ភាគទី9 : ក្រែងនេះជាអ្វីដែលលោកចង់បានមែនទេ

490 45 0
                                    

ប៉ុន្មានថ្ងៃក្រោយមកបន្ទាប់ពីរាងតូចដឹងខ្លួនហើយគេក៏ត្រលប់មកភូមិគ្រឹះវិញពីមួយថ្ងៃទៅមួយថ្ងៃរាងតូចកាន់តែប្លែកទៅៗគេស្ងៀមស្ងាត់ជាងមុនហើយក៏មិនដែលនិយាយស្ដីជាមួយរាងក្រាស់ដូចមុនជាពិសេសនោះគឺគេមិនដែលទៅណានោះទេគឺសង្ងំតែក្នុងបន្ទប់

<<អរុណសួស្ដីអ្នកប្រុសតូច តើអ្នកប្រុសចង់ពិសារអ្វីដែលនៅថ្ងៃនេះ??>>មេការសួរទៅរាងតូចដែលកំពុងចុះមក

<<បបរក្ដៅធម្មតាបានហើយ>>រាងតូចតបមុននឹងដើរមកតុបាយ

<<អរុណសួស្ដីលោកម្ចាស់>>អ្នកបម្រើទាំងអស់ឱនគោរពរាងក្រាស់ពេលដែលឃើញនាយចុះមក

<<តើអូនចង់ទៅណាមិននៅញ៉ាំបាយជាមួយគ្នាទេឬ??>> រាងក្រាស់សួររាងតូចពេលដែលឃើញរាងតូចងើបចេញពីតុអាហារ

<<ខ្ញុំឆ្អែតហើយ>>រាងតូចតបហើយក៏ឡើងទៅលើបាត់

<<អៅ!?អ្នកប្រុសតូចទៅណាបាត់ហើយ??>>ចុងភៅចេញមកជាមួយបបរក្ដៅក្នុងដៃ

<<Juyiយកបបរទៅឲ្យគេញ៉ាំប្រយ័ត្នហួសម៉ោងគេលេប ថ្នាំ>>រាងក្រាស់និយាយឡើងគេពិតជាមិនយល់ពីរាងតូចសោះថាហេតុអ្វីបានប៉ុន្មានថ្ងៃនេះគេចេះតែគេចមុខពីនាយបែបនេះ

<<បាទ លោកម្ចាស់>>Juyiក៏លើកបបរទៅបន្ទប់រាងតូច

តុ តុ*សំលេងគោះទ្វារ

<<អ្នកណា??>>រាងតូចសួរ

<<បាទអ្នកប្រុសតូច ខ្ញុំគឺJuyi>>ដោយលឺអ្នកនៅខាងក្រៅមិនមែនជារាងក្រាស់រាងតូចក៏អនុញ្ញាតឲ្យគេចូលមកខាងក្នុង
បន្ទាប់ពីទទួលទានបបរក្ដៅរួចJuyiក៏ចាកចេញទៅវិញព្រោះមិនចង់រំខានរាងតូចសម្រាក

#នាអាទ្រាធយប់ជ្រៅមនុស្សបានសម្រាកពីការងារដេកយក កម្លាំងធ្វើការនៅថ្ងៃស្អែកបន្ទាប់ឯរាងតូចក៏ភ្ញាក់ពីដំណេកព្រោះតែគេស្រែកទឹករាងតូចក៏ចុះមកក្រោមដើម្បីចាក់ទឹកផឹកហើយនាយក៏ចេញមកខាងក្រៅមើលទេសភាពនាពេលយប់កំដរសោកសៅរបស់គេ

<<Zhanហេតុអ្វីបានចេញមកក្រៅទាំងអាទ្រាធបែបនេះ??មើលចុះអូនឆាប់ចូលទៅក្នុងវិញទៅប្រយ័ត្នទឹកសន្សើមចុះមកទទឹកខ្លួនឈឺម្ដងទៀតទៅសឺត>>រាងក្រាស់ថើបថ្ងាស់រាងតូចហើយនាយក៏បីរាងតូចចូលទៅក្នុងវិញ

ចំណងស្នេហ៍ទ្វេរភពWhere stories live. Discover now