បំពេរ​បេះដូង​omega​: ផ្ដេីម​រឿង​

12.3K 546 12
                                    

ប្រទេស​កូរ៉េ​ខាងត្បូង​...

នៅ​ក្នុង​ភោជនីយដ្ឋាន​ដ៏ល្បី​ល្បាញ​មួយ​កន្លែង​ដែល​ស្ថិត
នៅ​ក្នុង​ទីក្រុង​សេអ៊ូល​ នៃប្រទេស​កូរ៉េ​ខាងត្បូង​ បានរៀប
ចំ​កម្មវិធី​ប្រកួត​ជ្រេីសរេីស​​មេចុងភៅដៃឯក​ ដេីម្បី​ចូល​ធ្វើ​
ជាមេ​ចុង​ភៅ​ប្រចាំ​ភូមិ​គ្រឹះ​ចន​ ក៏នឹងឈានមកដល់ទី​បញ្ចប់​
ក្នុង​ពេល​បន្តិច​ទៀត​នេះ​ មិនយូរទេ​ នឹងបានដឹងថា​ ម្ចាស់​ជយលាភី​ចុងភៅដៃឯក​ គឺជា​អ្នក​ណា។ ដេីម្បី​បានដឹងថាអ្នកណា​ ជាអ្នក​មានថ្វីដៃខាង​ចម្អិន​ម្ហូប​អាហារ​ដ៏មាន​ឱជារស​ មានអនាម័យ​ និង​ ផាសុកភាព​ តោះ​ទៅលួចមេីលទាំងអស់គ្នា។




«ម្ចាស់​ជ័យលាភី​ចុងភៅដៃឯក​នៅ​ក្នុង​រាត្រី​នេះ​ បានទៅ
លេី...ទៅលេី​ លោក​ គីម​ ថេយ៉ុង​ !​ សូម​អបអរសាទរ»ពិធីការិនី​ប្រកាស​លទ្ធផល​ចប់​ អ្នក​នៅក្នុង​កម្មវិធី​ទាំង​មូល​ នាំ
គ្នា​ទះ​ដៃ​អបអរ​សាទរ​ដល់​កំពូល​ចុងភៅដៃឯក​វ័យ​ក្មេង​ គីម​
ថេយ៉ុង​ ដែល​បានទាំងសម្រស់និងទឹកដៃ​ចម្អិន​អាហារ​ គេ
ពិតជា​សកសមនឹង​ជ័យជម្នះ​ក្នុង​រាត្រី​នេះណាស់។

ប្រាវវវវវ​

កំលោះ​តូច​ វ័យ​22ឆ្នាំ​ រូបរាង​តូច​ច្រឡឹង​ ចង្កេះ​អង្ក្រង​​ ត្រ
គាក​ងរខ្ទឺត​ ដៃជេីង​ស្រឡូន​ស្រឡៅ​សាកសមនឹង​ទម្រង់​
មុខ​ពងក្រពៅ​ បូករួម​នឹង​ស្បែក​សទន់​រលោង​ស្រិល​ស្រមោច​វាជ្រុះ​ កាន់តែ​ធ្វើ​ឲ្យ​សម្រស់​ក្មេង​ម្នាក់​នេះ​កាន់
តែស្អាតមិន​ធម្មតា​ មនុស្ស​ប្រុស​ស្រី​ណា​ដែលថាឃេីញ
ហើយ​មិន​បាក់​ចិត្ត​ស្រឹប​ៗដូច​ត្រូវ​ស្នេហ៍​ បោះជំហាន​





សម្ដៅ​ទៅ​កាន់​វេទិកា​ បង្ហាញ​រាង​ដ៏ល្អ​ឥត​ខ្ចោះ​ពីធម្មជាតិ​
ព្រម​ទាំង​ញញឹម​រាយ​មន្ត​ស្នេហ៍​ដាក់​គណៈកម្មការ​ឲ្យ​ធ្លុះ
ធ្លាយ​បេះដូង​ខ្ទេចខ្ទី​គ្មាន​សល់​។

«ជាដំបូង​ខ្ញុំ​បាទ​ គីម​ ថេយ៉ុង​ សូម​គោរព​ជម្រាប​សួរ​ លោក
ស្រី​ យ៉ុងហា​ ដែល​បាន​រៀបចំ​កម្មវិធី​វិធី​ប្រកួត​ប្រជែង​ចម្អិន​
អាហារ​នេះ​ ជាហេតុ​នាំឲ្យ​ខ្ញុំ​បាទ​ មានឪកាស​បានបង្ហាញ
សមត្ថភាព​ និង​ សូម​គោរព​ជម្រាប​សួរ​ គណៈកម្មការ​ទាំង​
អស់​ ព្រម​ទាំង​បេក្ខជន​ និង​ អ្នក​ដែល​មាន​វត្តមាន​នៅ​ក្នុង​
រាត្រី​នេះ​ផងដែរ​»

បំពេរ​បេះដូង​omega (ចប់)Where stories live. Discover now