ភាគ34 .ថ្ងៃមង្គល

Começar do início
                                    

" នែ៎កាថេ ... "
" ហ៊ឹម ... "
" អែងអត់មានអារម្មណ៍អីតិចទេហេសនេះពិធីមង្គលការអែងណា យើងមិនមែនកូនក្រមុំផងយើងភ័យសឹងងាប់ទៅហើយ "
" ហេតុអីត្រូវភ័យ " ថេយ៉ុង

" អើយយើងមិនដឹងថាត្រូវនិយាយជាមួយអែងយ៉ាងមិចនោះទេ អារឿងថ្ងៃមុនយើងមិនទាន់ជម្រះបញ្ជីផងចេះផ្ញើវីឌីអូឡប់ៗចឹងឲ្យយើងមើលទៅកើត "
" យ៉ាងមិចសមទេ "
" អឺ ...សមណាស់ " ណាមជូនឆ្លើយទាំងមុខងាប់មានមិត្តភក្តិមួយខុសគេខុសគេខុសអែង .

តុតុ

" ថេយ៉ុងប៉ាចូលទៅបានទេ "
" បាទប៉ា "
" ពិធីចាប់ផ្ដើមហើយ តោះកូន "
" បាទ " ថារួចថេយ៉ុងក៏ដើរមកកាន់ដៃអ្នកជាឪពុកសម្ដៅទៅក្នុងពីធី .ពេលដែលដើរចូលមកដល់ខាងក្នុងពីធីជាន់លើកម្រាព្រំថេយ៉ុងក៏ក្រឡេកមើលទិដ្ឋភាពជំុវិញខ្លួនទាំងមូលធ្វើឲ្យគេពេញចិត្តយ៉ាងខ្លាំងតែម្ដងគ្រប់ទីកន្លែងពោរពេញទៅដោយកុលាបពណ៌ មិនលលើកលែងសូម្បីផ្លូវដើរ .

" ជុងគុកប៉ាផ្ញើប្អូនផងណាកូន "
" បាទ "
" ដល់ពេលវេលាហើយកូនក្រមុំកូនកម្លោះសូមបែរមុខមករកគ្នា " លោកអាចារ្យ
" តើលោកចនជុងគុក ព្រមទទួលលោកគីមថេយ៉ុងធ្វើជាភរិយានិងព្រមរួមសុខរួមទុក្ខជាមួយគ្នារហូតតទៅដែរឬទេ "

" បាទអូនព្រម តែថេថេហាមធើបាបអូនទៀតណា ... "
" ហាសហា ... " គ្រាន់តែជុងគុកនិយាយចប់ភ្លាមគ្រប់គ្នាក៏ផ្ទុះសំណើចឡើងតែក៏ត្រូវស្ងាត់វិញភ្លាមៗពេលដែលក្រសែភ្នែកពិឃាតរបស់ថេយ៉ុងសម្លឹងមកពួកគេចំៗ

" ចុះលោកគីមថេយ៉ុងព្រមទទួលលោកចន ជុងគុកនិងព្រមរួមសុខរួមទុក្ខជាមួយគ្នារហូតតទៅដែរឬទេ "
" ខ្ញុំព្រម " ពេលដែលថេយ៉ុងនិយាយចប់ភ្លាមភ្ញៀវនៅក្នុងកម្មវិធីក៏ស្រែកឲ្យកូនកម្លោះកូនក្រមុំថើបគ្នាចំណែកថេយ៉ុងវិញឮដូច្នោះគេក៏បន្ទន់ជង្គង់ចុះហើយក៏ទាញកញ្ចឹងកររបស់ជុងគុកហើយថើបមាត់ជុងគុកភ្លាមៗអ្នកនៅក្នុងកម្មវិធីទាំងអស់នាំគ្នាស្រែកហូរឡើងព្រោះតែកូនក្រមុំពិតជាហានមែនទេ .
ឯលោកចន និងលោកគីមវិញ ឈរញញឹមបិទមាត់មិនជិតគាត់សប្បាយចិត្តខ្លាំងណាស់ .វេលាផុតទៅរហូតសល់យប់ជ្រៅភ្ញៀកទាំងអស់ក៏ចាប់ផ្ដើមត្រឡប់ទៅផ្ទះវិញម្ដងបន្ដិចម្ដងបន្ដិច នៅសល់តែសមាជិកគ្រួសារនិងមិត្តថេយ៉ុងប៉ុណ្ណោះ .

