ភាគ56 .មីស្រីមុខជុច

Start from the beginning
                                    

ជីមីនងើបចេញពីលើភ្លៅយ៉ុនហ្គីហើយដើរទៅអង្គុយលើសាឡុងប្រុសស្អីល្មោម
យ៉ាងនេះសុំមិនឈប់សោះ ស្រួលតែអែងគេនេះឈឺចង់ស្លាប់ទៅហើយឲ្យថ្នមៗមិនព្រមទេអុកយកៗឡើងចង់ធ្លាយពោះវៀន

" មីនមីន ...ហ៌ចាំបងថ្នមណាៗ ..តែមួយក៏បានដែលណាៗ "
" តែមួយទេណា ... "
" បាទ ...មួយទេ "
" ល្អហាមក្បត់ពាក្យសម្ដីប្រយ័ត្នអាម៉ាកំណាត់ក្រោមនិងដាច់ទៅ "

ក្អឹក
" បាទៗ .. "
" ខិខិ ..តោះ " ជីមីនហក់ឡើងលើខ្នងរបស់យ៉ុនហ្គីដើម្បីឲ្យគេអៀវចេញទៅ ក្មេងនេះខូចសម្បើមណាស់ ..

ងាកមកមើលមីនគូ និង ថេយ៉ុងឯណេះវិញ ...ថេយ៉ុងដើរបណ្ដើរញុាំស្រ្ដបឺរីនៅនិងដៃគេបណ្ដើមិនបានខ្វល់និងអ្នកដែលដើរធ្វើមុខក្រញូវនៅក្រោយខ្លួនឡើយ ...គេដើរៗៗឡើងសព្វផ្សារទៅហើយនៅមិនទាន់ត្រូវចិត្ដទៀត

" ថេថេសម្រេចថាអូនចង់ទិញអីឲ្យប្រាកដទៅបងដើរតាមឡើងវិលមុខហើយ "
" បង ..អូន ..អាក្មេងឈ្លើយអ្នកណាឲ្យអែងហៅយើងបែបនិង " ឈ្លើយណាស់ ក្មេងនេះ អាយុប្អូនគេឡើងប្រាំបីឆ្នាំហា៊នហៅគេអូននៅប្ដូរសព្វនាមខ្លួនអែងថាបងទៀត

" អោវ ...ប្ដីប្រពន្ធគេត្រូវនិយាយបែបនេះហើយ អូនរៀនទម្លាប់ឲ្យហើយទៅ ឈប់ហៅបងអាក្មេងឈ្លើយប្រយ័ត្នបងចាប់អុក "
" យ៉ា ..គីមមីនគូអាក្មេងជ្រុះអាចម៍ក្របីមិនទាន់អស់ពីក្បាល ទើបកើតពីម្សិលម្ងៃសោះហានគម្រាមយើង "

បញ្ឈប់ដំណើរលែងដើរទៅមុខទៀតក្ដៅណាស់លោកអើយ ប្រហើនទៅៗហើយ បានគេបណ្ដោយឡើងចាងតែម្ដង
" អាក្មេងមិនទាន់ជ្រុះអាចម៍ក្របីនេះហើយធ្វើឲ្យអូនបានកូនមួយហឹស ៗ "

" អាក្មេង ... "
" ក្មេងអីហឹម ... " មីនគូស្ទុះទៅអោបរឹតកាយថេយ៉ុងកណ្ដាលផ្សារធ្វើឲ្យអ្នកផងទាំងពួងមើលមកពួកគេមិនដាក់ភ្នែកនេះពួកគេមិនបានខ្វល់និងព័ត៍មាននោះទេហីល្បីពេញប្រទេស
" នែ៎ ...លែងយើងគេមើលមកច្រើនណាស់ អែងមិនឃើញទេហេស "
" ឃើញតាសតែខ្ចិលខ្វល់ "

ដឹប អូយ

" នែ៎ ..ដើរមិនចេះមើលមនុស្សទេហេស "
" យីនាងឆ្កួតអ្នកដើរមកបុកពួកយើងខ្លះនអែង ភ្នែកមានបញ្ហាទេហេសបានជាឃើញយើងដើរ " ថេយ៉ុង
" អែង ... លោកថេ "
" ស៊ូមីន ..."

