Episode20:ក្រែងឯងជាអ្នករើសវាដោយខ្លួនឯង?

1.8K 147 7
                                        

បន្ទាប់ពីញ៊ាំអាហារបានឆ្អែតឆ្អន់ហើយអាល្អិតខំប្រឹងងាកមើលមុខអ្នកខ្លះទាំងខ្លាចរអា មិនដឹងសោះឡើយថាហេតុអីសុខៗបានជាគេទៅខ្លាចប្រុសម្នាក់នោះ?
« សុីឆ្អែតហើយហ្ហេស?លែងឃ្លានសុីសាច់ខ្លួនឯងឬនៅ?ចំជាមិនចេះគិតមែន »ជុងគុក បោះសម្ដីសោះអង្គើយយកដៃរុញក្បាលគេមួយទំហឹងតាមការខឹងរបស់ខ្លួន សំណាងហើយដែលគេមកទាន់ចុះប់គេមកមិនទាន់អាល្អិតនេះមិនស្លាប់បាត់ហើយទេឬ?
« ឆ្អែតហើយ »ថេយ៉ុង ខាំមាត់តបទៅគេវិញទាំងមាត់នៅប្រឡាក់ឈាមក្រហមឆ្អិនឆ្អៅនៅឡើយ ចំនែកមុខក៏អោនចុះមិនហ៊ានសូម្បីងើបឡើងប្រសព្វកែវភ្នែកជាមួយនឹងអ្នកម្ខាងទៀតនោះឡើយ
« ខ្ញុំ...ខ្ញុំសុំទៅកន្លែងខ្ញុំវិញបានឬអត់? »ថេយ៉ុង ក្ដាប់ដៃនៅជាយអាវចោទជាសំណួរសុំទៅគេ ពេលនេះគេមិនអាចទ្រាំទ្របានទៀតនោះទេគេចង់ទៅវិញទៅកន្លែងរបស់គេវិញ
« គ្មានសិទ្ធទៅណាទាំងអស់ »ជុងគុក បោកកែវស្រាទៅលើការូសាងជាការភ្ញាក់ផ្អើលដល់អាល្អិតជាខ្លាំង នាយទាញខ្លួនកន្រ្តាក់ជាមុនសឹមខិតខ្លួនទៅអឹបខ្នងនឹងក្បាលគ្រែទាំងភាពភ័យខ្លាច
« ក្រែងឯងជាអ្នករើសវាដោយខ្លួនឯង?ឯងគ្មានសិទ្ធចេញទៅណាទាំងអស់ដរាបណាយើងមិនទាន់ដោះលែងឯង »ជុងគុក ហាក់ខឹងក្រេវក្រោធស្រែកប៉ោងសរសៃ.ក ព្រោះមិនចង់អោយក្មេងនេះចេញទៅណា ហៃយ៉ាក្រែងមុននេះខ្លួនជាអ្នកដេញគេចេញមិនអ៊ីចឹង?ភ្លេចហើយឬក៏យ៉ាងមិច?
« បាទ »ថេយ៉ុង ខ្ជឹបបបូរមាត់ចូលគ្នាដៃអោបក្បាលជង្គង់ទាំងភ័យខ្លាច គេមិនដែរទទួលបានការស្រែកសម្លុតបែបនេះពីមុនមកនោះទេ ប៉ុន្តែពេលនេះប្រុសម្នាក់នេះកំពុងតែស្រែកសម្លុតដាក់គេទៅវិញតើអោយគេធ្វើយ៉ាងមិចទៅ?