" រៀបការរួចហើយត្រូវចេះយល់ចិត្តគ្នា ស្រឡាញ់ស្មោះមួយនិងមួយ បើឈ្លោះគ្នាបើម្នាក់ជាភ្លើងម្នាក់ទៀតត្រូវតែជាទឹក ថេយ៉ុងដូចគ្នាប៉ាដឹងថាអែងមានចរិកឆេវឆាវ ចូលរំងាប់អារម្មណ៍កុំឲ្យខឹងក្រោធណាកូនធ្វើមិចបើប្ដីកូនមានចរិកបែបនិងល្មមៗបំភ្លេចចោលទៅណា " លោកគីម

" ប៉ាមិនមានអ្វីជូនពរពួកអែងច្រើនទេសុំត្រឹមចេះស្រឡាញ់គ្នាឆាប់មានចៅឲ្យប៉ាពរទៅបានហើយ " លោកចន
" យើងដូចគ្នាឆាប់មានចៅទួតឲ្យយើងផង " លោកតាចន
" ចំណែកយើងសុំត្រឹមអែងកុំធ្វើបាបចិត្តប្អូនយើងទៅបានហើយ រឿងកន្លងចាត់ទុកថាគ្មានរឿងអីទៅចុះ " ជុងសុក

" បាទ " ថេយ៉ុង
" ថេថេអូនអាងុយគេងហាស " ជុងគុកដែលអង្គុយងោកនៅលើរទេះនោះក៏បន្លឺឡើងតាមពិតអ្វីដែលចាស់ៗនិយាយមិញគេស្ដាប់មិនបានសូម្បីមួយម៉ាត់
" កាថេប្ដីអែងងងុយហើយចឹងយើងទៅសិនហើយ កុំភ្លេចឆាប់មានក្មួយឲ្យយើងពរវើយ " ជីន

@ ក្នុងបន្ទប់ផ្សំដំណេក

" មោះទៅងូតទឹកសិនចាំដេក " និយាយរួចថេយ៉ុងក៏រុញរទេះជុងគុកចូលទៅក្នុងបន្ទប់ទឹកហើយចាប់ផ្ដើមសម្អាតខ្លួនឲ្យជុងគុកនិងខ្លួនអែង ទម្រាំរួចស្ទើដាច់ខ្យល់នៅមិនចេះស្ងៀមដូចក្ដាមចាប់ដាក់ចង្អេចឹង

" អង្គុយឲ្យស្ងៀមមោះខ្ញុំជូតសក់ឲ្យ " ថេយ៉ុងបានប្រាប់ទៅជុងគុកដែលអង្គុយនៅលើគ្រែនោះឲ្យនៅស្ងៀមដើម្បីគេងាយស្រួលជូតសក់អោយអង្គុយសុខថេយ៉ុងក៏នឹកឃើញគំនិតមួយឡើងមក .

" រៀបការរួចត្រូវផ្សំដំណេកត្រូវទេ " ថេយ៉ុង
" មែនហើយ... " ជុងគុកឆ្លើយទាំងនំនៅក្នុងមាត់គេចេះតែឆ្លើយទៅព្រោះតែលោកតារបស់គេប្រាប់ថារៀបការរួចត្រូវផ្សំដំណេក
" ចឹង ... " ផឹប

" អូនជាអ្នកនៅក្រោមមិនមែនបងឡើយ...ជុបៗកុំធ្វើមុខចឹងអីសរុបទាំងការទាំងដើមអូនរំលោភបងបួនដង មួយដង10ទឹក
ចឹងបួនដង40ទឹក ដល់ពេលបងម្ដងហើយត្រៀមខ្លួនទៅអូនសម្លាញ់ សឺតៗ "
" អាយ៎...ចនជុងគុកលែងខ្ញុំភ្លាម ... អាឆ្កួត...លោកអែងបោកខ្ញុំហេស.. .." ។

Write by .manet

💫ប្រពន្ធបង💫 & បេះដូងប្រែពណ៌🖤Onde as histórias ganham vida. Descobre agora