ភាគ26 . ជម្រះបញ្ជី

Start from the beginning
                                    

" ចឹងថេយ៉ុង ជា ... " ហ្វុង
" ត្រូវ...ពីដំបូងខ្ញុំក៏មិនដឹងដូចគ្នាបើកុំតែប៉ាក្មេកប្រាប់កុំអីខ្ញុំគិតដូចបងចឹង " ជុងគុក
" ហ៊ឹម...ពួកយើងត្រូវលាក់រឿងនេះជាការសម្ងាត់ឮទេ ហ្វៃដូចគ្នាហាមមិនឲ្យអ្នកណាដឹងឡើយកក្រៅពីពួកយើងទាំងបីនាក់ "
" ចាស... "

# KT.Group

" លេខាជូធ្វើការរបៀបណាហាសទើបមិនដឹងថាមានអ្នក កេងប្រវ័ញ្ចលុយក្រុមហ៊ុន " កំពុងតែម៉ួមៅមកពីផ្ទះស្រាប់ផងមកដល់ក្រុមហ៊ុនត្រូវជួបរឿងទៀត

" គឺលោកអគ្គនាយកខ្ញុំសុំទោស " លេខា
" សុំទោសហើយលុយដែលបាត់ទៅមកវិញទេ មិនបាន 1ពាន់វ៉ុន ពីរពាន់វ៉ុន ទេអ្នកនាងលេខា នេះប្រាំរយលានវ៉ុនណា អ្នកនាងធ្វើការឲ្យខ្ញុំមួយជាតិទៀតក៏មិនបានដែល បានហើយចេញទៅ "

" ទេ..ហឹកៗ...លោកអគ្កនាយកកុំដេញខ្ញុំចេញអីណាហឹកៗ...ខ្ញុំសុំទោសបើលោកដេញខ្ញុំចេញតើឲ្យខ្ញុំទៅតកការងារនៅឯណា " លេខា

" យើងមិនបានដេញនាងទេយើងឲ្យនាងចេញពីបន្ទប់របស់យើង "
" ចា..ចាស៎ ..អគុណលោកអគ្គនាយកខ្លាំងណាស់ "
ប្រាវ.... គ្រាន់តែលេខាចេញទៅបាត់ថេយ៉ុងក៏ក្រវាសឯកសារនៅលើតុនោះចោលទាំងអស់ពេលនេះគេធុញថបតបប្រមល់ខ្លាំងណាស់មានរឿងនៅផ្ទះម្ដងហើយមកដល់ក្រុមហ៊ុនរឹតតែធ្ងន់លើសមុនទៀត

" ហឺយ....មិនអែងជាអ្នកណានោះទេកុំឲ្យយើងរកអែងឃើញឲ្យសោះមុនចឹងទេអែងងាប់មិនស្អាតឡើយយើងនិងកាត់អែងជាកង់ៗមិនខាន " ថេយ៉ុងនិយាយទាំងមុខស្មើធឹងចំណេកឯភ្នែកវិញឡើងក្រហម

ទីង

សម្លេងផ្ញើរសារក្នុងទូរស័ព្ទបានបន្លឺឡើងទាក់ទាញចំណាប់អារម្មណ៍របស់ថេយ៉ុងឲ្យងាកមើល គ្រាន់តែលើកទូរស័ព្ទមកមើលភ្លាមធ្វើឲ្យគេជ្រួញជិញ្ជើមភ្លែតតែម្ដងសារចម្លែកមិនដែលស្គាល់នៅផ្ញើរូបស្អីមិនដឹងឲ្យគេមើលទៀត. ពីដំបូងគេដូចជាមិនចាប់អារម្មណ៍និងរូបនោះទេតែមើលយូរទៅប្រហែលទៅៗ.

" នេះចនជុងគុក.... " ថេយ៉ុងនិយាយទាំងខឹងពេលនេះសាតានចូលក្នុងខ្លួនគេម្ដងទៀតហើយរឿងកើតឡើងផ្ទួនៗគ្នាធ្វើឲ្យគេគ្រប់គ្រងអារម្មណ៍របស់ខ្លួនអែងមិនបានឡើយដូចកាលពីឆ្នាំនោះចឹង..

ពេលនេះកំហឹងក្នុងខ្លួនរបស់គេកើនឡើងលែងដឹងអ្វីជាអ្វីហើយអ្វីដែលសំខាន់ពេលនេះគឺត្រូវជម្រះបញ្ជជាមួយចនជុងគុកសិន .មិនគិតយូរគេក៏ទាញយកអាវក្រៅដែលគេបានដោះចោលនោះមកកាន់ហើយក៏ដើរចេញទៅក្រៅយ៉ាងលឿនមិនប្រាប់ក៏ដឹងថាចេញទៅណា.

" លោកអគ្គនាយកខ្ញុំ... "
" ខ្ញុំប្រញាប់ ផ្ញើអ្វីដែលនាងរកឃើញចូលក្នុងសារ
ទៅ "
" ចាសលោកអគ្គនា...អេ៎...កើតស្អីចេះ " នាងនិយាយមិនទាន់ចប់ផងថេយ៉ុងក៏ដើរទៅបាត់យ៉ាងប្រញាប់ធ្វើឲ្យនាងឆ្ងល់ជាខ្លាំង..

ព្រោះថេយ៉ុងជាមនុស្សមានរបៀបរៀបរយខ្លាំងណាស់ឃើញគេព្រាននារីចឹងមែនតែនៅក្នុងក្រុមហ៊ុននាយមិនដែលធ្វើអ្វីផ្ដេផ្ដាស .ស្រីៗនៅក្នុងក្រុមហ៊ុនទាំងអស់ហាមដាច់ខាតពាក់សំពត់ខ្លីត្រឹមភ្លៅមកធ្វើការមិនចឹងទេដេញចោលដោយគ្មានការយោគយល់មិនថាបុគ្គលិកចាស់ឬក៏ថ្មីឡើយច្បាប់គឺច្បាប់.

មានម្ដងបុគ្គលិកស្រីម្នាកត្រូវបានដេញចេញពីក្រុមហ៊ុនភ្លាមៗព្រោះតែនាងល្មើសច្បាប់ហើយនៅចង់ទាក់អគ្គនាយកទៀត .ឃើញគេព្រាននារីសុីស្រីមិនរើសមុខមែនតែម៉ោងការងារដឹងការងារគេមិនដែលយកស្រីមកដេកក្នុងក្រុមហ៊ុនឡើយ .

Write by. Manet (ツ)

💫ប្រពន្ធបង💫 & បេះដូងប្រែពណ៌🖤Where stories live. Discover now