ភាគ66 .ពោះម៉ាយ

Start from the beginning
                                    

#6ខែកន្លងផុតទៅ

ថេយ៉ុងបង្កើតបានកូនប្រុសយ៉ាងគួរឲ្យស្រឡាញ់មួយ គេឈ្មោះថា គីម ជុងវ៉ាន់ អាល្អិតនេះខុសពីក្មេងដទៃកើតមកព្រិចយំតែបន្ដិចក៏អត់ដែលហាក់ដូចដឹងថាប៉ារបស់គេកំពុងពិបាកយ៉ាងចឹង

រយៈពេល6ខែមកនេះមីនគូរស់នៅដូចជាអ្នកបម្រើយ៉ាងចឹង ព្រោះថេយ៉ុងដេញអ្នកបម្រើទៅស្រុកអស់ហើយអាចថាផ្អាកការងារមួយរយៈចឹងហើយទើប ការងារក្នុងផ្ទះទាំងអស់ព្រមទាំងជុងវ៉ាន់មីនគូអ្នករា៉ប់រង ..ថេយ៉ុងវិញទើបតែសម្រាលកូនមិនបានមួយខែត្រឹមត្រូវផងគេក៏ត្រឡប់ទៅធ្វើការវិញបាត់ទោះគេហាមឃាត់យ៉ាងណាក៏មិនស្ដាប់ ..លីយ៉ុងក៏រឹតតែបានដៃផ្កើនអាងតែថេយ៉ុងបើកដៃឲ្យព្រោះនាយសង្កេតឃើញថារយៈពេលចុងក្រោកមកនេះ ថេយ៉ុងមិនដែលរវីរវល់និងមីនគូឡើយនិយាយរួមដូចអ្នកដទៃយ៉ាងចឹង

" បងសម្លាញ់នេះជាផ្ទះបងមែនទេ "
" មែនហើយ " ថេយ៉ុង
" វ៉ោវ ..ធំណាស់ "
" ចង់នៅទេ "
" ចង់ៗ ... "
" ល្អមកនៅថ្ងៃនេះតែម្ដងទៅចឹង " ឆ្ងល់ទេថានាងជាអ្នកណា នាងជាស្រីកំដរថ្មីរបស់ថេយ៉ុង
នេះអែង ...

" សឺតៗ ..អរគុណណាស់បងសម្លាញ់តែថាចាំអូនទៅរៀបចំអីវ៉ាន់ណា "
" មិនបាច់ទេទុកចោលទៅ ចាំបងទិញថ្មីឲ្យណា "
" ថេយ៉ុងនាងជាអ្នកណា "
" សួរស្តី ..ចាស ខ្ញុំ ខាវីឡា សង្សារបងថេ "
" សង្សារ .. " មីនគូលាន់មាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងសង្សារចុះគេ ហើយកូននោះ

" មិនបាច់គួរសមជាមួយគេទេ គេត្រឹមជាអ្នកបម្រើក្នុងផ្ទះបងប៉ុណ្ណោះ " ម្ដងទៀតថេយ៉ុងធ្វើឲ្យគេភ្ញាក់ផ្អើលម្ដងទៀតហើយអ្នកបម្រើ ...បានន័យថាមិចគេជាប្ដីមានអេតាសុីវិលត្រឹមត្រូវហើយគេក្លាយជាអ្នកបម្រើតាំងពីកាល

" អរជាអ្នកបម្រើទេហេស តែមិចក៏គេហៅបងស្មើរៗបែបនេះមិនដែលមានចៅហ្វាយកូនចៅណាហៅគ្នាចឹងទេ ហើយនេះនៅមានកូនរយ៉ារយោ៉កទៀតជាពោះម៉ាយប្រពន្ធរត់ចោលមែនទេគួរឲ្យអាណិតខ្លាំងណាស់ "

" ត្រូវហើយខ្ញុំជាពោះម៉ាយប្រពន្ធរត់ចោលទៅមានអ្នកថ្មីហើយក៏ទុកកូនឲ្យខ្ញុំចិញ្ចឹមម្នាក់អែង បានចៅហ្វាយជាអ្នកជួយខ្ញុំទេទើបខ្ញុំនិងកូនមានជីវិតរស់ដល់សព្វថ្ងៃ " បើរឿងវាទៅជាអីចឹងទៅហើយគេមានតែចាក់បណ្ដាយតាមថេយ៉ុង

" ជួយយកទឹកឲ្យខ្ញុំមួយកែវមកខ្ញុំខះក៏ណាស់ "
" បាទ ... "
" អោយកូនមកនេះមក " ថេយ៉ុង
" មិនអីទេចៅហ្វាយ ខ្ញុំអរគុណហើយតែកូន
ខ្ញុំៗអាចមើលថែខ្លួនអែងបាន គេគ្មានម្ដាយតាំងពីកើតមកហើយគេមានតែខ្ញុំ ទេជាអ្នកមើលថែរគេ ចឹងហើយគេមិនតាមអ្នកណាក្រៅពីខ្ញុំឡើយ ...អ្នកនាងអញ្ជើញចូលក្នុងមកនៅខាងក្រៅមេឃក្ដៅខ្លាំងណាស់ ប្រយ័ត្នខូចស្បែកទៅ "

" ចាស៎ ..តែថាឲ្យក្មេងតូចនោះមកខ្ញុំសិនមកកុំឲ្យពិបាក " ខាវីឡា
" មិនអីទេអរគុណហើយអ្នកនាងខ្ញុំធ្វើបាន "

#ផ្ទះបាយ

មកដល់ក្នុងផ្ទះបាយភ្លាមមីនគូក៏ទម្លាក់ជុងវ៉ាន់លើរទេះរុញរបស់គេហើយក៏ដើរយកទឹកទៅឲ្យខាវីឡា
" អ្នកនាង .. "
" អរគុណហើយចាស ..អឺនិយាយចឹងខ្ញុំ ឈ្មោះខាវីឡា ចុះបងវិញ "

" អ្នក៊កនាងកុំហៅខ្ញុំថាបងអីខ្ញុំទើបតែអាយុ19ឆ្នាំប៉ុណ្ណោះ "
" ហាស .."
" ខ្ញុំសុំទៅធ្វើការធ្វើការវិញហើយបាទ " ថារួចមីនគូក៏ដើរចេញទៅរកកូនវិញដោយមិនងាកក្រោយសូម្បីបន្ដិច .ខុសពីថេយ៉ុងដែលតាមសម្លឹងមើលមីនគូដោយក្រសែភ្នែកពិបាកស្មានបំផុត .

Write by .manet

💫ប្រពន្ធបង💫 & បេះដូងប្រែពណ៌🖤Where stories live. Discover now