Episode14:បងប្លែកម្លេះឥលូវនេះ??

1.6K 149 2
                                    

     ថេយ៉ុង លួចផ្ទៀងត្រចៀកស្ដាប់គេនិយាយទាំងលួចញញឹមចុងមាត់ ឃើញទេចុងក្រោយគេក៏អាចឈ្នះបាន10ពិន្ទុដែល នៅសល់តែ90ពិន្ទុរទៀតប៉ុណ្ណោះគេនឹងទទួលបានជោគជ័យ គេនឹងទាត់នាងចេញពីជីវិតរបស់ ចនជុងគុក
     « ប៉ុណ្ណឹងសិនចុះចាំពេលបងទំនេរចាំយើងនិយាយគ្នាអំពីរឿងមួយនឹង »ជុងគុក រហ័សចុចទូរសព្ទ័បិទព្រោះមិនចង់នៅស្ដាប់ពាក្យសម្ដីស៊ាំញ៊ាំរបស់ សូហ្វ ពេលនេះគេមានអារម្មណ៍ថានាងពិតជាគួរឲ្យធុញខ្លាំងណាស់ និយាយច្រើនមិនយល់សាច់ការដូចមុននេះអ៊ីចឹងគេគ្រាន់តែប្រាប់កុំឲ្យចាំបាយគេក៏សឹងតែលើកជាប្រធានបទជះកំហឹងដាក់គេទៅហើយ បន្ទាប់ពីអាល្អិតបានឃើញ ជុងគុក ដើរបែមករកគ្រែវិញខ្លួនក៏ធ្វើជាសង្ងំគេងទាំងដែលមុននេះនៅលួចលបស្ដាប់ការសន្ទនារបស់ សូហ្វ ជាមួយនឹង ជុងគុក សោះ
     « សំណាងហើយដែលមិនភ្ញាក់ដោយសារសម្លេងរំខានអំម្បាញ់មិញ »ជុងគុក ដកដង្ហើមធំឈោងដៃវៀសកូនសក់ពណ៌ផ្ទៃមេឃស្រាលដែលធ្លាក់បាំងមុខនាយល្អិតនោះចេញសឹមទម្លាក់បបូរមាត់ក្រាស់សង្កត់មួយសន្ទុះទៅលើផែនថ្ងាសរលោងស្រិលរបស់មនុស្សជាទីស្រឡាញ់ គេយកដៃទៅច្បិចថ្ពាល់សាច់ទន់ៗដូចកូនង៉ែតនោះតិចៗថែមទាំងលួចពោលពាក្យក្នុងចិត្តតែម្នាក់ឯង
     « បើបងដឹងថាខ្លួនឯងពិតជាស្រឡាញ់អូនដូចចាពេលនេះម្លេះពេលរៀបការលើកមុនកូនក្រមុំប្រាកដជាអូនមិនមែនជាស្រីម្នាក់នោះនោះទេ »ជុងគុក អង្អែលថ្ពាល់អាល្អិតតិចៗពោលរអ៊ូរទាំងតែម្នាក់ឯង ត្រូវហើយបើពេលនោះគេដឹងថាខ្លួនឯងពិតជាត្រូវការក្មេងម្នាក់នេះម្លេះពេលនេះគេមិនមែនលួចទាក់ទងគ្នាដោយមិនអាចបើកចំហរបាននោះឡើយ ពេលនោះគេគិតខុសមួយពេលដោយព្រមរៀបការជាមួយនឹងមនុស្សខុស
