ភាគ18 .ថេយ៉ុងបានហើយបងឈឺ...ហឹកៗ

Start from the beginning
                                    

" យ៉ាងមិចចុះស្លាប់ឬនៅ " ប្រាំម៉ាត់ដាច់ផឹងធ្វើឲ្យជុងគុកហូរទឹកភ្នែកមកកាន់តែច្រើន ថេយ៉ុងមិនដែលខ្វល់និងគេឡើយចង់គេស្លាប់ឬរស់ក៏គេមិនខ្វល់ដែលតើរាល់ថ្ងៃថេយ៉ុងចាត់ទុកគេជាអ្វី ? ចុះអេតាសុីវិលនោះវាគ្មានន័យសម្រាប់ថេយ៉ុងបន្ដិចទេហេស បើមិនយល់ពីគេយ៉ាងណាក៏យល់ដល់ចំណងក្រដាសមួយសន្លឹកនោះដែល.

" ហឹកៗ...អូនធ្លាប់ស្រឡាញ់បងទេឆ្លើយនិងបងមក "
" ទេ " ដឹងហើយថាចម្លើយច្បាស់ជាចឹងតែនៅតែចង់ឲ្យគេឆ្លើយសួរថាអ្នកណាអ្នកឈឺចាប់ទៅមានតែគេនិងហើយ

" ហឹកៗៗ....ហឹម....បងយល់ហឹកៗ ពីពេលនេះទៅបងលែងរំខានអូនទៀតហើយ ដោះលែងបងទៅហើយអេតាសុីវិលរបស់ពួកយើងអូនហែកវាចោលទៅនោះយើងនិងលែងជាអ្វីនិ..ផាច់ " និយាយមិនទាន់ចប់ផងក៏ត្រូវថេយ៉ុងទះមួយកំភ្លៀងភ្លាមៗ

" ឈប់និយាយភ្លាម ខ្ញុំនិយាយជាលើកចុងក្រោយ ខ្ញុំគ្មានថ្ងៃដោះលែងលោកនោះទេ កុំមានគំនិតចង់រត់ឲ្យសោះលោកនិងបានស្គាល់ខ្ញុំកាន់តែច្បាស់ ហឹសៗកុំអាលសប្បាយចិត្តអីខ្ញុំមិនដោះលែងលោកមិនមែនបានន័យថាខ្ញុំស្រឡាញ់លោកនោះទេខ្ញុំខ្ពើមលោកខ្លាំងណាស់.....ជុកៗ កុំយំអីចង់លោកយំដល់ស្លាប់ទៀតក៏ខ្ញុំមិនបានអាណិតលោកឡើយ យល់ល្អឈប់យំជូតទឹកភ្នែកឲ្យស្អាតទុកកម្លាំងបម្រើខ្ញុំល្អជាង ហឹស ៗ ... "


" ហឹកៗ...ចេញទៅអូនជាមនុស្សអាក្រក់អាត្មានិយមបំផុត ហឹកៗៗ....ចង់អូននិយាយបែបណាក៏បងមិនខ្វល់សំខាន់បងលែងចង់នៅរួមរស់ជាមួយអូនហើយ បងហត់ បងចង់សម្រាក " ជុងគុកស្រែកដេញថេយ៉ុងខ្លាំងៗ ធ្វើបាបគេគ្រប់យ៉ាងគេមិនដែលមាត់មិនដែលរអ៊ូឡើយព្រោះគេស្រឡាញ់ទើបគេស្ងៀមស្ងាត់មិនមាត់មិនក៏តែពេលនេះគេឆ្អែតឆ្អន់ហើយ

