" ហឹក ...ថេយ៉ុងឈប់សិនទៅ ...បង ...បងដើរលែងរូចហើយ ...ថេ " តាមគ្រាន់តែចម្ងាយពីជាន់ទីបីមកកន្លែងចតឡានវាមិនឆ្ងាយនោះទេតែពេលនេះជើងរបស់គេចាប់ផ្ដើមធ្វើទុក វាញ័រ ស្ពឹកៗ ដើរលែងចង់ទៅមុខហើយគេក៏ហារមាត់សុំឲ្យថេយ៉ុងឈប់សិន តែហាក់ដូចជាគ្មានបានផលសោះថេយ៉ុងរឹតតែដើរលឿនលើសដើមនៅនិយាយថាគេ ធ្វើពុតទៀត
គេក៏លែងនិយាយមានតែប្រឹងដើរតាមថេយ៉ុងរហូតទៅដល់ឡានគេដួលទៅលើការ៉ូឮភ្លាមៗតែម្ដងព្រោះទប់លែងជាប់ជាចាប់ផ្ដើមទទួលដឹងថាជើងរបស់គេឈឺហើយស្ពឹកទៀត .ចំណែកថេយ៉ុងក៏ឡើងឡានបាត់មិនជួយលើកគេសូម្បីបន្ដិច .
" ឆាប់ឡើងឡានមោចង់អង្គុយដល់ណាទៀត "
" បងក្រោកមិនរួចទេ "
" កុំមកធ្វើពុត ..ឆាប់ឡើងកុំឲ្យខ្ញុំអស់ការអត់ទ្រាំជាមួយនិងលោកអោយសោះ "
" តែបងនិយាយកាពិត "
" ហឺយ វេទនាពិតមែន " ថេយ៉ុងបានចុះពីលើឡានហើយបានចុះពីលើឡាន ហើយក៏ជួយគ្រាជុងគុកដាក់លើឡានរួចក៏មកអង្គុយកន្លែងខ្លួនវិញ
ពេលកំពុងបើកឡានថេយ៉ុងក៏បានសួរជុងគុកអំពីស៊ូមីន
" នាងជាអ្នកណា "
" នាងណាទៅ "
" ស្រីម្នាក់ដែលអោបលោកនោះ "
" នាងជា សង្សារចាស់របស់បង " ង៉ោង គ្រាន់តែឮជុងគុកនិយាយថានាងជាសង្សារចាស់របស់គេភ្លាមថេយ៉ុងចាប់ផ្ដើមបន្ថែមល្បឿនរថយន្ដកាន់តែលឿនសំណាងហើយវាជាផ្លូវស្ងាត់
" នាងឈ្មោះអី ..."
" ស៊ូមីន " ង៉ោង
" ថេយ៉ុងកុំបើកលឿនពេកគ្រោះថ្នាក់ណាស់ "
" មិនបាច់ខ្វល់ទេឆ្លើយសំណួររបស់ខ្ញុំ ធ្លាប់ទាក់ទងជាមួយនាងប៉ុន្មានឆ្នាំហើយ "
" ថេយ៉ុង ... "
" ឆ្លើយ "
" គឺ 3ឆ្នាំ " ផាំង
" ចឹងនាងមកវិញហើយលោកត្រឡប់ទៅរកនាងវិញត្រូវទេ "
" គឺ ... "
" ហឹក ...លោកស្រឡាញ់នាងមែនទេ ..ហឹកៗឆ្លើយមក អឹកហឹកៗ ឆ្លើយមក " ថេយ៉ុងចាប់ផ្ដើមយំពេលដែលឃើញជុងគុកស្ទាក់ស្ទើរគេមានអារម្មណ៍ថាអន់ចិត្តខ្លាំងណាស់ គេខ្លាចជុងគុកវិលទៅស្រឡាញ់នាងវិញ .
" ថេ ...កុំយំអីបងមិនបានស្រឡាញ់នាងទៀតទេអ្នកដែលបងស្រឡាញ់នៅពេលនេះគឺអូន ស្ដាប់បងណា "
" មិនពិតលោកគ្រាន់តែ ហឹកៗឆ្លើយឲ្យតែរួចពីមាត់ប៉ុណ្ណោះលោកគ្រាន់តែធ្វើឲ្យខ្ញុំស្លាប់ចិត្តទេ "
YOU ARE READING
💫ប្រពន្ធបង💫
Short StoryJk .កុំធ្វើបាបបងពេក បងជាមនុស្សមិនមែនតុក្កតាមិនចេះឈឺ មិនចេះយំនោះទេ😓 . Tae .ជួបគ្នាម្ដងទៀតអូននិងប៉ះពៅរឿងគ្រប់យ៉ាងឲ្យទៅបង . jungkoo top taehyung bttm