     «[...] វាត្រូវតែបែបនេះហើយបងគឺជារបស់អូនតែម្នាក់នាងគ្មានសិទ្ធស្រាប់ហើយ »ថេយ៉ុង លួចញញឹមសមចិត្តហុឹស ពេលនេះគេអាចនឹងយកឈ្នះស្រីម្នាក់នោះបានសម្រេចហើយ ប៉ុន្តែណាស់ហើយចុះគេនឹងសងសឹកស្រីម្នាក់នោះឲ្យដូចទៅនឹងនាងបានធ្វើមកលើគេ នាងដណ្ដើម ជុងគុក ចេញពីគេគេក៏ដណ្ដើម ជុងគុក ចេញពីនាងដូចគ្នាប៉ុន្តែមុននឹងដណ្ដើមចេញគេត្រូវតែសន្មត់សិនថានឹងធ្វើឲ្យនាងឈឺចាប់ជាងគេរាប់សែនដង។
     ម៉ោង 4:55នាទីល្ងាច ជុងគុក បង្វែរចង្កូតរថយន្តបត់ចូលក្នុងភូមិគ្រឹះចនទាំងទឹកមុខមាំពេលនេះផ្ទះដែលគេតែងតែចង់ចូលបានក្លាយទៅជាកន្លែងដ៏គួរឲ្យធុញទ្រាន់សម្រាប់គេ សូហ្វ ទម្លាក់អៀមចុះស្ទុះរត់វឹងមកទទួលស្វាមីទាំងទឹកមុខញញឹមស្រស់ ប៉ុន្តែ ជុងគុក បានដើរបង្ហួសនាងថែមទាំងមិនស្រដីរកនាងសូម្បីតែមួយម៉ាត់
     « ជុងគុក ថ្ងៃនេះអូនបានរង្ងាស់ស៊ុបមាន់ខ្មៅទុកឲ្យបងញ៊ាំប៉ូវកម្លាំងព្រោះឭថាម្សិលមិញបងធ្វើការច្រើនហើយ »សូហ្វ លើកចានស៊ុបតូចល្មមមកដាក់នៅខាងលើតុចំពោះមុខអ្នកជាស្វាមី
     « ទុកត្រង់នឹងហើយ »ជុងគុក និយាយទាំងភ្នែកនៅដៀងមើលក្រដាស់ឯកសារនៅក្នុងដៃ ដោយទ្រាំមិនបាន សូហ្វ រហ័សកញ្ឆក់យកឯកសារនោះចេញពីដៃគេធ្វើឲ្យវាមានស្នាមរហែកព្រោះតែកម្លាំងទាញរបស់នាង
     « ម៉ោងញ៊ាំបាយហេតុអីបងនៅតែរវល់បែបនេះ??ហេតុអីមិនចាប់អារម្មណ៍ជាមួយនឹងអូនខ្លះហាស៎?!!! »សូហ្វ នាងសែនអន់ចិត្ត នាងស្រែកសម្លុតដាក់គេយ៉ាងប៉ោងសរសៃរករ
     « បងបានប្រាប់ហើយឲ្យដាក់ត្រង់នឹងចុះពេលបងទំនេរបងនឹងញ៊ាំ...អូនមិនឃើញបងរវល់ទេឬយ៉ាងមិច??ហេតុអីចូលចិត្តនាំរឿងឈ្លោះដោយគ្មានមូលហេតុបែបនេះម្លេះ??ពីមួយថ្ងៃទៅមួយថ្ងៃអូនធ្វើឲ្យបងកាន់តែធុញជាមួយនឹងអូនហើយ »ជុងគុក ក្ដាប់ដៃងើបឈរអស់កម្ពស់សម្លុតនាងវិញមិនឲ្យខាត ថែមទាំងទាញយកចានស៊ុបនោះគប់ចោកខ្ទប់នឹងជញ្ជាំងនាំឲ្យបែកខ្ទាតអំបែងពេញទីនោះ ចំនែកស៊ុបដែលសល់នៅក្នុងឆ្នាំងក៏នាយលើកជះចោលដែរ សូហ្វ ឈរគាំងថ្មឹងស្រក់ទឹកភ្នែកម៉ាត់ៗពេលឃើញកាយវិការបស់ស្វាមីខ្លួន ម្សិលម្ង៉ៃនៅល្អនឹងគ្នានៅឡើយ ហេតុអីពេលនេះប្រែទៅជាបែបនេះ??
