ភាគ56 .មីស្រីមុខជុច

1.8K 235 11
                                    

" ហាស ...ស្អីគេ "
" ប្រាប់ហើយថាយើងចង់សុីក្បាលអែង "
" សុីក្បាលប្ដី បាត់បានអ្នកណាថ្នម "
" ហឹស ...យើងចង់ទៅផ្សារទិញរបស់ប្រើប្រាស់ខ្លះ អែងទៅទេ "

" ប្រាកដជាទៅហើយ ឲ្យប្រពន្ធដើរផ្សារតែអែងយ៉ាងមិច "
" បើចឹងមកតាមយើងមក ...អែងត្រូវយួរអីវ៉ាន់ឲ្យយើង "
" ហូយ ...កូនចៅគរគ្នាមិចមិនប្រើមកប្រើប្ដី "
" ហើយយ៉ាងមិច "
" គ្មានមិចទេស ... "

" យ៉ុនហា៎ ... "
" បាទ ... " មាត់ឆ្លើយតបនិងសំណព្វចិត្តឯដៃមាំក្រាស់វិញបានចាប់កាយតូវមកអង្គុយលើភ្លៅរបស់ខ្លួន ស្រឡាញ់ណាស់លោកអើយ ខ្នាញ់ក៏ខ្នាញ់មនុស្សស្អីពូកែញ៉ិកញ៉ក់យកចិត្តថ្នាក់និង អាចថាគេជាមនុស្សអស្ចារ្យហើយអាចបំបែកបេះដូងទឹកកខ្លួនបាន .គេនិងជីមីនទាក់ទងគ្នាបានពីឆ្នាំហើយតាំងពីជុងគុកស្លាប់បានមួយខែមកម្ល៉េះពួកគេក៏សម្រេចចិត្តមើលចិត្តគ្នាសិន ឥឡូវនេះប្រៀបដូចជាប្ដីប្រពន្ធយ៉ាងចឹង

" អូននឹកបងជុង ...យើងទៅលេងគាត់ល្អទេ " ជីមីននិយាយទាំងទឹកមុខក្រៀមក្រំគេចាត់ទុកជុងគុកដូចជាបងប្រុសបង្កើតយ៉ាងចឹងគេស្រឡាញ់ជុងគុកខ្លាំងណាស់ទោះរយៈពេលពីរឆ្នាំមកហើយក៏ដោយតែគេនៅធ្វើចិត្ដមិនទាន់បានឲ្យតែនឹកពេលណាយំពេលនិងតែម្ដង

" មីននីឈប់យំទៅ ...អូនយំបែបនេះបងមិនសប្បាយចិត្ដឡើយរឿងកន្លងហួសហើយអូនកាត់ចិ...ចិត្តទៅ " យ៉ុនហ្គីនិយាយទាំងត្រដឹតត្រង់កន្លែងកាត់ចិត្ដមាត់ប្រាប់ជីមីនប៉ុន្ដែខ្លួនគេបែរជាចង់យំទៅវិញអ្នកណាធ្វើចិត្ដបានមិត្តភក្ដិនិងគ្នាតាំងពីតូចស្រឡាញ់គ្នាដូចបងប្អូន ...គេធ្វើចិត្តមិនចង់បាននោះទេ

ផាច់
" ប្រុសឆ្កួត ... " ជីមីនសើចលាយទឹកភ្នែកហួសចិត្តមែនទែនប្រាប់ឲ្យគេឈប់យំតែខ្លួនអែងតកយំទៅវិញ
" អ៊ូ ...មោះ

បានហើយឈប់និយាយរឿងនេះទៅចាំថ្ងៃអាទិត្យបងនាំអូនទៅរកអាជុង ហើយឈៀងទៅសួរសុខទុក្ខថេយ៉ុងបន្ដិច "
" ហឹម ..."

" យ៉ុនហា៎ ... "
" បាទ ...សំណព្វចិត្ត "
" អូនចង់ទៅ shopping "
" មីននី ...ចង់ទៅហើយបងក៏មិនប្រកែកដែលតែយប់នេះបងសុំ "
" អាយ៎ ...ប្រុសឆ្កួត ល្មោមកាម អូននៅឈឺមិនទាន់បាត់ទេកុំមកចង់សុំស្អី "

💫ប្រពន្ធបង💫 & បេះដូងប្រែពណ៌🖤Where stories live. Discover now