ជំហានជើងលោកអគ្គនាយកចន បោះសម្ដៅទៅបន្ទប់សម្រាក VIP ជាន់ទី13លេខ123ក្នុងមន្ទីពេទ្យល្បីឈ្មោះប្រចាំសេអ៊ូល តាមទឹកមុខបង្ហាញមកយ៉ាងច្បាស់ថាគេកំពុងតែតានតឹងនឹងរឿងអ្វីម្យ៉ាង ពេលមកដល់បន្ទប់លេខ123 ដែលបានរៀបរាប់ខាងលើ នាយក៏ឈប់ត្រឹងសម្លឹងមើលទៅស្រីម្នាក់ស្ថិតក្នុងឈុតអ្នកជំងឺ គេងស្ដូកស្ដឹងនៅលើគ្រែដណ្ដប់ដោយភួយសំឡីពណ៌.ស ស្គុស ជុងគុក ឈោងដៃមួលគន្លឹះទ្វាសឹមដើរចូលទៅរកនាងទាំងកាយវិការសោះអង្គើយ
« បងមកហើយហ្ហេស?អូនចូលបន្ទប់សង្រ្គោះបន្ទាន់តាំងពីម្សិលមិញតែពេលព្រឹកនេះបងទើបមករកអូន?តើបងនៅមានចិត្តជាប្ដីឬទេ? »សូហ្វ ស្រែកគំហក់ដាក់អ្នកជាប្ដីខ្លាំងៗតាមដោយទឹកថ្លាៗដក់ជាប់ក្រោមត្របកភ្នែករឹមៗ
« បើគេមិនបញ្ជារក៏យើងមិនមកអើតនាងដែរ »ជុងគុក នៅតែរក្សាមុខមាំ គេនិយាយទៅកាន់នាងយ៉ាងឈាមត្រជាក់មិនបានខ្វាយខ្វល់ថានាងឈឺចាប់ឬយ៉ាងមិចនោះឡើយ
« ហ្អឹក!!នាងម្នាក់នោះវាល្អជាងអូនប៉ុណ្ណាទៅបានជាបងដោះដៃពីអូនទៅរកនាងវិញ?នាងល្អត្រង់ណាប្រាប់អូនមកអូននឹងព្យាយាមធ្វើឲ្យដូចនាង »សូហ្វ ស្រែកគំហក់ដាក់គេខ្លាំងៗទាំងដៃនៅជាប់សុីរ៉ូម តើនាងម្នាក់នោះល្អជាងនាងប៉ុណ្ណាទៅទើបបានជា ជុងគុក ហ៊ានដោះដៃពីនាងទៅរកស្រីម្នាក់នោះ?
« ទោះគេល្អប៉ុណ្ណាក៏នាងគ្មានសិទ្ធអ្វីត្រូវដឹងដែរ បើយើងដឹងថាមកមើលនាងបែបនេញនាងនាំឈ្លោះយើងសុខចិត្តវាងទៅផ្លូវផ្សេងវិញ »ជុងគុក ហាក់មួលម៉ៅពេលឃើញថានាងហាក់នាំរឿងឈ្លោះប្រកែកប្លែកៗទើបគេស្រែកគំហក់ដាក់នាងខ្លាំងៗមិនឲ្យចាញ់គ្នា
« លោក...លោកចន មិនត្រូវគំហក់ដាក់អ្នកដែលទើបនឹងរលូតកូនបានទេអាចធ្វើឲ្យនាងបាក់ទឹកចិត្តបានណា៎ »លោកដុកទ័រ ចេញមកពីជ្រុងណាមិនដឹងចូលមកហាមឃាត់ពួកគេទាំង2មិនឲ្យស្រែកតឹងសរសៃរ.កដាក់គ្នា ដោយមិនចង់ឈ្លោះប្រកែកច្រើនគេក៏ស្ទុះដើរចេញពីទីនោះមិនសូម្បីងាកក្រោយទោះបីឭសម្លេងស្រែកហៅរបស់ សូហ្វ ក៏ដោយ
« លោកប្រុសចន ពីមុនមិនមែនបែបនេះនោះទេ »លោកដុកទ័រ ក្រវីក្បាលទៅវិញទៅមកទាំងដកដង្ហើមធំ គាត់អាចទាយដឹងថាពួកគេឈ្លោះគ្នារឿងអ្វី ណាស់ហើយចុះបណ្ដោយគេសិនចុះមិនយូរនោះទេគេនឹងវិលមករកប្រពន្ធខ្លួនវិញទោះជាយ៉ាងណាក៏ដោយក៏គ្មាននណារដែលល្អជាងប្រពន្ធដែលរៀបការមានអេតាសុីវិលនោះឡើយ។
ជុងគុក ត្រឡប់មកខុនដូរវិញនាយទាញស្រាចេញពីទូទឹកកកមកអង្គុយផឹកទាំងអារម្មណ៍វិលវល់ ពេលនេះ ថេយ៉ុង គេមិននៅទេព្រោះតាមធម្មតាគេតែងតែចេញទៅក្រៅនៅពេលព្រឹកបែបនេះ
