ៉ុង ឈរក្តាប់ដៃទាំងគ្រឺត និងនឿយហត់ចិត្ត ដែលគេមិនព្រមឈប់តាមរំខាន តើគេចង់បានអ្វីឲ្យប្រាកដទៅ?
«បើលោកមិនព្រមឈប់តាមរំខានខ្ញុំទេ កុំថាខ្ញុំចិត្តអាក្រក់»
«គិតចង់ធ្វើអី?ហ្ហឹម៎?កូនឆ្មាតូច...អរមិនមែនទេ កូនខ្លាទើបត្រូវ»គេសួរដេញដោលទាំងលើកចិញ្ចើមធ្វើមុខមុខព្រាន មិនញញើតញញើមអីបន្តិច ព្រោះដឹងច្បាស់ថា នាយតូច ធ្វើអ្វីមកលើគេមិនបានឡើយ មើលចុះ...សូម្បីតែពេលនេះក៏មិនអាចរកវិធីគេចពីរង្វង់ដៃគេបានផង។
«ខ្ញុំនឹងសម្លាប់លោក»
«អូហ៍ ខ្លាចណាស់»ជុងហ្គុក បញ្ជោះហាក់ដូចខ្លាចរអា ប៉ុន្តែទឹកមុខគេបែរជាមានញញឹម ស្នាមញញឹមដែលឃើញហើយគួរឲ្យចង់ទះដប់កំផ្លៀង ហើយរំពេចនោះ រាងតូច ក៏ខំប្រឹងរើរបម្រះ កញ្រ្ជោលខ្លួនទាល់តែរបូតចេញពីរង្វង់ដៃគេ ហើយឈានជើងថយឲ្យឆ្ងាយពីគេបួនប្រាំជំហ៊ាន៖
«តើលោកចង់បានអ្វីពីខ្ញុំ?»ថេយ៉ុង ស្រែកសួរទាំងហត់ចិត្តជាខ្លាំង ក្រោយពីបញ្ឆោតល្បួងយកខ្លួនប្រាណ បន្ទាប់មកក៏ដោះស្រាយរឿងបំណុល ហើយពេលនេះក៏តាមឆាឆៅដល់ផ្ទះ តើគេមានបំណងអ្វីឲ្យប្រាកដទៅ?
«ជុ៎...ក្មេងល្ងង់ ហេតុអីក៏សួរសំណួរបែបនេះ?»
«បើមិនឆ្លើយ ក៏ចេញទៅ»នាយតូច សម្លុតដេញដដែលៗ ព្រោះនិយាយជាមួយគេ ប្រៀបដូចនិយាយជាមួយខ្យល់អ៊ីចឹង សួរមិនឆ្លើយ ហើយគិតតែដើរចូលមកមិនឈប់។
«ខ្ញុំមកលេងយ៉ុនប៊ីន ក៏មិនបានដែរឬ?»
«សម្តីក្បត់ចិត្ត ចេះនិយាយទៅរួច»ថេយ៉ុង សម្លឹងមុខគេទាំងហួសចិត្តក្រៃលែង មកលេងយ៉ុងប៊ីនហ្អ៎? ប៉ុន្តែមកដល់ភ្លាម មិនទាំងបានក្រឡេកមើលមុខនាងបន្តិច យកនាងធ្វើជាលេស ដើម្បីតែមករំខានគេប៉ុណ្ណោះ។
«ជឿមិនជឿក៏ស្រេចចិត្ត តែមើលទៅយ៉ុងប៊ីនពិតជាគួរឲ្យស្រឡាញ់ អាម្ចាស់បនល្បែងនោះពិតជា...» និយាយបានប៉ុណ្ណឹង រាងខ្ពស់ ក៏បោះជំហ៊ានចូលទៅជិត មុននឹងឱនខ្សឹបក្បែរត្រចៀក៖
«ប្រសព្វរករបស់ល្អមកលក់មែន...ផាច់/»
ប្រយោគមុតស្រួច ពន្ញាក់នាយតូចឲ្យធ្លាក់ថ្លើមដល់ដី ស្របពេលចុងច្រមុះឆាបឆួល កែវភ្នែកតូចៗចាប់ផ្តើមញាប់ញ័រ រំពេចក៏យៀដៃទះកំផ្លៀងគេមួយទំហឹងដោយអារម្មណ៍ឈឺចុកចាប់ពេញទ្រូង ក្រោយដែលដឹងថា ជុងហ្គុក មិនមែនជួយដោយស្មោះត្រង់ ទង្វើរនោះគ្រាន់តែជាថ្នូរដោះដូរអ្វីមួយតែប៉ុណ្ណោះ ហើយឃ្លាមួយម៉ាត់ថា«លក់»គេពិតជាមិនអាចទទួលយកបានពិតមែន ប្អូនស្រីគេមិនមែនទំនិញឡើយ...ចំណែកអ្នកដែលត្រូវទះ រុញអណ្តាតទល់ថ្ពាល់ទាំងមុខងាប់ ងាកសម្លឹងមុខ រាងតូច យ៉ាងឌឺ មិនធ្លាប់មាននរណាហ៊ានលើកដៃទះគេឡើយ តែមួយកំផ្លៀងអម្បាញ់មិញនេះ គួរឲ្យចង់ចាប់អ្នកធ្វើឲ្យថ្ពាល់គេស្ពឹក មកដាក់ទោសខ្លាំងណាស់។
«ភ្ញាក់ផ្អើលណាស់មែនដែរទេ?»
«អា៎គម្រក់ ពិតជាថោកទាបបំផុត»ថេយ៉ុង ស្រែកជេរប្រទេចខ្លាំងៗ ទាំងខឹងញ័រសាច់ ខឹងចង់ស្រក់ទឹកភ្នែក សឹងតែទាញកាំបិតមកចាក់សម្លាប់គេដើម្បីរំសាយកំហឹង ដូចអ្វីដែល នាយតូច គិតមិនខុស គេអាក្រក់ណាស់ អាក្រក់បំផុតមិនដែលជួបពីមុនមក ហើយរំពេចនោះអ្នកដែលត្រូវជេរម្រមាថ ស្រាប់តែលូកកញ្ឆក់កដៃនាយតូចទាំងគូ លើកផុតក្បាលសង្កត់អឹបជញ្ជាំងដោយដៃម្ខាង ខណៈដៃម្ខាងទៀតលូកច្របាច់ថ្ពាល់តូចទាំងខាំថ្គាមគ្រឺត ហើយបោះប្រយោគគំរាមភ្លាម៖
«ហ៊ានជេរមួយម៉ាត់ទៀត យ៉ុងប៊ីននឹងបានឃើញរឿងដែលសប្បាយភ្នែកមិនខាន ដល់ពេលនោះ ឯងនឹងបកស្រាយប្រាប់នាងថាម៉េច?ស្តាប់ទៅទំនងជាសប្បាយណាស់ គួរតែសាកល្បងទេ?»

លន់តួស្នេហ៍Where stories live. Discover now