« ល្អនិយាយចេះស្ដាប់គ្នាបែបនេះយើងចូលចិត្តឆ្កែចឹញ្ចឹមរបស់យើង »ជុងគុក យកដៃទៅអង្អែលក្បាលគេថើៗហៅសព្វនាមថ្មីដែរខ្លួនបានរកនឹកឃើញ
     « បាទ »ថេយ៉ុង ខ្ជឹបបបូរមាត់ជាប់ងក់ក្បាលផ្ងក់ៗទទួលយកសព្វនាមនោះទាំងមិនស្ទាក់ស្ទើរធ្វើអោយ ជុងគុក ធ្លោយស្នាមញញឹមពេញចិត្តដែរក្មេងនេះព្រមទទួលស្គាល់នូវអ្វីដែលខ្លួនបានប្រគល់អោយ
     « យើងហៅឯងបែបនេះពិតជាសមជាមួយឯងខ្លាំងណាស់ »ជុងគុក យកដៃទៅទះថ្ពាល់គេតិចៗសាងជាការភ័យខ្លាចរឹតតែខ្លាំងទៅកាន់អាច្រមក់ ថេយ៉ុង នាយរួញខ្លួនចូលគ្នាមិនហ៊ានសូម្បីតែងើយមើលមុខគេវិញ
     « ឯងខ្លាចយើងមែនទេកូនឆ្កែតូច? »ជុងគុក សើចរហឹសលើកដៃទៅរុលចង្ការគេអោយងើបមកមើលមុខខ្លួន ពេលឃើញថាក្មេងនេះកំពុងតែខ្លាចខ្លួនបែបនេះរឹតតែធ្វើអោយគេហាក់មានអំណួតលើសពីធម្មតា
     « ហេតុអីក្រវីក្បាល?តាមមើលទៅឯងកំពុងតែខ្លាចយើងហើយណា៎ »ជុងគុក អស់សំណើចអាល្អិតនេះខ្លាចខ្លួនឡើយញ័រតតាត់តែបែជាក្រវីក្បាលញាប់ស្អេកថាមិនបានខ្លាច
     « ថេយ៍មិនបានខ្លាចទេមិនបានខ្លាចទេ »ថេយ៉ុង យកដៃទៅខ្ទប់ត្រចៀកខ្លួនឯងរួចក្រវីក្បាលទៅវិញទៅមកខ្លាំងៗ ជុងគុក ក្រវីក្បាលអស់សំណើចសឹមដើរចាកចេញពីទីនោះ ណាស់ហើយចុះក្មេងនេះកំពុងតែឆ្កួតហើយអ៊ីចឹងគេគួរណាតែបណ្ដែតបណ្ដោយអោយឆ្កួតនៅទីនេះចុះ
     « ឆ្កួតមែនហើយ »ជុងគុក ក្រវីសោរថយន្តដើរបណ្ដើរហួចសើចសប្បាយបណ្ដើរ ពេលនេះគេកំពុងតែសងសឹកអោយប្រពន្ធនិងកូនគេហើយ កុំបន្ទោសគេអោយសោះមកពីក្មេងម្នាក់នោះទេដែរជាអ្នកនាំរឿងដាក់ខ្លួនឯងមុនតាមពិតគេមិនមែនជាអ្នកចង់ធ្វើវាប៉ុន្មានឡើយ។
     ថេយ៉ុង សង្ងំគេងទាំងជើងជាប់ច្រវ៉ាក់ចង់ទៅណាក៏មិនបានឈឺស៊ូចក៏ទៅមិនបានបានត្រឹមសង្ងំទ្រាំឈឺនៅលើពូកណាមួយច្រវ៉ាក់គឺគេអាចដើរបានតែ2ជំហានប៉ុណ្ណោះមិនអាចដើរលើសពីនេះបាននោះឡើយ។
     ព្រឹកថ្ងៃថ្មី ថេយ៉ុង គេងអោបខ្លួនរងាពេញមួយយប់ព្រោះភួយបានធ្លាក់ទៅក្រោមគ្រែទៅហើយគេមិនអាចចុះទៅយកបាននោះទេព្រោះគេខ្លាច
     « ហុឹស!រីករាយជាមួយច្រវ៉ាក់ថ្មីរបស់ឯងចុះ ស្អាតទេ?នេះនៅមានច្រវ៉ាក់.ក ទៀតផង »ជុងគុក អោនដោះដូរច្រវ៉ាក់ចេញលើកនេះគឺវាធំនិងថែមទាំងធ្ងន់ជាងអាមុនទៀតផងប៉ុន្តែវាមានប្រវែងវែងអាចដើរជុំវិញបន្ទប់បានតែមិនអាចចេញដល់ក្រៅបន្ទប់បាននោះឡើយ ហើយនាយក៏ឆ្លៀតយកច្រវ៉ាក់.កដូចសត្វចិញ្ចឹមពណ៌ផ្កាឈូកស្រស់មកដាក់ជាប់នៅលើ.ក អាល្អិត ថេយ៉ុង អោនមើលក្រឡៅ.កទាំងទឹកមុខមិនយល់មុននឹងងើយសម្លឹងទៅមុខគេដូចគ្នាហាក់ដូចជាចង់សួរនាំរឿងអ្វីមួយយ៉ាងអ៊ីចឹង