~ក្រាក~ក្រឹប~
សម្លេងបើកទ្វានិងបិទទ្វាបន្លឺឡើងស្មើរគ្នាខណៈ អ្នកបង្ករសម្លេងកំពុងដើរយឺតៗលបៗសម្ដៅទៅក្នុងផ្ទះបាយព្រោះនាយគិតថា ជុងគុក កំពុងតែនៅក្នុងបន្ទប់ប៉ុន្តែនាយគិតខុសហើយ ជុងគុក កំពុងឈរច្រតចង្កេះសម្លឹងមកគេដោយទឹកមុខស្មើរ
« ជុង? »ថេយ៉ុង ព្រិចភ្នែកតិចៗសម្លឹងទៅនាយទាំងមានអារម្មណ៍ចម្លែក ជុងគុក មិនដែលសម្លឹងមកគេក្នុងកែវភ្នែកបែបនេះនោះទេ នៅក្នុងកែវភ្នែករបស់គេពោពេញទៅដោយភាពដាច់ស្រេចនឹងល្ហល្ហេវ
« អូនទើបមកពីណា? »ជុងគុក ចោទសួរទៅគេក្នុងវាចាផ្អែមល្ហែមដដែលរួចក៏ដើរចូលទៅជិតគេយឺតៗឈោងដៃទៅជួយយករបស់របរចេញពីដៃ រួចក៏យកមកដាក់នៅលើតុ
« អាវ៎អូនទើបមលពីផ្សារនោះអីចុះបងបានទៅមើលនាងឬនៅ?អាយ៎!! »ថេយ៉ុង ស្រែកចាចពេលត្រូវរុញខ្លួនអឹបនឹងជញ្ជាំងរួចក៏យកកាំបិតចុងស្រួចមកភ្ជង់.ក របស់ខ្លួន
« យើងមិនចង់បានចម្លើយមួយនេះនោះទេ...ឆ្លើយនឹងយើងហេតុអីឯងធ្វើបែបនេះដាក់យើង?!!ហេតុអីឯងបំបែកបំបាក់គ្រួសារយើង »ជុងគុក សង្រ្គឺតជើងធ្មេញចង្កត់ចុងកាំបិតនៅលើ.ក របស់គេខណៈទឹកមុខនាយដូចជាសាតានកំណាច ក្លិនភាយចំហាយពិឃាតចេញពីរាងកាយរបស់គេធ្វើអោយ ថេយ៉ុង មិនស្រណុកចិត្ត គេព្យាយាមខិតខ្លួនដល់អឹបនឹងជញ្ជាំងទាំងដកដង្ហើមដង្ហក់ ដោយសារតែពេលវេទមន្តត្រូវបន្សាបវាសាងជាក្ដីឈឺចាប់ដល់គេទើបគេព្យាយាមរកមធ្យោបាយផ្សេងដោះវាចេញទោះវាត្រូវបន្សាបក៏មិនឈឺចាប់តែគេមិននឹកស្មានថាពេលវាបន្សាបនោះគេបែជាមិនដឹងខ្លួនបែបនេះសោះឡើយ
« ហ្អឹក..ជុងគុក អូនជាអ្នកជួយបងចេញពីការលិចកំប៉ាល់នោះអូនខំតាមការពាបងខំលាលែងដំណែងពីកូនស្ដេចដើម្បីមកតាមបង...ពេលអូនឃើញនាងរៀបការជាមួយបងអូនក៏កើតចិត្តច្រណែនគិតថានាងដណ្ដើមបងចេញពីអូន...ហ្អឹកៗអូនស្រឡាញ់បងអូនគ្រាន់តែចង់ដណ្ដើមបងចេញពីនាងវិញ- »ថេយ៉ុង យំអណ្ដើកអណ្ដកព្យាយាមនិយាយការពិតប្រាប់គេសង្ឃឹមថាគេយល់ ប៉ុន្តែគឹបែជាស្រែកគំហក់ដាក់ខ្លួនវិញខ្លាំងៗ
« មិនពិតឯងកុហក!!មានតែ សូហ្វ ទេដែលជាអ្នកជួយយើងចេញពីទឹក ឯងជាជនបោកប្រាស់ឯងបោកបញ្ឆោតយើងដោយប្រើវិធីស្មោគគ្រោគ យើងស្អប់ឯងបំផុត គីមថេយ៉ុង ឯងជាឃាតករសម្លាប់កូនរបស់យើង »ជុងគុក ចាប់ច្របាច់ថ្គាមគេខ្លាំងៗមុននឹងវៀសគេទៅម្ខាងអោយដួលទៅលើការ៉ូ រួចខ្លួនប្រុងនឹងដើរចេញប៉ុន្តែ...