     « ហុឹស!! »ជុងគុក ខ្ញាំឯកសានោះគប់លើមុខនាងពេញមួយទំហឹងហើយសឹមដើរចាកចេញពីទីនោះសម្ដៅទៅបន្ទប់របស់ខ្លួន ពេលនេះគេមានអារម្មណ៍មួលម៉ៅនៅមិនសុខបើគេនៅតរទៀតប្រាកដជាមានរឿងឈ្លោះគ្នាបែកភូមិគ្រឹះមិនខានទេ
     « បងប្លែកម្លេះឥឡូវនេះ?? »សូហ្វ ទម្លាក់ខ្លួនសន្សឹមៗអោនរើសអំបែងចានមុននឹងហួសទៅលើកឆ្នាំងរួចបោសសម្អាតទីនោះចេញ បាយមួយគ្រាប់ក៏មិនទាន់ចូលពោះព្រោះនៅចាំគេមកញ៊ាំបាយជុំគ្នាតែមិននឹកស្មានថាមានរឿងបែបនេះកើតឡើងសោះ ទេវតាហាក់លេងសើចនឹងនាងពេកហើយ។
     « វាគ្រាន់តែជាផ្នែកមួយនេះ10%តែប៉ុណ្ណោះ មីនសូហ្វ កុំទាន់អាលខូចចិត្តអីកុំធ្វើឲ្យយើងបានចិត្តខ្លាំងជាងនេះ »ថេយ៉ុង សម្លឹងមើលទៅកញ្ចក់ទាំងសើចរហឹស វាដូចជារឿងភាគមួយអ៊ីចឹងចំវគ្គតួរឯកប្រុសរករឿងឈ្លោះជាមួយនឹងតួរឯកស្រីបន្ទាប់ពីតូរឯកប្រុសលួចមានស្នេហាលួចលាក់ជាមួយនឹងតួរឈ្នានីស ហាហា ពិតជាល្អមើលខ្លាំងណាស់រឿងមួយរឿងនេះមិនអន់នោះទេ។
     ព្រឹកថ្ងៃថ្មី ម៉ោងប្រហែល12:30នាទីថ្ងៃត្រង់ ជុងគុក សង្ងំជ្របមុខនៅក្នុងដើមទ្រូង ថេយ៉ុង មិនព្រមងើបទៅណា គេមករក ថេយ៉ុង នឹងគេងបែបនេះតាំងតែពីម៉ោង 7ព្រឹកម្លេះ សួរនាំរឿងការងាគេថាគេទម្លាក់ឲ្យ ជំនិតធ្វើហើយគេអាចនៅតែផ្ទះពិនិត្យវាបានមិនបាច់ទៅក្រុមហ៊ុនក៏បានដែល
     « ជុងគុក ហា៎~បងមិនរកអីញ៊ាំសិនទេឬ??ក្រែងអំម្បាញ់មិញមករអ៊ូប្រាប់អូនថាអត់ញ៊ាំបាយតាំងពីល្ងាចមិញម្លេះចុះពេលនេះអូនបាននិយាយហើយថាអូននឹងធ្វើអីឲ្យបងញ៊ាំហេតុអីបងមិនព្រមងើបចេញពីអូនសោះនេះ?? »ថេយ៉ុង មួលម៉ៅសឹងតែចាប់មួលស្លឹកត្រចៀកគេឲ្យដាច់នាងសែនគ្រឺតនឹងប្រុសម្នាក់នេះជាខ្លាំងក្រែងឃ្លានហ្ហេស?ហេតុអីដេញឲ្យទៅរកអ្វីមកញ៊ាំមិនព្រមងើបទៅរកសោះបែបនេះ
     « បងមិនឃ្លានទេសង្ងំហិតតែក្លិនរបស់អូនក៏បងឆ្អែតដែល »ជុងគុក ងើបមុខពីទ្រូងអាល្អិតមកប្រកែកតរវ៉ាញែតៗវិញមិនឲ្យចាញ់ ដូចគេនិយាយអ៊ីចឹងសង្ងំហិតតែក្លិនខ្លួនប្រពន្ធក៏ឆ្អែតបាយដែរ បើក្រអូបម្លឹងៗនេះឲ្យគេទ្រាំមិនសង្ងំស្រូបក្លិនក្រអូបនេះមិចនឹងបានទៅ??
     « ប្រយ័ត្នដាច់ពោះស្លាប់ទៅអូនបារម្ភ »ថេយ៉ុង យកដៃអង្អែលសក់គេតិចៗទាំងលួចអស់សំណើចហៃយ៉ាប្រុសម្នាក់នេះចំជាកំពូលបុរសមែន សង្ងំស្រូបក្លិនខ្លួនគេឡើងសឹងតែអស់ពីខ្លួនទៅហើយទាំងដែលគេមិនទាន់ងូចទឹកផងនោះ
     « កុំបារម្ភបងមិនងាយដាច់ពោះស្លាប់ទេព្រោះក្លិនអូនជាអាហារដ៏ពិសេសរបស់បង »ជុងគុក វាចាផ្អែមល្ហែនថែមទាំងលួចសើយអាវនាយល្អិតឡើងទៅលើមុននឹងជ្រៀតក្បាលចូលទៅក្នុងខ្លួនអាល្អិតសង្ងំបឺតជញ្ជក់ចុងទ្រូងរបស់គេទៀតផង
     « ហៃយ៉ាជនឆ្លៀតឧកាស់ »ថេយ៉ុង ក្រវីក្បាលអស់សំណើចមុននឹងលើកដៃផ្ទាត់ស្លឹកត្រចៀកគេតិចៗតាមចន្លោះអាវ គេសែនក្នាញ់ប្រុសម្នាក់នេះខ្លាំងណាស់ ហេតុអីបានជាមកធ្វើចរិកគួរឲ្យស្រឡាញ់ដាក់គេបែបនេះ??
