" ខ្ញុំយកកាហ្វេមកជូនអ្នកប្រុស និងចៅហ្វាយ "
" អរគុណនាងទៅវិញចុះ "
បន្ទាប់ពីហ្វីយ៉ានាងចេញទៅថេយ៉ុងក៏កាន់កែវកាហ្វេមួយកែវយកឲ្យជុងគុកដែលអង្គុយលើសាឡុងចុះទូរស័ព្ទ នោះមួយកែវ
" នេះជុងគុក "

" អ្វីនិង "
" កាហ្វេនិងហើយចេះសួរទៅកើតយី ! "
" ហឹស ... អូនថាទៅមើល យ៉ុនហ្គីនិងជីមីនព្រមទេ គ្រាន់តែគិតក៏បងចង់តែសើចដែលមានកូនមួយមិនដឹងកាត់ទៅណាទេលោកអើយ បើថាកាត់មកបងក៏មិនត្រូវដែល បងនេះណាជាសុភាពបុរសមិនមែនច្រឡឺមដូចគេទេ គេច្បាស់ជាកាត់ទៅអូនមិនខានហាសហា "

" អឹក ... ជុងអូនងងឹតមុខណាស់ ជុង " មិនដឹងជាកើតអ្វីទេសុខៗស្រាប់តែវិលមុខ មើលអីលែងឃើញតែម្ដងត្របកភ្នែកវិញក៏បើកមិនរួចចាប់ផ្ដើមទន់ម្ដងបន្ដិចៗ
" ថេ ...ថេ ..អូនកើតអី ហ្វីយ៉ា ..ហ្វីយ៉ា "

" ហៅខ្ញុំមានការអី "
" នេះនាង " ជុងគុកភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដែលនាងបើកទ្វារចូលមកក្នុងបន្ទប់ព្រមជាមួយនិងនាងតូចមីមី និងមនុស្សប្រុសមាឌធំឌាំងៗបួនប្រាំនាក់ទៀត
" ភ្ញាក់ផ្អើលមែនទេ យើងដឹងថាលោកចង់រកអ្វីរកកូនចៅត្រូវទេហឹសពេលនេះពួកវាកំពុងតែដេកលង់លក់ស្កប់ស្កល់បាត់ហើយ "

" ហ្វីយ៉ានេះមានរឿងអីនិង "
" រឿងអីខ្ញុំមិនដឹងទេ " នាងតូចហ្វីយ៉ាងធ្វើមុខឡេងឡង់ៗដូចជាមិនដឹងរឿងអ្វីចឹងទាំងដែលការពិតគម្រោងការនាងជាអ្នករៀបឡើងទាំងអស់ . កាហ្វេដែលនាងយកមកឲ្យថេយ៉ុងមិញក៏មានថ្នាំដេកលក់ដែល ការដែលជុងគុកមិនកើតអីនោះក៏ព្រោះតែគេមិនទាន់បានផឹកនៅឡើយទេ ខុសពីថេយ៉ុងគេបានផឹកវាទើបសន្លប់ដូច្នោះ

" នៅឈរមើលអីពួកឯងចាប់វាមក "
" លែងៗ ..លែងយើង ពួកអាចង្រៃលែង " ដឹប
" អឹក៎ ... អូយ "
" អូសវាមក " ហ្វីយ៉ា
" បាទ .. អ្នកនាង "

#អាងទឹកក្រោយវីឡា

" ពួកនាងចង់ធ្វើអី " ជុងគុក
" ហឹស ..ធ្វើអីហេស ..សងសឹកឲ្យបងស្រីយើងអី ហេតុអីឯងសម្លាប់បងស្រីយើង " ហ្វីយ៉ា ដើរមកច្របាច់មាត់ជុងគុកដៃតាមកំហឹងរបស់នាង . ចំណែកជុងគុកវិញក៏មិនអាចធ្វើអីបានព្រោះត្រូវកូនចៅមីមី ចាប់ក្រៀកដៃជាប់ចង់រើក៏មិនរួចដែល

💫ប្រពន្ធបង💫 & បេះដូងប្រែពណ៌🖤Where stories live. Discover now