Episode21:មិនទាន់អស់សប្បាយផងឯងចង់ទៅណា?

1.9K 156 3
                                        

~ផាច់ៗ~
2ដៃផ្ទួនៗវាត់ទៅលើផែនថ្ពាល់នាយល្អិត ថេយ៉ុង យំឡើងដង្ហក់ខ្លួនពេលទទួលបាន2ដៃចំកន្លែងដដែរៗ កម្លាំងដៃគេមិនស្រាលឯណាវៃមួយដៃៗគេសឹងតែសន្លប់ឯណោះ
« ឈប់ឆ្កួតទៅយើងតឹងចិត្តជាមួយឯងខ្លាំងណាស់ »ជុងគុក ងើបឈរអោបដៃសម្លឹងមកគេក្នុងន័យពេបជ្រាយ ឆ្កួតឬយ៉ាងមិចបានជាសុខៗមកស្រែកញែតៗបែបនេះ?ចំមែនហើយក្មេងម្នាក់នេះបើទុកយូរតរទៅទៀតក្មេងនេះប្រាកដជាឆ្កួតជាងនេះមិនខានទេ
« ថេយ៍មិនបានឆ្កួតទេ!! »ថេយ៉ុង បើកភ្នែកក្រឡោតធំៗស្រែកដាក់គេបង្ហាញធ្មេញចង្កូមសរស្ញាចចេញមកធ្វើអោយនាយក្រាស់កន្រ្តាក់ខ្លួនទាំងភ្ញាក់ផ្អើល
«[...] វាពិតជាបិសាចដូច សូហ្វ បាននិយាយមែន មិនកើតទេបើទុកតរទៅទៀតវានឹងសម្លាប់មនុស្សផ្សេងទៀតប៉ុន្តែ...យើងលេងជាមួយវាមិនទាន់អស់សប្បាយផងហ្នឹង? »សំណួរជាច្រើនលោតឡើងពេញខួរក្បាលរបស់គេ ចុងក្រោយគេក៏សម្រេចចិត្តទាញយកច្រវ៉ាក់.ក មកចាក់ចងគេជាប់ជាមួយនឹងក្បាលគ្រែច្រវ៉ាក់ប៉ុណ្ណេះហើយគេគ្មានសង្ឃឹមនឹងអាចរត់រួចបាននោះទេ
« ឯងពិតជាបិសាចដូចយើងគិតមិនខុសនោះទេ គីមថេយ៉ុង »ជុងគុក យកដៃទះថ្ពាល់គេតិចៗសឹមងើបឈរអស់កម្ពស់រួចដើរចេញពីទីនោះទាំងមិនភ្លេចចាក់សោឃុំគេទុកដដែរ ពេលនឹកគេក៏មករកពេលអស់អារម្មណ៍ក៏ទៅវិញ
« ហឺសៗ »សម្លេងដកដង្ហើមធំៗខ្លាំងៗដូចសត្វតោកំណាចរបស់ ថេយ៉ុង បន្លឺឡើងមកមិនដាច់បើស្ដាប់យូរៗទៅវាហាក់បីដូចជាការដកដង្ហើមពេញដោយកំហឹង តើនេះមានរឿងអ្វី?ហេតុអីក៏គេដកដង្ហើមខ្លាំងៗបែបនេះ
« អាយ៎!!! »មិនទាន់បានរំលងទៅ5នាទីផង ថេយ៉ុង ស្រែកមួយទំហឹងឭខ្ទពេញបន្ទប់ សំណាងហើយនេះជាជាន់ដែល ជុងគុក បានទិញដាច់ទើបមិនបានលាន់ជាសម្លេងរំខានដល់អ្នកដទៃនោះទេ តាមធម្មតាបើមានសម្លេងបែបនេះប្រាកដជាមានមនុស្សម្នាចេញមកមើលព្រោងព្រាតហើយ។
« បងមិនគិតដោះលែងគេទេឬ? »សូហ្វ ចោទសួរទៅស្វាមីទាំងទឹកមុខដូចជាតានតឹង នាងហាក់បីដូចជាមានអារម្មណ៍មិនស្រណុកសោះឡើយ
« អូនមិនចាំអំពើរដែលពួកគេធ្វើដាក់អូនទេឬ?បើទោះបីជាអូនចង់ដោះលែងគេក៏ដោយក៏បងមិនព្រមដែរ »គេមិនព្រមជាដាច់ខាត!មិនចាំទេឬថាអាក្មេងម្នាក់នោះបានប្រព្រឹត្តអ្វីខ្លះ?ហេតុអីដោះលេងវាដោយងាយៗបែបនេះ?
