ភាគ65 .មិនស្មើ

Start from the beginning
                                        

" ស្អាតដូចអូនបានតែកុំកាត់ចរិកតាមអីបងទប់មិនឈ្នះទេ "
" បងថាអូនចរិកអាក្រក់មែនទេ .."
" ទេៗមិនបាននិយាយទេ "
" ហឹស ..ខ្ចិលនិយាយជាមួយបងអែងណាស់ ចេញទៅអូនទៅងូតទឹក "

" បងជួយណា ..អូនពោះធំឡើងប៉ុនកញ្ជើហើយខ្លាចមានគ្រោះថ្នាក់វរៗរអិលជើងក្នុងបន្ទប់ទឹកគិតយ៉ាងមិច "
" មិនអីទេអូនធ្វើខ្លួនអែងបាន "
" កុំប្រកែក " មីនគូ ចុះពីលើគ្រែបន្ដិចរួចក៏ចាប់បីថេយ៉ុងឡើងមិនអាចបណ្ដោយបានទេពោះធំណាស់ទៅហើយ ខ្លាចប៉ះពាល់ដល់កូន ថេ
យ៉ុងនេះរឹងចចេសខ្លាំងណាស់ ចូលចិត្តធ្វើអ្វីដោយខ្លួនអែងមិនអោយគេជួយឡើយ .ធម្មតាមនុស្សចាញ់កូនឃ្លាននេះឃ្លាននោះតែថេយ៉ុងខុសគេខុសអែង រកតែទៅបាញ់កាំភ្លើង ចូលបន្ទប់ទារុណកម្ម ឬក៏សម្លាប់មនុស្ស ជាអ្វីដែលថេយ៉ុងចង់សួរថាចង់ញុាំអីក៏ក្រវីក្បាលដែលគេតែនិយាយប្រាប់ថាចង់សម្លាប់មនុស្សរហូត .មិនដឹងថាមកពីកូនឬម្ដាយទេលោកអើយចេះតែទ្រាំទៅធ្វើមិចបានប្រពន្ធជាម៉ាហ្វៀ

ក្រោយពីជួយងូតទឹកសម្អាតខ្លួនឲ្យថេយ៉ុង
រួចមីនគូក៏ចុះមកក្រោមដើម្បីធ្វើស៊ុបពៅឲ្យថេ
យ៉ុងរឿងម្ហូបអាហារជួនគេអ្នកធ្វើជួនក៏អ្នកបម្រើទៅតែចំពោះស៊ុបរបស់ថេយ៉ុងគេមិនឲ្យអ្នកណាប៉ះពាល់ឡើយ គេចង់ធ្វើដោយខ្លួនអែង

" អេៗ ..យប់មិញឃើញថាឈ្លោះគ្នាខ្លាំងណាស់ព្រឹកឡើងក៏ធ្វើដូចជាគ្មានរឿងអ្វីកើតឡើងពូកែសម្ដែងណាស់ន៎ " កំពុងតែធ្វើស៊ុបសុខៗស្រាប់តែលីយ៉ុងស្ទុះចេញមកពីណាមិនដឹងមកឈរអោបដៃឌឺគេមួយឆ្ងាញ់ដៃ អាបុិនិងគង់តែមានថ្ងៃទេ

" ប្ដីប្រពន្ធយើងស្រឡាញ់គ្នាខ្លាំងចឹងហើយ ឈ្លោះគ្នាយប់មិញស្អែកឡើងក៏អាចត្រូវគ្នាបានដែល មនុស្សគេស្រឡាញ់គ្នាមិនដែលខឹងគ្នាយូរទេមិនដូចជាអែងគ្មានអ្នកស្រឡាញ់គ្មានអ្នកត្រូវការ " ចង់តទល់ពាក្យសម្ដីបានតាស
ម្ដងនេះគេនិងធ្វើចិត្តឲ្យត្រជាក់ដើម្បីកុំឲ្យលីយ៉ុងមានឱកាសខ្សែលើខ្លួនបានទៀត

