ភាគទី12 : គូដណ្ដឹង!?

483 44 10
                                    

<<ហឹម~~>>សំឡេងបន្លឺតូចឆ្មាបន្លឺឡើងតិចៗបញ្ជាក់ថាគេដឹងខ្លួន

<<Zhanអូនយ៉ាងម៉េចហើយ>>រាងក្រាស់ចូលមកគ្រារាងតូចតែក៏ត្រូវ. . .🙂

<<កុំប៉ះខ្ញុំ>>រាងតូចគ្រវាសដៃរាងក្រាស់ចេញហើយគេក៏ងើបដើរសំដៅទៅទ្វារបន្ទប់តែនាយមិនបានទៅដល់គោលដៅនោះទេព្រោះតែគ្រាន់តែចុះពីគ្រែបានបន្តិចនាយទន់ជើងដួល

<<Zhan. . .>>រាងក្រាស់ចូលមកជួយលើករាងតូចតែក៏ត្រូវរាងតូចបដិសេធម្ដងទៀត

<<ប្រាប់ហើយថាកុំប៉ះខ្ញុំ អាក!!>>ភ្លាមៗរាងតូចស្រាប់តែឈឺត្រង់ពោះយ៉ាងខ្លាំងដូចត្រូវកាំបិតចាក់

<<Zhanអូនកុំកម្រើកខ្លាំងពេកប្រយ័ត្នប៉ះពាល់ដល់កូនរបស់ពួកយើង>>រាងក្រាស់និយាយនឹងលើករាងតូចដាក់លើពូកល្មមៗ

<<ថាម៉េចកូន??នេះលោកលេងសើចនឹងខ្ញុំឬ??ខ្ញុំជាប្រុសណាម៉េចនឹងអាចមានបានទៅ!?អូ!!ឬមួយជាលេសរបស់លោក??WangYiboតើលោកទុកខ្ញុំជាអ្វី??ជារបស់លេងឬពេលលោកចង់លែងខ្ញុំលោកក៏លើកយកមូលហេតុខ្ញុំមិនអាចពពោះបានឥលូវពេលដែលខ្ញុំចង់លែងលោកបែរជានិយាយថាខ្ញុំមានកូនចឹងឬហឹស~~កំប្លែងពេកហើយ>>រាងតូចនិយាយដាក់រាងក្រាស់ម៉ាំងៗព្រោះតែនាយមិននឹកស្មានថារាងក្រាស់ហ៊ានកុហកបោកប្រាស់នាយដល់ថ្នាក់នេះ

<<បង. . .>>រាងក្រាស់រកនិយាយតែក៏ត្រូវរាងតូចនិយាយកាត់

<<លោកចេញទៅខ្ញុំចង់នៅម្នាក់ឯងដើម្បីសម្រាក>>រាងតូចនិយាយហើយក៏ទម្លាក់ខ្លួនគេងបែរខ្នងដាក់រាងក្រាស់ ដោយសារតែរាងតូចចង់បានបែបនេះទៅហើយរាងក្រាស់ក៏ចេញទៅ

<<បងថ្លៃតើបងពិតជាចង់. . .បែបនោះមែនឬ??នេះបងចង់ឲ្យក្មួយខ្ញុំមិនមានប៉ាហៅដូចគេឬ??>>shiyunនិយាយ

<<នេះលោកក៏ដូច. . .>>រាងតូចនិយាយក៏ត្រូវshiyun និយាយកាត់

<<នេះបងមិនជឿលើសមត្ថភាពខ្ញុំទេឬអា~~អន់ចិត្តណាស់និយាយត្រង់ចុះខ្ញុំក៏មិនជឿដែរតែពេលដែលខ្ញុំពិនិត្យជាច្រើនដងមកទើបខ្ញុំជឿនេះបងយកទៅពិនិត្យខ្លួនឯងចុះបើវាលោតពីរកាំនោះវាជាការពិតហើយដល់ពេលនៅបងត្រូវរក្សាសុខភាពខ្លួនឯងផងព្រោះពេលនេះបងមិនមែនខ្លួនមួយដូចមុនទេ>> shiyunនិយាយនិងហុចប្រដាប់ពិនិត្យផ្ទៃពោះឲ្យរាងតូចហើយក៏ចេញមកខាងក្រៅនិយាយណែនាំរាងក្រាស់ឲ្យមើល ថែអ្នកមានផ្ទៃពោះយ៉ាងម៉េចខ្លះមុននឹងត្រលប់ទៅផ្ទះវិញ

ចំណងស្នេហ៍ទ្វេរភពOpowieści tętniące życiem. Odkryj je teraz