« ស្រេចតែបងចុះអូនតាមបងស្រាប់ហើយ »សូហ្វ ញញឹមយកដៃអង្អែលទ្រូងស្វាមីតិចៗ នាងតាមគេស្រាប់ហើយទោះចង់សម្លាប់ គីមថេយ៉ុង ទៀតក៏នាងព្រមលើកដៃរុញពីក្រោយដែរ
« បងស្រឡាញ់អូនជាងគេលើលោកនេះ មីនសូហ្វ »ជុងគុក អោនថើបសក់នាងមួយខ្សឺតពេញដោយក្ដីស្រឡាញ់ នាងពិតជាពូកែរណាស់ដែលអាចឆក់យកបេះដូងរបស់គេបាន នាងជានារីតែម្នាក់គត់ក្នុងចំនោម1000នាក់ដែលគេសព្វចិត្តជាមួយ
« អូនក៏ស្រឡាញ់បងដូចគ្នាប្ដីអូន »សូហ្វ ញញឹមសមចិត្តងើយមុខថើបមាត់គេមួយខ្សឺតសឹមទម្លាក់ក្បាលកើយលើទ្រូងគេដដែរ គិតឬថាអាចដណ្ដើម ជុងគុក ចេញពីនាងបាននោះ?កុំសង្ឃឹមអោយសោះ គីមថេយ៉ុង។
ព្រឹកថ្ងៃថ្មីក៏បានឈានមកដល់ ជុងគុក គេទៅធ្វើការនៅក្រុមហ៊ុនតាមធម្មតា ប៉ុន្តែអ្វីដែលគេភ្លេចនោះគឺអាហារសម្រាប់ ថេយ៉ុង មិនមែនគេភ្លេចនោះទេតែគេមានចេទនាភ្លេចទៅវិញទេ
« ឃ្លានណាស់ »ក៏ដូចដឹងស្រាប់ហើយថាក្មេងនេះពូកែឃ្លានអាហារបំផុតហើយ ពិសេសនោះគឺពេលឃ្លានខ្លាំងម្ដងៗគេទ្រាំមិនបាននោះទេគឺដល់ថ្នាក់ខាំដៃខាំសាច់ខ្លួនឯងដូចរាល់ដងនឹង
« អឹប~ »មិនទាន់បានប៉ុន្មាននាទីផងគេក៏ទាញដៃយកមកខាំយ៉ាងឆ្ងាញ់មាត់ គេខាំសុីសាច់ខ្លួនឯងដរាបណាគេនៅឃ្លានតែនៅពេលគេឆ្អែតគេនឹងឈប់ដោយឯកឯង រំលងផុតទៅ20នាទីគេក៏សន្លប់បាត់មាត់ឆឹងនៅក្នុងថ្លុកឈាមដោយសារតែគេហូរឈាមខ្សោះអស់ពីខ្លួន។
រំលងផុតទៅដល់ម៉ោង3ល្ងាច ជុងគុក គេវិលមកខុនដូរវិញទាំងមានកាន់ថង់អាហារមកជាមួយផងដែលព្រោះតែមិនដាច់ចិត្តទុកអោយក្មេងនេះឃ្លានដល់ស្លាប់
« ស្អីនឹង?!!! »ជុងគុក ភ្ញាក់ក្រញាងទុកថង់មួយឡែកនៅលើតុសឹមស្ទុះមកលើកបីគេឡើងទាំងមិនភ្លេចដោះច្រវ៉ាក់ចេញ គេរត់ឆ្លេឆ្លាចេញទៅខាងក្រៅសម្ដៅទៅរថយន្តរួចបើកចេញទៅមន្ទីពេទ្យ នៅតាមផ្លូវ ជុងគុក បារម្ភពី ថេយ៉ុង ជាខ្លាំងនាយតែងតែងាកមកមើលមុខអាល្អិតនេះយូរៗម្ដងរហូតទៅដល់មន្ទីពេទ្យ។
     គ្រែរុញអ្នកជំងឺបានចូលមកដល់ក្នុងបន្ទប់ ICU ទោះបីជា ថេយ៉ុង កំពុងតែមានរបួសធ្ងន់យ៉ាងណាក៏គេមិនអាចនៅមើលថែបាននោះទេព្រោះពេលនេះ សូហ្វ ក៏កំពុងតែត្រូវការគេដូចគ្នា
     « ហេតុអីបេះដូងគេឈប់លោតបែបនេះ?ប៉ុន្តែដង្ហើមនៅដកបានធម្មតាទេតើ? »គ្រូពេទ្យម្នាក់ចាប់ផ្ដើមមិនស្រួល គាត់ថែមទាំងបានអោនដាកត្រចៀកស្ដាប់ចង្វាក់បេះដូងគេទៀតផង ប៉ុន្តែរ...
