ភាគ64 .រកភស្តុតាង

Start from the beginning
                                    

" ថេយ៉ុងយើងអស់សង្ឃឹមលើអែងខ្លាំងណាស់ អែងកាន់ជើងមនុស្សខុសហើយ "
" ខុសយ៉ាងមិចអែងមិនបាននៅក្នុងហេតុការណរណ៍អែងចេះតែកាន់ជើងមីនគូតែយើងឃើញផ្ទាល់ភ្នែកមីនគូជាអ្នកហក់ទៅដាល់លីយ៉ុងប្រាកដមែន "

" បានហើយថេយ៉ុងកុំឲ្យរឿងវែងឆ្ងាយអី នេះក៏យប់ជ្រៅហើយចូលគេងទៅកុំឲ្យប៉ះពាល់ដល់កូន "
" បានហើយយ៉ាងមិចមីនគូត្រូវតែសុំទោស
អែងខុសគឺខុស មីនគ ... " ដដែលៗថេយ៉ុងនៅតែម៉ានៈចង់ឲ្យមីនគូសុំទោសលីយ៉ុង ទើបមីនគួសម្រេចចិត្តធ្វើតាមអ្វីដែលថេយ៉ុងត្រូវការគេមិនចង់ឲ្យថេយ៉ុងស្រែកខ្លាំងៗដល់ថ្នាក់តឹងសរសៃរករចឹងទេខ្លាចប៉ះពាល់ដល់កូន

" បានហើយ ...ខ្ញុំសុំទោស " និយាយរួចមីនគូក៏ឡើងទៅបន្ទប់បាត់
" ហឹស ... " ហ្វុង

#ក្នុងបន្ទប់ទឹក

ដឹបៗៗ ប្រាវ
" ហេតុអីៗ ..យើងធ្វើក៏ព្រោះការពាគេតែចុងក្រោយយើងជាអ្នកខុសគួរឲ្យអស់សំណើចមែន " កញ្ចក់នៅក្នុងបន្ទប់ទឹកបានបែកព្រោះតែត្រូវមីនគូវាយយកៗឥតប្រណីដៃ ម្រាមដៃប្រអប់ដៃចាប់ផ្ដើមច្រាលឈាមព្រោះតែគេមុតនិងកញ្ចក់វាមិនឈឺស្មើនិងចិត្តរបស់គេដែលកំពុងតែឈឺនោះទេ

" ហឹស ... " ដោយឮសម្លេងបើកទ្វារចូលមកហើយមីនគូក៏ឃើញថាជាថេយ៉ុង .គេមិននិយាយអ្វីទាំងអស់ក្រៅពីមើលមុខថេយ៉ុងហើយដើរចេញទៅក្រៅវិញប៉ុន្នឹងអែង.
" គូ ..ឈប់ភ្លាម ..អូនប្រាប់ឲ្យឈប់ "

" .... " នៅតែបន្ដដើរសម្ដៅទៅគ្រែ
" គីម មីនគូ ..."
" អូនមានការអីឬចង់ឲ្យបងទៅសុំទោសវាម្ដងទៀតមែនទេ បានតាស "
" អូននិយាយពីពេលណា "
" អូនមិននិយាយតែបងក៏អាចដឹងបាន "

" បងជាអ្នកខុសទៅដាល់គេហើយឥឡូវបងក៏មកខឹងអូនទៀតសមទេ "
" បងខុស អូនជឿជាក់តែភ្នែកខ្លួនអែងអូនមិនបានស្ដាប់ហេតុផលបងនិយាយនោះទេ ទោះបងខំប្រឹងបកស្រាយដល់ដាច់ខ្យល់ស្លាប់ទៀតក៏គ្មានប្រយោជន៍ដែលមើលទៅ "

" ចឹងបកស្រាយឲ្យអូនស្ដាប់មកថាហេតុអីបងទៅដាល់គេគ្រាន់តែគេនិយាយប៉ុន្នឹងសោះ បងមិនបាច់ទៅឈឺចិត្តស្អិតទ្រូងស្អីជាមួយពាក្យសម្ដីអត់បានការនោះ បងខ្លាចអូនយកបងមកជំនួសជុងពិតមែនឬ "
" បងមិនចង់បកស្រាយអីទាំងអស់ ព្រោះវាលែងមានន័យហើយ "

" ចឹងបានន៏យថាបងជាអ្នកខុស "
" តាមចិត្តអូន អូនចង់គិតបែបណាស្រេចចិត្ត " ថារួចមីនគូក៏ឡើងទៅដេកនៅគៀនម្ខាងនៃទាំងដែលដៃកំពុងតែផ្សារមុខរបួសហូរឈាមមិនឈប់
" មីនគូ ក្រោកមកនិយាយជាមួយអូនឲ្យដឹងរឿងសិន "

" បងចង់គេ ...អូនគួរតែគេងដែលទៅយប់ជ្រៅហើយមិនល្អសម្រាប់សុខភាពអូននិងកូនទេ " គេធ្វើជាបិទភ្នែកគេងព្រោះតែមិនចង់មានរឿងឈ្លោះជាមួយនិងថេយ៉ុងបើនៅតែតតាំងទៀតមិនដឹងជាពេលណាចប់នោះទេ
" គូ .. ដៃ ..ដៃបងឈាមច្រើនណាស់បងទៅត្រូវនិងស្អីមក " ថេយ៉ុងរៀបនិងបិទភ្នែកដេកតាមអ្វីដែលមីនគូប្រាប់ទៅហើយតែក៏ក្រឡេកឃើញដៃរបស់មីនគូហូរឈាម

" មិនបាច់ខ្វល់ទេត្រឹមប៉ុន្នឹងបងមិនស្លាប់
ងាយៗទេទៅមើលលីយ៉ុងរបស់អូនទៅ "
" គូ ..ហេតុអីមបងនិយាយបែបនេះ ហឹក .. "
" ហេតុអីយំ គីម ថេយ៉ុងអូនមិនមែនជាមនុស្សទន់ជ្រាយទេ ហេតុអីក៏យំឈប់យំទៅរបួសដៃតែបន្ដិចវាមិនអីទេចាំស្អែកចាំលាងចេញទៅរួចហើយមោះគេងជាមួយបង "

" តែ ..ហឹក "
" បងប្រាប់ឲ្យគេងក៏គេងទៅ ឬចង់ឲ្យបងខឹង "
" អត់ទេៗ ..គេងៗហើយ "
" សឺត ..សុបន្ដិល្អកូនខ្លាតូច របស់បង "
* បងដឹងថាអូនប្រាកដជាមិនជឿនៅអ្វីដែលបងនិយាយ បើបងជាអូនបងក៏មិនជឿដូចគ្នាទ្រាំបន្ដិចទៅបងរកភស្ដុតាងមកបញ្ជាក់ឲ្យអូនមើល ឲ្យបាន *

Write by .manet

💫ប្រពន្ធបង💫 & បេះដូងប្រែពណ៌🖤Where stories live. Discover now