     « ចង់សួរយើងមែនទេថាវាជាស្អី?វាជាក្រឡៅ.ក ពាក់សម្គាល់ឈ្មោះរបស់ឯងនោះអីឃើញទេនេះ គីមថេយ៉ុង នេះជាឈ្មោះរបស់ឯងនោះអី...បែបនេះមិនសប្បាយទេយើងចង់យកឯងទៅបណ្ដើរនៅខាងក្រៅដូចសត្វចឹញ្ចឹមដ៏ទៅទៀត...អុឹមតោះ »ជុងគុក ទាញអាវមកពាក់អោយគេរួចរាល់សឹមអូសគេចេញទៅក្រៅទាំងបង្គាប់អោយគេដើរជើង4ដូចជាសត្វសុខ ទោះបី ថេយ៉ុង មានៈមិនព្រមចេញយ៉ាងណាក៏ដោយក៏គេនៅតែទាញចេញទៅទាល់តែបាន
     « ឯងមើលនោះស្អីនឹង?លោកចនទេតើ?អូហ៎មែនហើយអាក្មេងនេះហើយដែលបំបែកលោកចេញពីប្រពន្ធលោកនោះ?ហាហាគាត់ធ្វើបែបនេះក៏ត្រឹមត្រូវម្យ៉ាងដែរអោយវាខ្មាស់គេខ្លះកុំចេះតែហ៊ានទៀត »សម្លេងខ្សឹបខ្សៀវពីមាត់មួយទៅមាត់មួយ អ្នកណាមិនដឹងថា ថេយ៉ុង ជាជនឈ្នានីសចូលមកបំបែកស្នេហាអគ្គនាយកចននិងភរិយានោះ?រឿងមួយនេះជារឿងដ៏ក្ដៅគគុកនៅប្រទេសកូរ៉េខាងត្បូងទាំងមូលថែមទាំងចុះនៅទំព័រជួរមុខកាសែតទៀតផង ថេយ៉ុង ងាកមើលឆ្វេងស្ដាំទាំងមានអារម្មណួថាខ្លាចរអាមនុស្សម្នាក់ៗសម្លឹងមកខ្លួនក្នុងន័យសើចចម្អកឡកឡើយ ហេតុអីមនុស្សម្នាក់ៗមិនយល់ពីគេ?ពួលគេកំពុងតែធ្វើអោយខ្លួនខ្លាចរអាហើយ
     « ដើរអោយលឿនបន្តិចមកកុំស្មើកៗពេកប្រយត្ន័យើងវៃឯងទៀត »ជុងគុក បន្ថែមសម្លេងដាក់គេល្មមអោយមនុស្សជុំវិញនោះបានឭអ្នកខ្លះក៏ងាកមកមើល ថេយ៉ុង ហើយខ្សិបដាក់គ្បាសើចរហឹស សូម្បីតែក្មេងអាយុ10ឆ្នាំក៏សើចនឹងកាយវិការបស់ ថេយ៉ុង ផងដែរវាមិនខុសពីសត្វសុខនោះទេ
     « ជុងថេយ៍ចង់ទៅវិញថេយ៍ខ្លាច »ថេយ៉ុង អង្គុយបត់ជើងរាបនៅលើដីខាំមាត់អោនមុខចុះសុំអង្វរគេទៅវិញព្រោះតែខ្លួនខ្លាចរអាជាមួយនឹងមនុស្សជុំវិញនេះ
     « មិនទាន់អស់សប្បាយផងប្រញ៉ាប់ទៅណា?បើចង់ទៅឯងដើរជុំវិញនោះដោយប្រើរជើង4ដូចជាឆ្កែទៅ »គេចង្អុលទៅរូបសំណាក់មួយហើយអផយ ថេយ៉ុង ដើរជុំវិញនោះ4ជុំដោយប្រើជើង4ដដែល គេមានសល់ចិត្តជាមនុស្សទេ?ហេតុអីក៏គេហ៊ានធ្វើបែបនេះដាក់មនុស្សដែលបានជួយជីវិតគេចេញពីមហាសមុទ្រនោះទៅ?ហេតុអីគេបន្ទាបតម្លៃ គីមថេយ៉ុង ដល់ថ្នាក់នេះ?