     « អាយ៎!!!! »អ្នកគ្រូពេទ្យស្រែកបែកសម្លេងដែលខុសៗអ្នកជំងឺដាច់ចង្វាក់បេះដូងស្ទុះងើបអង្គុយឆ្ងក់សម្លឹងមកគាត់ទាំងចម្ងល់
     « លោក?លោកមិនអីទេហ្ហេស? »លោកដុកទ័រ ម្នាក់នាំខ្លួនចូលមកសួរនាំ ថេយ៉ុង ទាំងបេះដូងលោតដឹបៗព្រោះនៅភ័យជាមួយនឹងហេតុការណ៍មុននេះមិនទាន់បាត់
     « ... »គេមិនឆ្លើយតែក្រវីក្បាលដាក់គាត់ទើបគាត់ ជួយលើកអោយគេមកសម្រាកនៅលើគ្រែថ្មី រួចរុញគេទៅបន្ទប់សម្រាកនៅជ្រុងម្ខាងទៀត អ្វីដែលធ្វើអោយគាត់ហួសចិត្តនោះគឺអ្នកជំងឺម្នាក់នេះគ្មានសូម្បីតែគ្រួសារមកមើលខ្វាយខ្វល់ដូចអ្នកដទៃ
     « មិនដឹងថាឯងជួបរឿងអ្វីមកទេសំខាន់យើងពិតជាអាណិតឯងខ្លាំងណាស់ »លោកដុកទ័រ កម្លោះដកដង្ហើមធំ មុននេះគាត់ថាចេញមកដើម្បីប្រាប់អំពីស្ថានភាពជំងឺរបស់ អាល្អិតនេះប៉ុន្តែបែជាមិនបានឃើញសូម្បូតែស្រមោល ជុងគុក ដែលជាអ្នកនាំគេមកមន្ទីពេទ្យផ្ទាល់ បែបនេះហើយគាត់មានតែចេញថ្លៃព្យាបាលជំនួសនិងអោយក្រដាស់នេះទៅគេដើម្បីអោយគេយកទៅមើលខ្លួនឯងថាខ្លួនបានកើតអ្វីទើបទៅជាបែបនេះ
     « ហុឹម »លោកដុកទ័រ កាន់តែគិតគាត់កាន់តែឈឺក្បាល មិនចង់គិតច្រើនទើបគាត់សម្រេចចិត្តដើរទៅកន្លែងបើកថ្នាំនិងគិតលុយដើម្បីគិតលុយថ្លៃព្យាបាលជំនួសអាល្អិតនេះ។
     « ហា៎ហិហិ តុក្កតានេះពិតជាចិត្តអាក្រក់មែន! »ថេយ៉ុង អង្គុយសើចកក្អឹកចង្អុលទៅតុក្កតានៅលើអេក្រង់ទូរសទ្ស៍ទាំងទឹកមុខសើចសប្បាយ មុននេះលោកដុកទ័របានចូលមកបើកអោយគេមើលទើបគេអាចអង្គុយមើលទាំងសើចសប្បាយបាន ណាមួយមានតែគាត់ប៉ុណ្ណោះដែលដឹងថាគេមានជំងឺសតិអារម្មណ៍ធ្ងន់ធ្ងរ
     « ឯងឈ្មោះអីអាល្អិត? »គាត់យកនំមកហុចអោយគេញ៊ាំសឹមចោទសួរទៅគេទាំងចម្ងល់ ថេយ៉ុង យកដៃគោះក្បាលខ្លួនឯងតិចៗហាក់រកនឹកឈ្មោះសឹមសើចស្ញេញដាក់គាត់យ៉ាងគួរអោយស្រឡាញ់
     « គីមថេយ៉ុង បាទ »អាល្អិតមុខស្រស់សើចបញ្ចេញធ្មេញចង្កូមសរស្ញាចដាក់គាត់ធ្វើអោយគាត់ភ្ញាក់កន្រ្តាក់ដោយសារតែភ័យតែក៏រង្ងាប់អារម្មណ៍វិញ
