ភាគ62 .អរគុណ

1.4K 217 15
                                    

" ចង្រៃយ៍ ...អាក្មេងចង្រៃចាំមើលយើងនិងអោយអែងស្គាល់ថ្នាំខ្លាំងម្ដង "

ល្ងាច

ផុតទៅពីមួយនាទីទៅមួយនាទី មីនគូ និងថេយ៉ុងមានក្ដីសុខខ្លាំងណាស់ ថេយ៉ុងតែង៉ក់ងររករឿងមីនគូដើម្បីឲ្យគេលួងខ្លួន ឯមីនគូវិញក៏មិនបានទើសទាល់អ្វីតាមលួងតាមទ្រថេយ៉ុងឡើងគេបានចិត្តតែឥឡូវនេះគេកំពុងតែលួងមីនគូម្ដង

" លោកប្ដី ...ហឹកនិយាយជាមួយប្រពន្ធបន្ដិចមកណាកុំធ្វើមុខបែបនេះអី គេជាមិត្ដអូនគេគ្មានកន្លែងទៅចឹងហើយគេគ្រាន់តែសុំមកស្នាក់នៅតែមួយរយៈតាស ណាៗប្ដីណាកុំខឹងអីមុខជ្រួញលែងសង្ហាអស់ហើយ "

" ហឹស ...មិនបាច់ទេស នេះជាផ្ទះអូនអូនចង់ឲ្យអ្នកណាមកនៅក៏ជារឿងរបស់អូនដែលតេបងគ្រាន់តែប្រាប់កុំទុកចិត្តអុំនិងពេកគេមិនមែនជាមនុស្សល្អនោះទេ គេគ្មានបំណងល្អជាមួយអូនឡើយ " មីនគូព្យាយាមនិយាយដាស់តឿនទៅកាន់ថេយ៉ុងឲ្យគេយល់តែគេនៅតែប្រកែកប្រាប់ថាគេស្គាល់លីយ៉ុងច្បាស់ដដែលៗទើបគេខឹងនិងថេយ៉ុងដូច្នោះ

" លោកប្ដីកុំចេះតែថានោះ គេជាមិត្តអូនតាំងពីនៅរៀន អូនស្គាល់ចរិកគេច្បាស់បងទើបតែជួបគេម្ដងសោះមិចក៏ដឹងច្បាស់ម្ល៉េះ "
" អ្នកណាថាបងទើបជួបគេម្ដង "
" ប៉ុន្មានដង "
" គឺរាប់ភ្លេចហើយ ...អា៎មិនមែនទេដឹងត្រឹមថាគេមិនមែនមនុស្សល្អទៅបានហើយមានដឹងខ្លួនទេអូនកំពុងយកពស់វែកមកនៅក្នុងផ្ទះហើយ ''

" មីនគូបងកាន់តែធ្វើឲ្យអូនសង្ស័យហើយ
ណា " ថេយ៉ុងប្រើក្រសែភ្នែកសម្លឹងមើលទៅមីនគូដោយសេចក្ដីសង្ស័យពាក្យមួយឃ្លាៗចេញពីមាត់របស់មីនគូវាធ្វើឲ្យគេកើតក្ដីចម្ងល់យ៉ាងខ្លាំងរយៈជិតកន្លះឆ្នាំគេនៅជាមួយមីនគូការនិយាយស្ដី របៀបរបបរស់នៅមិនដូចក្មេងទើបពេញវ័យនោះទេ គេមានចរិកចាស់ទុំខ្លាំងណាស់ពេលខ្លះគេក៏គិតថាមីនគូមិនមែនអាយុ18ដែលវាដូចជាមនុស្សអាយុប្រហាក់ប្រហែលនិង27 28 យ៉ាងចឹង

" សង ...សង្ស័យអី " មីនគូចាប់ផ្ដើមក្រឡាប់ចាក់ភ្នែកចុះឡើងហាក់ដូចជាមានរឿងលាក់បាំងពិតមែនយ៉ាងចឹង
" មីនគូ ...បងមានអីលាក់និងអូនមែនទេប្រាប់ឲ្យលឿន "
" អូយៗ ...ថេថេ ...ស្ងប់អារម្មណ៍សិនទៅចាំបងប្រាប់ " មីនគូចាប់ទាញដៃស្រឡូនចេញពីត្រចៀករបស់ខ្លួនតិចព្រោះតែថេយ៉ុងចាប់មូលផងទាញផងសឹងដាក់ចេញពីគ្នាទៅហើយ

💫ប្រពន្ធបង💫 & បេះដូងប្រែពណ៌🖤Unde poveștirile trăiesc. Descoperă acum