" ថេថេនាងជាអ្នកណា ''
" បងជុង ...នេះបងៗ ..មិនទាន់ស្លាប់ទេហេសចុះ "
" យើង ..មិនមែនជុងអីទេ យើងឈ្មោះមីនគូ "
" នេះពួកបងកុហកមនុស្សមួយប្រទេសហេសថាបងជុង ស្លាប់"

" ស្រីឡប់កុហកស្អី "
" គីមមីនគូ ...ស្ងាត់មាត់ ..យើងមិនបានកុហកអ្នកណាទេជុងគុកគេស្លាប់ហើយនេះក៏មិនមែនជាជុងគុកដែលដឹងហើយជួយថយចេញពីយើងបន្ដិចជះក្លិនខ្លាំងណាស់ "

" អាយ៎ ...លោកថាខ្ញុំមានក្លិនមិនល្អមែនទេ "
" ឈប់ស្រែកភ្លាម ..ថ្លង់ណាស់ " មីនគូ
" កុំចេះអាក្មេងឆ្កួត "
" យ៉ា ...មីយាយស្បែកជ្រួញខ្ញុំអាយុ18ហើយមិនមែនក្មេងទេ "

" អាក្មេងមិនទាន់ផ្ដាច់ទឹកដោះ " មុខនិងមិនបាច់ប្រាប់គ្រាន់តែមើលក៏នាងដឹងថាមិនទាន់ផ្ដាច់ទឹកដោះគោដែលនៀក មួយលានភាគរយនាងថាមិនខុសទេ មើលទៅគេក៏មិនខុសពីជុងគុកដែល
" មីស្រីឆ្កួត ...មិចបានដឹង " ហេតុអីនាងដឹងថាគេមិនទាន់ផ្ដាច់ទឹកដោះលោកអើយខ្មាស់នាងណាស់មិនគួរណាញៀននិងអាទឹកដោះគោចេកនិងសោះអាឡូវឲ្យគេដឹងចំណុចខ្សោយបាត់ ...ហឹសគួរឲ្យខឹងមែន

" ក្មេងមិនទាន់ជ្រុះអាចម៍ក្របីពីក្បាលផងកុំមកជ្រលក់មាត់ជាមួយយើង "
" ស្រីមុខជុចស្មានយើងចង់ជ្រលក់ជាមួយនាងមែនទេឆឹស "
" អែងៗ ...ហឹសៗ ..សម្បត្តិក្មេងមុខដូចជាងជុងគុក
សោះកុំតម្លើងរឹកពេក លោកថេយកអែងព្រោះតែអែងមុខដូចអតីតស្វាមីគេប៉ុណ្ណោះឋានៈអែងវាបានត្រឹមអ្នកជំនួសទេ " ស៊ូមីន

អ្នកជំនួសតើដូចដែលនាងនិយាយពិតឬក៏អត់ ? ពាក្យសម្ដីនាងនិយាយគ្រប់ម៉ាត់ចាក់ដោតអារម្មណ៍គេខ្លាំងណាស់ ថេយ៉ុងអាចយកគេមកជំនួសកន្លែងរបស់ប្រុសឈ្មោះជុងគុកក៏ថាបាន

" យ៉ាងមិចយើងនិយាយត្រូវហេសបានជាស្ងាត់បែបនេះ ហាសហាក្មេងដូចអែងគេគ្រាន់តែយកកំដរមួយគ្រាទេ " ផាច់ អូយ

" មីបញ្ញើក្អែក ..."

Write by.manet

💫ប្រពន្ធបង💫 & បេះដូងប្រែពណ៌🖤Where stories live. Discover now