" ចង់ទៅណាបងសម្លាញ់គិតថាចេញពីអូនបានហេស បងគិតខុសហើយ ដើរឲ្យតែរួចសិនទៅសឹមគិតរឿងរត់ពីខ្ញុំ តោះលោកដូចជានៅក្នុងនេះយូរហើយចេញទៅក្រៅស្រូបយកខ្យល់អាកាស យកកម្លាំងល្អជាង ខ្ញុំមិនចង់ឲ្យលោកឈឺទេ ខ្ញុំពិបាកចិត្តណាស់ ខ្លាចលោកបម្រើខ្ញុំមិនកើត " ថេយ៉ុងនិយាយទាំងទេកមុខពេបមាត់ពេបករសម្ដែងធ្វើដូចជាខ្លាចជុងគុកឈឺមែនចឹង ជុងគុកក៏មិនបានតបអ្វីគេគិតតែពីយំគេចង់យំឲ្យវាធូក្នុងទ្រូងខ្លះចង់អ្នកណាមើលមកសើចចម្អកឲ្យយ៉ាងមិនក៏តាមចិត្តទៅ.

" បងថេចុះពួកអូននោះ " នាងតូចជេននីដែលអង្គុយមើលសកម្មភាពជាយូរមកនោះក៏បន្លឺឡើងព្រោះតែឃើញថេយ៉ុងចង់រុញរទេះជុងគុកចេញទៅក្រៅបន្ទប់.

" ពួកអូនស្លៀកពាក់ឲ្យហើយសិនទៅចាំចេញ
ទៅក្រៅ " ថារួចគេក៏រុញរទេះជុងគុកចេញទៅក្រៅដោយទុកឲ្យនាងតូចទាំងពីអង្គុយមើលមុខគ្នាហាក់ដូចជាចង់និយាយអ្វីម្យ៉ាងចេញមក

" នាងជេន យើងទាំងពីគិតខុសឬត្រូវទៅ ដែលចង់កំចាត់គេចេញពីបងថេនោះ មិញយើងឃើញគេយំខ្លាំងណាស់ ក្រសែភ្នែករបស់គេបង្ហាញលើពីភាពឈឺចាប់ ទុក្ខសោកដែលស្មានមិនត្រូវ យើងដូចជាអាណិតគេណាស់ យើងចង់ដកថយពីបងថេហើយ យ៉ាងណាគាត់ក៏មិនយកយើងទាំងពីដែល បងថេមិនមែនមានតែពួកយើងនោះទេ " នាងតូចជូសុីនិយាយឡើងទាំងចង់យំ ព្រោះតែនាងអាណិតជុងគុកខ្លាំងណាស់ គិតមើលទៅទោះពួកនាងត្រឹមជាស្រីកំដររបស់ថេយ៉ុងមែនតែថេយ៉ុងមិនដែលប្រើអំពើហិង្សាដាក់គេឡើយមានតែពាក្យសម្ដីផ្អែមទន់ភ្លន់ ខុសពីជុងគុកមានឈ្មោះជាស្វាមី មានអាតាសុីវិលត្រឹមត្រូវទោះជាមិនបានរៀបការក៏ដោយ ថេយ៉ុងមិនដែលផ្អែមល្ហែមថ្នាក់ថ្នមឡើយមានតែសម្ដីគម្រោះគម្រើយបញ្ឈឺ ស្អប់ខ្ពើមប៉ុណ្ណោះ

" នាងជូ នាងគិតដូចយើងខ្លាំងណាស់ពួកយើងដកថយល្អទេ " ជេននី
" ហ៊ឹម....ល្អ...តែអែងគិតដូចយើងទេ "
" គិតអី " ជេននីនិយាយទាំងឆ្ងល់

" គឺបងថេស្រឡាញ់គេម្នាក់នោះហើយ "
" នាងជូយើងសុំថើមមួយមកថ្ងៃនេះនិយាយត្រូវចិត្តយើងខ្លាំងណាស់ ជុបៗ... "

" ហិហិតោះទៅស្លៀកពាក់ តិចទៀតបញ្ចប់រឿងគ្រប់យ៉ាងពួកយើងទៅនៅប៉ារីសជាមួយគ្នាណា "
" Ok " ។

Write by.ប្រពន្ធពូហ្គា¯\_(ツ)_/¯

💫ប្រពន្ធបង💫 & បេះដូងប្រែពណ៌🖤Where stories live. Discover now