« បងគ្មានសិទ្ធចេញទៅណាទាំងអស់!! »ថេយ៉ុង ប្រែខ្លួនមកជាធ្មប់មឹកប្រើដៃទាំងថ្វេរបស់គេចាប់ក្រសោបទាញ ជុងគុក មកវិញដើម្បីឲ្យគេសម្លឹងចំកែវភ្នែករបស់ខ្លួនប៉ុន្តែ ជុងគុក គេព្យាយាមហូតយកអំបិលចេញពីក្នុងហោប៉ៅបាចទៅលើ ថេយ៉ុង
« យើងស្អប់ឯងក្នុងរូបរាងបែបនេះ!! »
« អាយ៎!!!ហ្អឹកឈឺណាស់ៗ »ថេយ៉ុង ប្រកែងដៃចេញពី ជុងគុក គេព្យាយាមយកដៃមកជូតភ្នែកនឹងខ្លួនដើម្បីបោសអំបិលនោះចេញ ពេលឃើញថា ថេយ៉ុង ចាញ់ប្រៀបអំបិលទើបខ្លួនរហ័សរត់ចេញយ៉ាងលឿនចាកចេញពីខុនដូរនោះទាំងមិនភ្លេចចាក់សោយ៉ាងជាប់ទៀតផង ថេយ៉ុង ព្យាយាមរត់ទៅរកកន្លែងដើម្បីលាងខ្លួនចេញទាំងទឹកភ្នែកនៅហូររហាម ជុងគុក ស្អប់គេក្នុងរូបរាងជាធ្មប់មឹកថែមទាំងហ៊ានប៉ុនប៉ងសម្លាប់គេចោលទៀតផង ថេយ៉ុង អង្គុយផ្អែកខ្នងយំរហុឹសសឹមចាប់កន្រ្តាក់ទាញខ្សែ.កនោះចេញបោះ វាខ្ទប់នឹងជញ្ជាំងឲ្យបែកខ្ចាយ ពេលដោះខ្សែ.ក នោះចេញគេមិនមែនជាធ្មប់មឹកទៀតនោះទេជាទេពមច្ឆាធម្មតា
« អូនស្រឡាញ់បង...ប៉ុន្តែបងស្អប់អូន ហេតុអីទេវតាហាក់លេងសើចជាមួយនឹងជីវិតរបស់ខ្ញុំបែបនេះ? »ថេយ៉ុង អង្គុយសណ្ដូកខ្លួនយំមិនដាច់ ដឹងទេថាគែឈឺចាប់ខ្លាំងប៉ុណ្ណា?គេអាក្រក់ខ្លាំងឬ?បើគ្រាន់តែចង់បានប្រុសម្នាក់នោះមកវិញ?