     « អាយុប៉ុន្មានហើយ? »លោកក៏ចោទសួរទៅគេម្ដងទៀតក្នុងន័យចង់ដឹងថាកាតចងចាំរបស់គេមានប៉ុន្មាន%
     « អត់ដឹងនោះទេបាទ »អាល្អិតក្រវីក្បាលតិចៗធ្វើមុខជូរៗបញ្ជាក់ប្រាប់គាត់ថាមិនដឹង ព្រោះខ្លួនពិតជាមិនដឹងមែនថាមានអាយុប៉ុន្មានព្រោះថាពេលនេះអ្ងីក៏គេមិនដឹងមិនចាំទាំងអស់គេនិយាយចោលៗនូវអ្វីដែលគេបាននឹកឃើញ
     « មិនអីទេៗតោះឯងទៅផ្ទះវិញទេ? »លោកដុកទ័រអោនសួរមកគេតិចៗទាំងញញឹមតែគេបែជាគប់តុក្កតាចោលរួចស្ទុះខិតខ្លួនទៅក្បាលគ្រែអោកក្បាលជង្គង់យ៉ាងណែនញ័រខ្លួនទទ្រើក
     « មិនទៅទេៗថេយ៍ខ្លាច ថេយ៍មិនទៅទេសុំអង្វរកុំយកថេយ៍ទៅអី គេប្រាកដជាដាក់អានោះមកលើខ្លួនថេយ៍វាធ្ងន់ណាស់ហើយឈឺទៀតផង »ថេយ៉ុង រៀបរាប់ប្រាប់ទៅលោកដុកទ័រទាំងអោបខ្លួនញ័រតតាត់គេខ្លាចគេមិនចង់ទៅវិញទេសុំអង្វរកុំយកគេទៅវិញអី លោកដុកទ័រកម្លោះសម្លឹងមើលកាយវិកាខ្លាចរអារបស់គេទាំងញ័រទ្រូងខាងឆ្វេង ភ្នែកចាប់ផ្ដើមឈួលសឹងតែធ្លាយទឹកភ្នែកចេញមក
     « ខ្ញុំមិនយកឯងទៅវិញទេកុំខ្លាចអីណាកុំខ្លាច »លោកដុកទ័រទាញគេមកអោបជាប់ក្នុងទ្រូងលួងលោមគេកុំអោយខ្លាច ពេលឃើញគេបែបនេះនាយក៏មានអារម្មណ៍ថាមិនស្រណុកដែរ
     « អូហ៎?ដល់ពេលខ្ញុំទៅវះកាត់ហើយ ខ្ញុំឈ្មោះ អ៊ុនវូ បើមានការអ្វីចុចបូតុងនេះហើយហៅឈ្មោះខ្ញុំខ្ញុំនឹងមករកឯង »អ៊ុនវ៉ូ យកដៃទៅអង្អែលក្បាលគេតិចៗសឹមរត់ចេញទៅយ៉ាងលឿនស្លេវព្រោះដល់ម៉ោងវះកាត់អ្នកជំងឺ ថេយ៉ុង ញញឹមងក់ក្បាលផ្ងក់ៗយល់ព្រមអោយគេចេញទៅ បន្ទាប់ពីគេចេញទៅបាត់ខ្លួនក៏ងាកមកមើលតុក្កតាវិញនឹងរើសតុក្កតាជ្រុសនោះមកអោបតែភ្នែកវាងវ័យក្រឡេកឃើញ ជុងគុក នៅជាន់ខាងក្រោមតាមរយៈបង្អួចទើបគេស្ទុះរត់ទៅចាក់គន្លឹសទ្វាបន្ទប់រួចទៅពួនសង្ងំភ័យខ្លាចនៅក្នុងបន្ទប់ទឹក គេសង្ងំបែកញើសជោគខាំដៃខ្លួនឯងសឹងដាច់ក្រចក
     « ថេយ៉ុង បើកទ្វាឲ្យយើងភ្លាម...ថេយ៉ុង!! »ជុងគុក គោះទ្វាខ្លាំងៗស្រែកអោយគេបើកទ្វាអោយខ្លួនទាំងទឹកមុខមាំ។
___________

រឿង ទេពមច្ឆារបស់អគ្គនាយកចន❤️(ចប់)Where stories live. Discover now