                                  ~គ្រូក~
      និយាយទើបតែចប់មិនទាន់បាន3នាទីផងក្រពះរបស់ប្រុសគម្រក់ម្នាក់នេះលាន់សូរសម្លេងស្រែកឃ្លានមកដោយខានមិនបាន ពីព្រោះម្ចាស់វាមិនបានដាក់អាហារចូលឲ្យវាកិនតាំងពីម្សិលមិញមកនេះ ចំនែកពេលនេះក៏រវល់តែផ្អែមល្ហែមមិនបានខ្វាយខ្វល់ពីវាទើបវាធ្វើឲ្យមានឭសម្លេង
     « ណ៎ក ចនជុងគុក ក្រពះបងស្រែកហើយបងនៅទ្រាំដល់ពេលណាទៀត??ទៅរកអីញ៊ាំទៅអូនបានធ្វើម្ហូបទុកលើតុឲ្យបងរួចជាស្រេចហើយទេតើ?? »ថេយ៉ុង យកដៃវៃស្មាគេផាច់ៗដើម្បីឲ្យគេងើបទៅរកអីញ៊ាំតែប្រុសគម្រក់ម្នាក់នេះក្បាលរឹងដូចដែកថែបមិនព្រមងើបសោះទោះគេទះវៃតប់យ៉ាងណាក៏ដោយ
     « ទៅញ៊ាំបាយសិនពេលញ៊ាំរូចអូនឲ្យ2 បើបងមិនព្រមញ៊ាំផ្ដាច់របបចោល »ថេយ៉ុង ខាំមាត់សម្លក់មុខគេថ្មែ ទាល់តែគម្រាមបែបនេះទើបគេព្រមងើបទាំងបាស់សក់ឆ្កឹងរត់ទៅរកអីញ៊ាំភ្លាមៗព្រោះខ្លាចដាច់របប ណាមួយក៏ចំណេញបានញ៊ាំបាយឆ្អែតពេញពោះហើយនៅបានហ្វ្រីថែម2ទឹកទៀតផង ហៃយ៉ាចំណេញជាន់ចំណេញហើយ
     « ហៃយ៉ា!!ចនជុងគុក បងខ្លាចអ្នកណាដណ្ដើនបាយបងឬយ៉ាងមិចបានប្រឹងញាត់បែបនេះ??យឺតៗទៅមើលប្រយ័ត្នអួលស្លាប់ទៅ »ថេយ៉ុង លួចអស់សំណើចពេលឃើញគេដួសបាយញ៊ាំយកៗប៉ោងមាត់ស្ទុលថែមទាំងចោលភ្នែកលួចសម្លឹងសម្លក់មកខ្លួនទៀតផង
     « មិនមែនខ្លាចគេដណ្ដើមទេ...បងចង់ញ៊ាំឲ្យឆាប់អស់អាលនឹងទាសន្យារពីអូន »ជុងគុក និយាយតបទៅអាល្អិតវិញទាំងបាយនៅពេញមាត់ ពេលនេះគេពិតជាគួរឲ្យស្រឡាញ់ណាស់ ដូចសន្សាយមួយក្បាលដែលព្រមស្ដាប់នឹងត្រាបតាមម្ចាស់របស់ខ្លួន
     « ហៃយ៉ាប្រុសគម្រក់បងពិតជាក្បាលខូចមែនហើយ »ថេយ៉ុង អៀនឡើងថ្ពាល់ទៅជាក្រហមព្រឿងៗមិនគួរណាប្រុសម្នាក់នេះនឹកឃើញរឿងចម្លែកបែបនេះសោះពិតជាគួរឲ្យខឹងណាស់
     « ពេលអូនអៀនបែបនេះមុខដូចស្វាអ៊ីចឹង »ជុងគុក ញាត់បាយចូលមាត់ទាំងឆ្លៀតនិយាយបញ្ជោថេយ៉ុង ទៀតផង តែពាក្យថាមុខគេដូចស្វាធ្វើឲ្យ ថេយ៉ុង គាំងចេញផ្សែងតាមត្រចៀក
     « បងចង់ថាអូនមុខដូចស្វាគូទក្រហមៗក្បាលដោះក្រហមនោះមែនទេ??អាយ៎!!!!ប្រុសចង្រៃអូននឹងវៃបងឲ្យស្លាប់...អឺស៎ស្លាប់ទៅៗប្រុសគម្រក់ »។
________________

     

រឿង ទេពមច្ឆារបស់អគ្គនាយកចន❤️(ចប់)Where stories live. Discover now