#ត្រឡប់ទៅកាលពីប៉ុន្មានម៉ោងមុន ជុងគុក អង្គុយផឹកស្រាបាន2ដបគេក៏វិលមកសភាពដើម នាយងាកមើលជុំវិញនោះទាំងចម្កែកចិត្តហើយក៏នឹកឃើញពេលដែល ថេយ៉ុង ក្នុងសភាពជាធ្មប់មឹកវាលមករកគេ គេចាប់ផ្ដើមភ្ញាក់ស្មារតីហើយក៏ប្រមូលអារម្មណ៍ចាំសងសឹកទៅលើ ថេយ៉ុង។
ថេយ៉ុង បន្ទាប់ពីសម្អាតខ្លួនហើយនាយក៏មកអង្គុយនៅលើពូកចុចទូរស័ព្ទញាប់ដៃស្មេរចុចខលទៅ ជុងគុក ទាំងទឹកភ្នែកហូរដាមពេញថ្ពាល់ នាយចុចខលទៅជាច្រើនដងគេនៅតែមិនលើកទើបនាយចុចផ្ញើរសាទៅវិញម្ដង
«[...] ជុងគុក ហា៎~បងមកខុនដូរវិញឬអត់ចាំអូនជាអ្នករៀបចំអាហារសម្រាប់បង »
«[...] ជុងគុក អូនសុំទោសអូនឈប់ធ្វើបែបនោះទៀតហើយអូនសន្យារ បងបំភ្លេចរឿងនោះចោលទៅហើយមកនៅជាមួយអូនវិញណា »
«[...] ជុងគុក អូនចាំបងណា៎ »ថេយ៉ុង សរសេរសារទៅគេញាប់ដៃចាត់ទុកថារឿងមុននេះមិនបានកើតឡើងហើយនាយក៏ងើបទៅរៀបចំអាហារសម្រាប់ ជុងគុក ទាំងទឹកភ្នែកនៅដិតដាមពេញលើថ្ពាល់នៅឡើយ បន្ទាប់ពីរៀបចំរួចហើយគេក៏ដើរមកសង្ងំគេងនៅលើសាឡុងទាំងដៃនៅអោបខ្លួនប្រាណជាប់ព្រោះតែរងា ដើម្បីចាំ ជុងគុក មកវិញគេនឹងធ្វើគ្រប់បែបយ៉ាងមិនថារឿងនោះពិបាកឬយ៉ាងណាក៏ដោយ។
ជុងគុក បានឃើញសារនោះដែរប៉ុន្តែនាយទុកទូរស័ព្ទនោះចោលនៅក្នុងទូរសឹមទាញទូរសព្ទ័ផ្សេងមួយគ្រឿងទៀតមកប្រើរ អារម្មណ៍នាយហាក់ល្ហរល្ហេវនាយបែជាមិនអាចនៅស្រណុកបានពេលគ្មានរាងកាយក្រអូបមួយនោះនៅជិត
« ហឺយ!! »ជុងគុក ដកដង្ហើមធំខិតខ្លួនសន្សំៗទៅអោប សូហ្វ ពេញក្នុងដៃយ៉ាងណាៗ សូហ្វ ក៏អាចជួយអោយគេលែងនឹកគិតដល់ជនក្បត់ម្នាក់នោះដែល ពេលនេះគេមិនដឹងថាគេមានអារម្មណ៍ស្រឡាញ់ឬក៏នៅជាប់វេទមន្តនោះឡើយអ្វីដែលសំខាន់គឺពេលនេះគេពិតជានៅមិនស្រណុកមែនពេលគ្មានជនក្បត់ម្នាក់នោះនៅជិត សព្វនាមជនក្បត់គេជាអ្នកដាក់ឲ្យក្មេងម្នាក់នោះផ្ទាល់មាត់។
ព្រឹកថ្ងៃថ្មីក៏មកដល់ ថេយ៉ុង គេងើបពីសាឡុងទាំងចុករោយពេញខ្លួនរាល់លើកពេលងើបពីគេងគេតែងតែទទួលបានស្នាមថើបពី ជុងគុក តែពេលនេះក៏ស្ងាត់ឆឹង ហើយក៏មិនខុសពី ជុងគុក ប៉ុន្មានដែររាល់ព្រឹកគេតែងតែទទួលបានពាក្យថា «អរុណសួស្ដីបងសម្លាញ់ ងើបយូរហើយឬនៅ? »ដោយសម្លេងស្រទន់ពិរោះតែពេលនេះគេទទួលពាក្យថា «អរុណសួស្ដីលោកប្ដី »វាអាចនឹងស្រទន់ដូចគ្នាប៉ុន្តែវាមិនពិរោះនឹងផ្អែមល្ហែមដូចជាពាក្យដែល ថេយ៉ុង បាននិយាយនោះឡើយ
«[...] អរុណសួស្ដីបងសម្លាញ់ក្រោកយូរហើយឬនៅនឹង?នៅលើតុមានអាហារបងចេញមកញ៊ាំផង »។
_________
YOU ARE READING
រឿង ទេពមច្ឆារបស់អគ្គនាយកចន❤️(ចប់)
Action"ចុងក្រោយអូននៅតែមិនហ៊ានសម្លាប់បង" "ថេហ៍ឯងនៅឯណា??" #សរសេរដោយ:សុវណ្ណមេត្រី មានលក់ក្នុងផេក ពន្លឺនៃក្ដីស្រមៃ