" អ៊ូ ..យើងគ្មានអ្នកស្រឡាញ់វាគ្រាន់បើជាងអែងដែលគេគ្រាន់តែយកមកធ្វើអ្នកជំនួស "
" តែថាអ្នកជំនួសដូចយើងនេះក៏ល្អម្យ៉ាងដែលណា មិនមែនជាអ្នកជំនួសធម្មតាទេអ្នកជំនួសក្នុងបេះដូង "

" ប្រឹងនិយាយលួងខ្លួនអែងមែនទេនិង "
" យើងមិនដូចជាអែងនោះទេពូកែសម្ដែង ធ្វើជាមនុស្សល្អត្រឹមត្រូវនៅមុខគេអែងគ្រប់គ្នាទាំងដែលការ ជាពពួកលួចចាក់ក្រោយខ្នងយើងគ្រាន់តែដាស់តឿនអែងទេ អែងក៏ដឹងថាថេយ៉ុងជាអ្នកណា បើគេដឹងថាអែធ្វើអីខ្លះចំពោះគេគេនិងធ្វើយ៉ាងមិចចំពោះអែងយកទៅគិតទៅ ហើយកុំភ្លេចថាសម្លេងសារភាពរបស់អែងនៅនិងយើងដូចគ្នាអែងប្រៀបដូចជាធូលីនៅក្នុងដៃយើងយ៉ាងចឹង យើងចង់បោសសម្អាតលាងចេញពេលណាក៏បានកុំធ្វើឲ្យយើងអស់ភាពអត់ទ្រាំជាមួយអែងឲ្យសោះ "

" មីនគូ ..."
" ថេយ៉ុងមកហើយទប់អារម្មណ៍របស់អែងបន្ដិចទៅប្រយ័ត្នបែកការ "
" មិនថាក្នុងកាលៈទេសៈណាទេយើងត្រូវតែឈ្នះអែង " លីយ៉ុងក្រលាសភ្នែកមើលទៅក្រៅឃើញថាថេយ៉ុងដើរជិតមកដល់ហើយនោះគេក៏ស្ទុះទៅចាប់ទាញដៃមីនគូដែលកាន់កាំបិតហាន់បន្លែមកចាក់ពោះខ្លួនអែង

ជ្រិប

" មីនគូ ... " ថេយ៉ុង
" ថេ ... "
" បងឆ្កួតទេហេសហេតុអីក៏ចាក់គេ "
" ថេកុំយល់ច្រ ..."
" គឺថេយ៉ុងយើងគ្រាន់តែចង់ជួយធ្វើម្ហូបគេសោះគេក៏យកកាំបិតមកចាក់យើងតែម្ដង ..អូយ ..យើងឈឺខ្លាំងណាស់នៀក "

ផាច់
" ថេ ..." ម្ដងហើយម្ដងទៀតថេយ៉ុងមិនដែលជឿជាក់គេ គេអស់សង្ឃឹមខ្លាំងណាស់ ថេយ៉ុងជឿតែសម្ដីអ្នកដទៃមិនសូម្បីស្ដាប់ហេតុផលគេសូម្បីមួយម៉ាត់ តទៅបើនៅតែបែបនេះតើកូនអាចឃើញមុខគេដែលទេ

" បងស៊ូត្រដររស់មកវិញដើម្បីអូនតែអូននៅដដែល ហេតុអីមិនស្ដាប់បងខ្លះ " មីនគូ
" ចេញទៅ " ថេយ៉ុង
" អូនដេញបង "
" មែនហើយ ចេញទៅអូនមិនចង់ឃើញមុខបងទេហេតុអីក៏បងឃោរឃៅយ៉ាងនេះ "

" ឃោរឃៅ ..វាមិនស្មើនិងរឿងដែលអូនធ្លាប់ធ្វើដាក់បងទេថេយ៉ុង "
" ធ្លាប់ ..បងនិយាយស្អី "
" ហឹស ..." ដឹប ?

Write by .manet

💫ប្រពន្ធបង💫 Where stories live. Discover now