ភាគទី2 : កម្មពារច្បាស់ណាស់

624 59 0
                                    

<<លោកវ៉ាង >> Doctorក៏និយាយឡើងធ្វើឱ្យអ្នកម្ខាង
ទៀតក្រឡេកមើលហើយក៏ញញឹមតបទៅវិញតាមការគួរ

<<ខ្ញុំសុំពិនិត្យមើលភរិយាលោកបន្តិច>>Doctor

<<បាទតាមសម្រួល ឆាប់ពិនិត្យមើលទៅថាគេកើតអ្វីហេតុអីបានគេមិនចាំអ្វីបែបនេះហើយថែមទាំងនិយាយស្ដីប្រើភាសាចម្លែកៗទៀតផង>>រាងក្រាស់

<<បាទលោក ខ្ញុំនិងពិនិត្យឱ្យបានមត់ចត់សូមមលោកកុំបារម្ភអី>>Doctor

<<នេះ!!!លោកវ៉ាង. . .ភរិយារបស់លោក. . .គឺគេ>> Doctorនិយាយបែបស្ទាក់ស្ទើរធ្វើឱ្យអ្នកស្ដាប់មានអារម្មណ៍មិនស្រួល

<<លោកគ្រូពេទ្យ តើគេកើតអី??ឆាប់និយាយមក>>រាងក្រាស់សួរ

<<គឺរាងកាយរបស់គេធម្មតាគ្មានអ្វីទេតែIQរបស់គេគឺថាទាបជាង80ស្មើនឹងក្មេងអាយុ10ឆ្នាំ>> Doctorតប

<<ហេតុអ្វីបានជាគេក្លាយជាបែបនេះ!?>>រាងក្រាស់ហាក់ងើងឆ្ងល់យ៉ាងខ្លាំង

<<ខ្ញុំមិនហ៊ានសន្និដ្ឋានទេតែខ្ញុំប្រាកដចិត្តណាស់ថាចរិករបស់គេនឹងផ្លាស់ប្ដូរប្រែក្លាយជាមនុស្សម្នាក់ផ្សេងទៀតប៉ុន្តែប្រសិនបើលោកមើលថែនិងផ្ដល់ក្ដីស្រឡាញ់ឱ្យគេ គេអាចនឹងត្រលប់មកដូចដើមវិញ>>Doctorនិយាយ

<<អរគុណលោកគ្រូពេទ្យហើយ>>រាងក្រាស់

<<បាទ មិនអីទេវាជាតួនាទីរបស់ខ្ញុំ ខ្ញុំលាសិនហើយ>>ថាហើយDoctorក៏ដើរចេញទៅ

<<កម្មពារច្បាស់ណាស់>>រាងក្រាស់និយាយ

<<ត្រូវហើយវាជាកម្មរបស់ឯង>>រាងតូចនិយាយ

<<អីយ៉ាដុះស្លាបហើយតើបានជាហ៊ានហៅយើងបែបនេះ>>រាងក្រាស់និយាយ

<<ហឹស. . .>>រាងតូចអង្គុយឱបដៃបែរមុខចេញ

<<នេះឆាប់ប្ដូរសម្លៀកបំពាក់ទៅព្រោះយើងត្រូវត្រលប់ទៅផ្ទះវិញ>>ថាហើយរាងក្រាស់ក៏បោះសម្លៀកបំពាក់ឱ្យរាងតូច

<<ផ្ទះ!!ទេយើងមិនទៅជាមួយឯងទេនៅទីនោះវិន័យច្រើនណាស់>>រាងតូចនិយាយហើយបោះសម្លៀកបំពាក់ចោល

ចំណងស្នេហ៍ទ្វេរភពWhere stories live. Discover now