ភាគទី14 : លោកទុកខ្ញុំត្រឹមជារបស់កំដរ!?

Start from the beginning
                                    

<<អា!!!ម៉េចបានរត់ចឹងដឹងអត់ថាវាប៉ះពាល់ដល់. . .>>រាងក្រាស់នេះឃើញហើយប្រលឹងចុងសក់ព្រោះតែរាងតូចរត់មកមិនគិតទេថាឥឡូវគេមិនមែនខ្លួនមួយដូចមុន

<<មិនអីទេបងកុំបារម្ភ អា!!!>>រាងតូចស្រែកស្ទើរបែកប្រលានព្រោះតែគេភ្ញាក់ផ្អើលយ៉ាងខ្លាំងនូវវត្តមានរបស់ ZhangCheng

<<សួស្ដីបងថ្លៃរីករាយណាស់ដែលបានស្គាល់>> ZhangChengនិយាយសង្កត់ចុងពាក្យព្រមទាំងញញឹមដាក់រាងតូចនឹងសម្លឹងទៅកាន់គេយ៉ាងកំណាច

<<. . .>>រាងតូចបន្ទាប់ពីដឹងថាអ្នកឈរនៅពីមុខខ្លួនជាអ្នកណាដៃជើងរបស់គេក៏ចាប់ផ្ដើមចុះត្រជាក់ទឹកមុខស្លេកស្លាំងដៃដែលកំពុងញ័រក៏បានលើកមកឱបពោះ

<<Zhanអូនយ៉ាងម៉េចនឹង??>>ដោយឃើញរាងតូចមិនសូវស្រួលYiboក៏សួរទៅរាងតូចទាំងបារម្ភ

<<អូន. . .អូន. . .>>រាងតូចកាន់តែញ័រទៅៗដៃម្ខាងកាន់ជាយអាវរាងក្រាស់ជាប់មិនព្រមលែងបន្តិចក្រោយមកគេក៏សន្លប់ធ្វើឲ្យរាងក្រាស់ភ័យលើសដើម

<<Zhan!!Zhan!!អូនកើតអី!?ដឹងខ្លួនឡើង!!>>រាងក្រាស់កាន់តែធ្វើអ្វីមិនត្រូវពេលដែលឃើញរាងតូចសន្លប់នៅនឹងមុខបែបនេះ

❀ខ្សោយយ៉ាងនេះឬ!?ហឹស❀ZhangChengនិយាយក្នុងចិត្តព្រមទាំងសើចចំអករាងតូចព្រោះថាគេមិននឹកស្មានថារាងតូចខ្សោយដល់ថ្នាក់នេះ

<<ឯងនាំប្រពន្ធឯងទៅពេទ្យចុះចាំយើងទៅភូមិគ្រឹះដោយខ្លួនឯង>>ZhangChengនិយាយហើយក៏កាន់ដៃSongjiចេញទៅដោយមានអង្គរក្សអូសវ៉ាលីគេតាមពីក្រោយ

+ភូមិគ្រឹះWANG Cheng

រថយន្តសារីទំនើបបានចុះចតមុខភូមិគ្រឹះបង្ហាញឲ្យឃើញ ZhangChengនឹងSongjiចុះពីរថយន្តមកស្របជាមួយ នឹងអ្នកបម្រើដែលចេញមកទទួលពួកគេនឹងមនុស្សវ័យចំណាស់ពីរនាក់ទៀតផងដែរ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

រថយន្តសារីទំនើបបានចុះចតមុខភូមិគ្រឹះបង្ហាញឲ្យឃើញ ZhangChengនឹងSongjiចុះពីរថយន្តមកស្របជាមួយ នឹងអ្នកបម្រើដែលចេញមកទទួលពួកគេនឹងមនុស្សវ័យចំណាស់ពីរនាក់ទៀតផងដែរ

ចំណងស្នេហ៍ទ្វេរភពWhere stories live. Discover now