ភាគ57 .គេជាប្ដីយើង

Mulai dari awal
                                    

ដឹប

" អូយ ...វាស្អីទៀតហើយវើយ " មីនគូ កំពុងតែរអ៊ូ
សុខៗស្រាប់តែមានអ្នកណាមិនដឹងដើរមកបុកគេមនុស្សកំពុងតែមួមៅផង មកបុកស្អីទៀតហើយ
" អរ ...គឺខ្ញុំសុំ ...បងជុងគុក "

" ហូយទៀតហើយអែងជាអ្នកណា មិចក៏គ្រប់គ្នាចូលចិត្តហៅខ្ញុំថាជុងគុកម្ល៉េះ នេះស្ដាប់ឲ្យច្បាស់ គីម មីនគូ មិនមែនជុងគុក យល់ទេៗៗៗ " មិនដឹងជាស្អីទេគ្រាន់តែមុខដូចគ្នាសោះមិនចេះបែកចែកទេឬយ៉ាងមិចបានជាម្នាក់ៗចូលចិត្តហៅគេជុងគុកយ៉ាងនេះ .ពេលនេះគេធុញថប់ខ្លាំងណាស់

" ហឹកៗ ...យ៉ុន ...បងជុងៗ ...គាត់មិនទាន់ស្លាប់ទេហឹកៗ ...យ៉ុនអូនយល់សិប្ដមែនទេហឹកៗ " អ្នកណាក៏បានជួយប្រាប់គេផងណាជាការពិតឬក៏យល់សិប្ដ
" មីនស្ងប់អារម្មណ៍សិនណាស្ដាប់បង "

" ហឹកៗ ...ហឹម "
" អែងជាអ្នកណាមិចក៏មុខដូចមិត្តយើងខ្លាំងម្ល៉េះ "
" មកសួរខ្ញុំឲ្យខ្ញុំទៅសួរអ្នកណាទៅ ធ្វើមិចបើមុខវាដូចគ្នានោះ " ចម្លើយរបស់មីនគូធ្វើឲ្យយ៉ុនហ្គីចម្លែកចិត្តជាខ្លាំងគេជាមនុស្សពូកែសង្កេតខ្លាំងណាស់ល្មមៗលាក់គេមិនជិតទេ .

" មីនគូ "
" ថេយ៉ុង ... " យ៉ុនហ្គី
" បងថ្លៃ ... " ជីមីន
" យ៉ុនហ្គី ជីមីនអ្នកទាំងពីរមកដើរលេងដែលហេស "

" កុំបង្វែររឿងប្រាប់មកបងស្គាល់គេម្នាក់មុខដូចបង
ជុងនេះមែនទេ " ជីមីន
" គឺមែនហើយគេឈ្មោះមីនគូ "
" បងជួបគេតាំងពីពេលណា "
" ជាងពីរអាទិត្យហើយ "

" ហើយពួកយើងក៏មានកូនជាមួយគ្នាដែល " មីនគូ
" ហាស ...មានកូន " យ៉ុនមីន
" ព្រះជួបគ្នាបានពីរអាទិត្យមានកូនបាត់ទៅហើយ "
" អ្នកណាទៅដឹងទៅ " ថេយ៉ុងនិយាយទាំងមុខក្រញូវអ្នកណាទៅដឹងអាល្អិតនេះហ្សែនខ្លាំងគ្រាន់បើ

" រឿងវាយ៉ាងមិចថេយ៉ុងខ្ញុំមិនសូវយល់ "
" គឺវាបែបនេះ មីនគូគេជាកូនរបស់ដៃគូសហការណ៍របស់ខ្ញុំ លោកគីម ដុងគូ នោះអី ស្គាល់ដែលទេ "
" គឺអ្នកជំនួញនៅក្រៅប្រទេសនិងមែនទេ "
" ត្រូវហើយ "

" មិនចៃដន្យពេកទេហេសដែលអាល្អិតនេះមុខដូចជុងគុកថ្នាក់នេះមិនមែនស្រដៀងទេគឺដូច ដូចខ្លាំងមែនទែន អាចនិយាយថាមនុស្សតែមួយក៏ថាបាន " ជីមីន
" ស្អីៗ ...កម្ពស់ត្រឹមករខ្ញុំសោះហៅខ្ញុំសុទ្ធតែអាល្អិត "
វាមិនសមក្ដឹបមនុស្សសោះមកហៅគេសុទ្ធតែអាល្អិតយ៉ាងមិច

ផាច់
" អួយថេថេវៃបងធ្វើអី "
" អាក្មេងឈ្លើយ ...ជីមីនបងអែងណា "
" បងណាកន្តឿចឹង "
" ឃើញយើងមិនមាត់កុំបានដៃពេកតិចត្រូវ យើងអាយុ24ឆ្នាំហើយវើយ អាក្មេងមិនទាន់បាត់ក្លិនទឹកដោះកុំស្មានថាមុខដូចបងយើងហើយ យើងមិនហ៊ានវៃណា " ជីមីន

" ទះបែបមាត់អាឡូវ '' មីនគូ យារដៃរកទះជីមីន ធ្វើឲ្យជីមីនរត់ទៅពួននៅក្រោយខ្នងយ៉ុនហ្គីភ្លាមៗ ស្អប់ខ្លាំងណាស់អ្នកណាហៅគេក្មេងមិនទាន់បាត់ក្លិនទឹកដោះ ក្មេងមិនទាន់ផ្ដាច់ទឹកដោះអីនិង ចង់ឲ្យទះឲ្យវៀច
ឆ្កៀមតាស

រីងរីង

" ថេថេពូហ្វុងតេមក " មីនគូ បានហុចទូរស័ព្ទទៅឲ្យថេយ៉ុងព្រោះតែទូរស័ព្ទនៅនិងគេ
" អឺ ..អាឡូអាហ្វុងអែងមានការអីមែនទេ "
" អាថេអែងមានបានបើកទូរស័ព្ទមើលទេវើយ "
" ស្អីមិនដឹងទេយើងមិនបានបើកទេមានរឿងអីមែន
ទេ "

" បើនៅជិតយើងវិញណាយើងទាត់អែងឲ្យបាក់ចង្កេះមុនខានទេវើយ ព័ត៌មានអែងនិងមីនគូកំពុងតែសុះសាយពេញបណ្ដាញសង្គមល្បីខ្លាំងណាស់ពេលនេះគ្រប់គ្នាកំពុងរង់ចាំអែងបងស្រាយ ប៉ាអុំ និងលោកចនក៏ដូចគ្នា "

" មិចក៏ទៅជាចឹង ដឹងដោយរបៀបណា "
" គឺរូបមីនគូបីអែងនៅមន្ទីពេទ្យនិងហើយ គ្រប់គ្នាគិតថាគេជាជុងគុកពេលនេះរង់ចាំតែអែងប៉ុណ្ណោះ "
" មិនអីទេយើងប្រញាប់ទៅផ្ទះអីឡូវនេះ " ថារួចថេយ៉ុងក៏ប្រញាប់ស្រូតដំណើរទៅផ្ទះសូម្បីយ៉ុនហ្គីនិងជីមីនក៏ទៅតាមដែល ។

Write by .manet

💫ប្រពន្ធបង💫 & បេះដូងប្រែពណ៌🖤Tempat cerita menjadi hidup. Temukan sekarang