     « បាទ »ថេយ៉ុង ខាំមាត់យល់ព្រមទាំងស្ទាក់ស្ទើរតែបើគេមិនធ្វើបែបនេះគេមិចនឹងអាចទៅខុនដូរវិញបានទៅ?មានតែវិធីម្យ៉ាងទេគេត្រូវធ្វើបែបនេះ
     « ហាហាឯងមើលចុះ »មនុស្សម្នានៅទីនោះនាំគ្នាសើចចម្អកដាក់គេខ្លះក៏យកទឹកជះលើខ្លះក៏លើកសំបកអ្វីមួយគប់ ទម្រាំបាន4ជុំគេពិតជាស្ពឹកមុខនិយាយអ្វីមិនចេញគ្មានសូម្បីតែមុខងើបងើយសម្លឹងទៅពួកមនុស្សអស់នោះវិញ
     « តោះទៅវិញ »ជុងគុក ញញឹមសមចិត្តកាន់ច្រវ៉ាក់បណ្ដើរអាល្អិតសម្ដៅទៅខុនដូរវិញទាំងទឹកមុខញញឹមស្រស់ គេសែនសប្បាយចិត្តពេលបានធ្វើបាប ថេយ៉ុង គិតៗទៅថាសប្បាយខ្លាំងប៉ុណ្ណា?បានបំបាក់មុខគេនៅចំពោះទីសាធារណៈហើយគេថែមទាំងស្ដាប់បង្គាប់ខ្លួនដូចជាសត្វឆ្កែទៀតផង មកដល់ខុនដូរ ជុងគុក ទាញយកច្រវ៉ាក់ ថេយ៉ុង មកចាក់ជាប់ទៅនឹងគ្រែដដែល
     « ឯងមាននៅចាំទេ?ថាឯងបានសម្លាប់កូនរបស់យើងដែលមិនទាន់បានកើតមកឃើញពន្លឺថ្ងៃ? »ជុងគុក ញញឹមចុងមាត់សម្លឹងទៅមុខគេទាំងអស់សំណើច គេសើចសើចទាំងឡាយឡំជាមួយនិងការឈឺចាប់ បាត់បង់កូនប្រុសដែលមិនទាន់បានឃើញពន្លឺថ្ងៃក្រោមស្នាដៃរបស់ក្មេងចិត្តខ្មៅម្នាក់នេះ
     « ខ្ញុំមិនបានធ្វើនោះទេខ្ញុំមិនដឹងអ្វីទេ »ថេយ៉ុង ក្រវីក្បាលប្រកែកថាគេមិនដឹងក៏ព្រោះតែគេមិនបានធ្វើពិតមែន  គេគ្រាន់តែចង់អោយ ជុងគុក មកជួបគេមិនមែនបានន័យថាគេមានបំណងសម្លាប់កូននោះឯណា?
     « ឯងជាឃាតករអាក្មេងឃាតករ ឯងចិត្តខ្មៅណាស់ហ៊ានសម្លាប់សូម្បីតែក្មេងមិនទាន់បានកើតឃើញពន្លឺព្រះអាទិត្យ »ជុងគុក បានចិត្តក្ដាប់ដៃយ៉ាងណែននិយាយបញ្ជាក់គេខ្លាំងៗថាគេគឺជាឃាតករបានសម្លាប់កូនរបស់ខ្លួន យ៉ាងណាក៏ដោយក៏គេនៅតែគិតថា ថេយ៉ុង ជាឃាតករគេបានសម្លាប់កូនរបស់ខ្លួនដោយឈាមត្រជាក់គេជាបិសាច
     « ថេយ៍មិនបានធ្វើទេ...ហ្អឹកៗ...ថេយ៍មិនបានធ្វើទេជឿថេយ៍ទៅ ថេយ៍មិនបានធ្វើរឿងនោះទេ »ថេយ៉ុង លើកដៃខ្ទប់ត្រចៀក ម្ដងគេមានអារម្មណ៍ថាដូចជាមនុស្សបាត់បង់សតិម្ដងក៏ធម្មតាមិនអាចតាមទាន់បាននោះទេពិតជាផ្លាស់ប្ដូរលឿនណាស់
     « ឯងជាអ្នកធ្វើវាឯងជាឃាតករឯងជាបិសាច »ជុងគុក និយាយខ្លាំងៗដាក់គេដើម្បីឲ្យគេស្ដាប់បានក្នុងបំណងចង់អោយគេឈឺចាប់ខ្លាំង
     « អាយ៎!!!ថេយ៍មិនដឹងទេថេយ៍មិនបានធ្វើទេសុំអង្វរជឿបន្តិចទៅថេយ៍ពិតជាមិនបានធ្វើមែនហ្អឹកៗមិនបានធ្វើទេ »។
____________

រឿង ទេពមច្ឆារបស់អគ្គនាយកចន❤️(ចប់)Where stories live. Discover now